 
        
        
      
    
    កិច្ចប្រជុំតុមូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ជាមួយនឹងអង្គការ សេវខេមបូឌា ស្តីពីកម្ពុជា។ 
ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៥
គោលបំណងនៃកិច្ចប្រជុំតុមូលអាមេរិក-សហភាពអឺរ៉ុបថ្ងៃទី១៥ ខែតុលា
យើងបានកោះហៅឱ្យមានកិច្ចប្រជុំកម្រិតខ្ពស់នេះ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់ពីអង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួនជាង ១០០ អង្គការ រួមទាំងសហព័ន្ធសហជីពជាតិចំនួន ១០ ទៀត ដែលអំពាវនាវសុំឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ រឹងមាំនិងកាន់តែខ្លាំង។ កិច្ចប្រជុំតុមូលនេះជាវេទិកាសម្របសម្រួលយុទ្ធសាស្ត្រដើម្បី៖- ឱ្យមានការឆ្លើយតបពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ស្របគ្នា ចំពោះការកើនឡើងនូវការគាបសង្កត់ និងការគំរាមកំហែងអធិបតេយ្យភាពកម្ពុជា។
- បង្កើតផែនការជាក់ស្តែងច្បាស់ការ ដើម្បីគាំទ្រសហជីពក្នុងប្រទេស និងក្រុមសង្គមស៊ីវិល ព្រមទាំង
- ពង្រឹងសិទ្ធិការងារ និងសិទ្ធិមនុស្ស ដោយការព្យាយាម ដែលដាក់ជាចំណុចកណ្តាលនៃការចូលរួមជាអន្តរជាតិជាមួយកម្ពុជា។
 
        
        
      
    
    ត្រូវឆ្លើយតបទៅនឹងគ្រាដ៏សំខាន់មួយនេះ។
វគ្គនេះយើងកសាងយោងទៅលើ៖
- កិច្ចប្រជុំតុមូលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីកម្ពុជា ថ្មីៗនេះកាលពីខែមីនា ឆ្នាំ២០២៥។ 
- សម្ពាធរបស់សហរដ្ឋអាមេរិកទៅលើកម្ពុជា ដោយការបន្ថយជំនួយ នៅខែតុលា ឆ្នាំ ២០២៤ ដែលបង្កឱ្យរបបនេះមានការឆ្លើយតបដោយផ្ទាល់។ 
- "គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនម៉ាកទាំង ១៩" ជាមួយអង្គការ សង់ត្រាល់ ដែលធានាបាននូវសម្បទានសិទ្ធិការងារ ព្រមទាំង 
- យុទ្ធនាការរបស់សហគមន៍ខ្មែរដែលនាំឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីផែនការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបញ្ជាក់បង្ហាញពីសកម្មភាពដែលសម្របសម្រួលសហប្រតិបត្តការរួមគ្នារវៀងសហគមន៏អន្តរជាតិទាំងអស់ ទាំងរដ្ឋាភិបាល ទាំងក្រុមហ៊ុនម៉ាកយីហោ និងសង្គមស៊ីវិល ដាក់សម្ពាធស្របគ្នា ដែលអាចជះឥទ្ធិពលយ៉ាងមានប្រសទ្ធិភាព ទៅលើឥរិយាបថរបប់របបនេះ និងជំរុញឱ្យមានការការពារសិទ្ធិមនុស្សកាន់តែប្រសើរឡើង។សង្ខេបពីការកើនឡើងនៃការគំរាមកំហែង
លោកអ្នកដែលចូលរួមនឹងទទួលបានព័ត៌មានសង្ខេបថ្មីៗស្តីពីការអភិវឌ្ឍន៍បន្ទាន់ចំនួនពីរ៖
១. ការបំផ្លាញអធិបតេយ្យភាព៖ ការទន្ទ្រានដែលកំពុងតែបន្តទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយសារចិន និងវៀតណាម រួមទាំងវិបត្តិព្រំដែនកម្ពុជា-ថៃ នៅពេលថ្មីៗនេះ និង
២. ការគាបសង្កត់កាន់តែរីកដុះដាល៖ គំរូក្នុងលំនាំនៃការចាប់ខ្លួនជាបន្តបន្តាប់ និងការយាយី សំដៅលើអ្នកដែលហ៊ានបញ្ចេញមតិពីបញ្ហាព្រំដែន ជាមួយការកាត់ទោសមេដឹកនាំសហជីព លោក រ៉ុង ឈុន រហូតដល់ការគាបសង្កត់ឆ្លងដែន រួមទាំងការធ្វើឃាតអ្នកតំណាងរាស្ត្របក្សប្រឆាំង លោក លឹម គឹមយ៉ា និងការបង្ខំឱ្យសកម្មជនប្រឆាំងដែលរស់នៅប្រទេសថៃ និងម៉ាឡេស៊ី ឱ្យវិលត្រឡប់មកកម្ពុជាវិញ។
អ្វីដែលកិច្ចប្រជុំតុមូលនេះនឹងផ្តល់ជូន
កិច្ចប្រជុំតុមូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប នេះនឹង៖
- បង្កើត និងធ្វើដំណើរការយុទ្ធសាស្ត្រតស៊ូមតិប្រកបដោយភាពជាក់ស្តែង។ 
- ផ្តល់ជម្រើស ដើម្បីជំនួសគំនិតផ្តួចផ្តើមបណ្តុះបណ្តាលក្នុងប្រទេស ដែលត្រូវបានផ្អាកទៅវិញ កាលពីដើមឆ្នាំនេះ ដោយសារការកាត់បន្ថយជំនួយថវិកាពីរដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់នូវប្រភេទនៃការគាំទ្រជាយុទ្ធសាស្រ្ត និងផែនការតស៊ូមតិ ដែលអង្គការសង្គមស៊ីវិលនៅកម្ពុជា បានអំពាវនាវជាបន្ទាន់ពីមុនមក។ 
- ផ្តល់ជូនដល់តួអង្គអន្តរជាតិ រួមមានក្រុមហ៊ុនម៉ាកយីហោទាំង១៩ និងសហជីព ដែលជាវេទិកាយុទ្ធសាស្ត្រដើម្បីសម្របរួមគ្នានូវកិច្ចខិតខំប្រឹងប្រែង និង 
- ផ្តល់របៀបវារៈសម្រាប់អនាគតកាល ដើម្បីការផ្លាស់ប្តូរប្រកបដោយអត្ថន័យខ្ពស់ និងប្រសិទ្ធភាព ក្នុងទិដ្ឋភាពនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសិទ្ធិការងារនៅកម្ពុជា។ 
 
