Consequences of the Cambodian Government Withdrawal from the Cambodia-Laos-Vietnam Development Triangle Plan (CLV-DTA)

On 20 September, in the face of massive community-based and international protests from the Khmer community, both Hun Manet and Hun Sen, along with the government, personally announced the end of Cambodia’s official involvement in the Cambodia-Laos-Vietnam Development Triangle Plan (CLV-DTA) for expanded trade, development and exchange with the two neighboring countries. This is welcome news, because, as the community-based protests indicated, the Plan would have continued to allow and expand numerous incursions into Cambodia’s sovereignty and territorial integrity and would have severely affected Cambodia’s workers because of jobs lost to the other nations’ development activities within Cambodia. Significant land evictions and land concessions to foreign governments and investors would have continued to take place to Cambodia’s disadvantage.

Hun Manet and Hun Sen personally acknowledged the truth of these problems, and the validity of the Khmer community’s protest and objections, when they announced Cambodia’s withdrawal from the Plan.

But, sadly, the official withdrawal announcement does not end the problems associated with the Plan that drew such a loud protest from the Khmer community. So, additional protests are required to properly address the carryover issues. You are encouraged to send protest letters to Hun Manet and Hun Sen to make clear that withdrawal from the Plan does not end the many serious problems spawned by, or related to, the original concepts related to the Plan.

First, and most important, while Hun Manet and Hun Sen acknowledged that the protesters were correct, they did nothing to make sure that the protesters were released from jail, and not subjected to further criminal prosecutions. They continue to languish in jail, even though Hun Manet and Hun Sen acknowledged that their complaints and protests were valid and just. 

Second, land evictions and land grab concessions continue on a massive scale associated with other development plans not necessarily associated with the CLV-DTA activities, as Amnesty International recently documented and challenged in their November 2023 report, “No One Wants to Leave Their Home.” Cambodia continues to give away its land and forests to foreign governments on a major scale, even when it is not under the auspices of the CLV-DTA Plan. The granting of land and territorial control to China for the construction and maintenance of a major naval military base located in the Sihanoukville province, along with ongoing land concessions to foreign governments such as Vietnam and Malaysia in Kratie, Stung Treng, Ratanakiri, and Mondulkiri provinces are the type of foreign intrusion on Cambodia’s territorial integrity that Hun Manet and Hun Sen acknowledged to be improper. They constitute direct violations of the provisions of the Paris Peace Accords. If the CLV-DTA Plan has been acknowledged to involve illegal incursions into Cambodia’s sovereignty and territorial integrity, why would these other major land concessions and territorial incursions be allowed to stand?

These remaining issues, closely allied with those presented by the CLV-DTA Plan, need to be addressed and remedied as well. Hun Manet’s and Hun Sen’s acknowledgment of the validity of these problems in the context of the CLV-DTA Plan provides you with a perfect opportunity and perfect reason to stand up and speak truth to power on these issues.

Remind Hun Manet and Hun Sen that more needs to be done, and withdrawal from the CLV-DTA Plan is just part of what needs to be done!

 

ផលវិបាកនៃការដកចេញពីផែនការត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) របស់រដ្ឋាភិបាលកម្ពុជា

សកម្មភាពចាំបាច់៖ លិខិតតវ៉ាបន្ត លើបញ្ហាបន្ទាន់ដែលនៅសេសសល់ (មានគំរូភ្ជាប់ជាមួយ) ។

កាលពីថ្ងៃទី២០ ខែកញ្ញា នៅចំពោះមុខការតវ៉ាទ្រង់ទ្រាយធំពីសហគមន៍ខ្មែរ ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសខ្មែរក្រៅប្រទេស លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន រួមជាមួយនឹងរដ្ឋាភិបាល បានប្តូរគំនិតដោយប្រកាសផ្ទាល់បញ្ឈប់ការចូលរួមជាផ្លូវការរបស់កម្ពុជាក្នុងផែនការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សម្រាប់ការពង្រីកពាណិជ្ជកម្ម ការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរជាមួយប្រទេសជិតខាងទាំងពីរ។ នេះ​ជា​ដំណឹង​គួរ​ឲ្យរីករាយ ព្រោះ​បានឆ្លើយតបទៅនឹងបាតុកម្ម​តវ៉ារបស់​សហគមន៍​ខ្មែរដែលបាន​បង្ហាញ​ថា បើផែនការ​អភិវឌ្ឍន៍នេះនៅតែ​បន្ត​ទៅមុខទៀត វានឹងធ្វើឲ្យកម្ពុជាបាត់បង់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កាន់តែឆាប់ កាន់តែច្រើនថែមទៀត ព្រមទាំង​​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារការ​បាត់បង់​ការងាររបស់​កម្មករ​និងអាជីវករខ្មែរ ​ដោយសារ​ការបើកចំហរឲ្យប្រទេសដ៏ទៃមកអភិវឌ្ឍ​ដោយគ្មានតម្លាភាព។ ការ​បណ្តេញ​ចេញ​ពី​ដីធ្លី ​និង​ដីសម្បទាន​ដ៏​សំខាន់ៗ​នៅតែ​កើត​មានឡើង​ ដែលជា​គុណវិបត្តិ និងជាបញ្ហាដ៏ធ្ងន់ធ្ងរ​របស់​ប្រទេស​កម្ពុជា ដោយសារ​រដ្ឋាភិបាល​បរទេស និង​អ្នក​វិនិយោគ។

លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផ្ទាល់បានទទួលស្គាល់ការពិតនៃបញ្ហាទាំងនេះ ដោយទទួលស្គាល់ថា សហគមន៍ខ្មែរធ្វើបាតុកម្មប្រឆាំងតវ៉ាប្រកាសឲ្យដកប្រទេសកម្ពុជាចេញពីផែនការនេះជាការតវ៉ាបញ្ចេញមតិដ៏ត្រឹមត្រូវ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ការប្រកាសជាផ្លូវការនៃការដកកម្ពុជាចេញពីគំរោងនេះ មិនបានបញ្ឈប់ការតវ៉ាយ៉ាងខ្លាំងពីសំណាក់សហគមន៍ខ្មែរនោះទេ។ ផ្ទុយទៅវិញ បញ្ហាពាក់ព័ន្ធជាច្រើនដែលរដ្ឋាភិបាលមិនបានដកនិងខំបិទបាំង ជំរុញឲ្យសហគមន៏ខ្មែរ បន្តការតវ៉ាទាមទារ​បន្ថែមទៀតដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ត្រឹមត្រូវពិតប្រាកដ។ យើងត្រូវលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យផ្ញើលិខិតតវ៉ាដោយបញ្ជាក់យ៉ាងច្បាស់ទៅប្រាប់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា ការដកខ្លួនចេញពីផែនការនេះមិនគ្រប់គ្រាន់ក្នុងការបញ្ចប់បញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនដែលទាក់ទងនឹងគំនិតដើម បង្កបង្កើតឡើងដោយផែនការនោះទេ។

ទីមួយ និងសំខាន់បំផុត គឺខណៈពេលដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថាការទាមទាររបស់បាតុករមានលក្ខណៈត្រឹមត្រូវ រដ្ឋាភិបាលមិនបានធ្វើអ្វីទាំងអស់ដើម្បីដោះលែងពលរដ្ឋមួយចំនួនដែលជាប់ពន្ធនាគារដោយបញ្ជេញមតិមិនស្របនឹងគម្រោងនេះ និងមិនព្រមដកការចោទប្រកាន់ពីបទព្រហ្មទណ្ឌបន្ថែមទៀត។ ជនរងគ្រោះ​នៅ​តែ​បន្ត​ជាប់​ពន្ធនាគារដោយអយុត្តិធម៌ ទោះ​បី​ជា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទទួល​ស្គាល់​ថា ការ​តវ៉ាទាំងនោះ​មាន​សុពលភាព ​ត្រឹមត្រូវយុត្តិធម៌​ក៏​ដោយ។

ទីពីរ គឺការបណ្ដេញចេញ និងការរំលោភយកដីធ្លីនៅតែបន្តក្នុងទ្រង់ទ្រាយធំដដែល ទាក់ទងនឹងផែនការអភិវឌ្ឍន៍ផ្សេងទៀត ដែលមិនពាក់ព័ន្ធនឹងសកម្មភាព CLV-DTA ដូចដែល អង្គការលើកលែងទោសអន្តរជាតិ ទើបតែបានចងក្រងជាឯកសារ និងជំទាស់នៅក្នុងរបាយការណ៍ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងមកនេះក្រោមចំណងជើងថា៖ «គ្មាននរណាម្នាក់ចង់ចាកចេញពីផ្ទះរបស់ខ្លួនឡើយ»។ កម្ពុជានៅតែបន្តសម្បទានដីធ្លី និងព្រៃឈើរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលបរទេសមានលក្ខណៈជាទ្រង់ទ្រាយធំ ទោះបីជាវាមិនស្ថិតនៅក្រោមការឧបត្ថម្ភនៃផែនការ CLV-DTA ក៏ដោយ។ ម្យ៉ាងវិញទៀត ការផ្តល់ និងការអនុញ្ញាត្តិឲ្យប្រទេសចិនគ្រប់គ្រងទឹកដី សម្រាប់ការសាងសង់ និងថែទាំមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយ ដែលមានទីតាំងក្នុងខេត្តព្រះសីហនុ រួមជាមួយនឹងសម្បទានដីដែលកំពុងបន្តក្នុងដៃអ្នកវិនិយោគបរទេស ដូចជាប្រទេសវៀតណាម និងម៉ាឡេស៊ី នៅក្នុងខេត្តកោះកុង ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី គឺជាប្រភេទមួយនៃការឈ្លានពានពីសំណាក់បរទេស ដែលលោក ហ៊ុនសែន ហ៊ុនម៉ាណែតខ្លួនឯងទទួលស្គាល់។ បន្ថែមពីលើនេះទៀត វាជាការបំពានដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរទៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប្រសិនបើផែនការ CLV-DTA ត្រូវបានទទួលស្គាល់ថាពាក់ព័ន្ធនឹងការលុកលុយខុសច្បាប់ចូលទៅក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហេតុអ្វីបានជាការសម្បទានដី និង ការឈ្លានពានទឹកដីសំខាន់ៗផ្សេងទៀតនៅទូទាំងប្រទេសត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យមានបន្តទៅទៀត?

បញ្ហាដែលនៅសេសសល់ទាំងនេះ មានទម្រង់បែបផែនដូចអ្វីដែលបង្ហាញដោយផែនការ CLV-DTA ដែលចាំបាច់ត្រូវដោះស្រាយដូចគ្នាដែរ។ ការទទួលស្គាល់របស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អំពីសុពលភាពនៃបញ្ហាទាំងនេះនៅក្នុងបរិបទនៃផែនការ CLV-DTA ផ្តល់ជូនបងប្អូននូវឱកាស និងហេតុផលដ៏ល្អឥតខ្ចោះដើម្បីក្រោកឈរឡើងទាំងអស់គ្នា​ និយាយការពិតទៅអ្នកកាន់អំណាច ពីបញ្ហាទាំងនេះ។

យើងត្រូវតែរំលឹក ហ៊ុន សែន និង ហ៊ុន ម៉ាណែត ថាការត្រឹមតែដកខ្លួនចេញពីផែនការ CLV-DTA មិនគ្រប់គ្រាន់ទេ គឺត្រូវធ្វើបន្ថែមទៀត ព្រោះវាគ្រាន់តែជាមួយផ្នែកតូចមួយនៃទង្វើដែលរដ្ឋាភិបាលត្រូវធ្វើ!

Previous
Previous

Remaining Problems with the Cambodia-Laos-Vietnam Development Triangle Plan (CLV-DTA) that Need to be Addressed Despite Cambodia’s Withdrawal

Next
Next

Release of Activist Koet Saray and Humanitarian Aid To Land Evictees