        
        
      
    
    កម្មវិធីកិច្ចប្រជុំតុមូលនាពេលខាងមុខ
ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥៖ តុមូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ស្តីពីកម្ពុជា។
ម៉ោ នៃការជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ នឹងផ្តល់ជូនក្នុងពេលឆាប់ៗនេះ។កាលវិភាគកន្លងមក
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥៖ វគ្គរៀបចំសម្រាប់កិច្ចប្រជំុតុមូលទី២ ម៉ោង១០ ព្រឹក (ម៉ោងនៅ ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី)
ថ្ងៃពុធ ទី ២៦ ខែមីនា ឆ្នាំ ២០២៥៖ ពេលប្រជុំផ្លូវការ ម៉ោង ១១ៈ០០ ព្រឹក (ម៉ោងនៅ ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី)
ឯកសារជាសម្ភារៈសម្រាប់កិច្ចប្រជុំតុមូល
 
        
        
      
    
    ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឮសំឡេងរបស់បងប្អូនយ៉ាងច្បាស់កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ ក្នុងកិច្ចប្រជុំតុមូលលើកទី១ស្តីពីកម្ពុជា ដែលនាំឱ្យមានការស្នើសុំដោយផ្ទាល់ដើម្បីឱ្យសហគមន៍ខ្មែរបន្តធ្វើកិច្ចការនេះបន្ថែមទៀត។ នៅពេលដែលយើងធ្វើដំណើរឆ្ពោះទៅតុមូលសហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ សំឡេងរបស់បងប្អូន មិនត្រឹមតែយកជាចំណុចស្នូលនៃការពិភាក្សាប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលកែប្រែរបៀបវារៈថ្មីរបស់សហគមន៍អន្តរជាតិផងដែរ។ កិច្ចប្រជុំនេះកើតឡើងដោយសារតែបងប្អូនដែលជាអ្នកដឹកនាំ ហើយឆ្លើយតបដោយផ្ទាល់ទៅនឹងការអំពាវនាវ ជំរុញឱ្យមានសកម្មភាពសម្របសម្រួលរួម ដឹកនាំដោយសហគមន៍។
ការទទួលខុសត្រូវរបស់យើងក្នុងគ្រាមានវិបត្តិ៖
កិច្ចប្រជុំដាក់ផែនការយុទ្ធសាស្ត្រនិងបណ្ដុះបណ្ដាលអន្តរជាតិខ្មែរ រួមទាំងតុមូលរបស់ក្រសួងការបរទេសផង ពេលនេះកាន់តែមានន័យខ្លាំងជាងមុនទៅទៀត ព្រោះការបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា ដែលដើមឡើយបានគ្រោងទុកសម្រាប់ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ត្រូវបានពន្យារពេលដោយសារការកាត់បន្ថយថវិការបស់រដ្ឋបាលលោក ដូណាល់ត្រាំ ក្នុងពេលបច្ចុប្បន្ននេះ។ ការកាត់បន្ថយថវិការនេះ តម្រូវឱ្យយើងជាសហគមន៍ខ្មែរ ធ្វើសកម្មភាពបន្ថែមទៀតទ្វេរដងដើម្បីបំពេញចន្លោះកង្វះខាត និងចាត់វិធានការដោយខ្លួនឯងផ្ទាល់ មិនពឹងផ្អែកទៅលើថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ ដើម្បីធ្វើឱ្យកិច្ចការយើងនៅតែមានដំណើរទៅមុខបានយ៉ាងរលូនដដែល ក្នុងគ្រាដ៏លំបាកនេះ។
 
        
        
      
    
    ចក្ខុវិស័យ និងតួនាទីរបស់កិច្ចប្រជុំតុមូល
វេទិកាតុមូលជាវេទិកាយុទ្ធសាស្ត្រមួយដែលប្រមូលផ្តុំថ្នាក់ដឹកនាំសហគមន៍ខ្មែរ និងអ្នកតស៊ូមតិ ព្រមទាំងអង្គការសិទ្ធិមនុស្សលំដាប់ខ្ពស់ អង្គការសហប្រជាជាតិ និងអ្នកជំនាញអន្តរជាតិ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំបង្កើតគោលនយោបាយអាមេរិកលើបញ្ហាប្រឈមសំខាន់ៗរបស់កម្ពុជា។ បញ្ហាទាំងនេះត្រូវបានកំណត់តាមរយៈវគ្គរៀបចំផែនការយុទ្ធសាស្ត្រជាមួយសហគមន៍ខ្មែរទូទាំងពិភពលោក ដោយធានាថាការពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗដូចជាបញ្ហរីកដាលនៃការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ ការគំរាមកំហែងអធិបតេយ្យភាព និងបូរណភាពទឹកដី ខណៈពេលដែលបងប្អូនអាចផ្តល់នូវអនុសាសន៍ជាក់ស្តែង និងអាចអនុវត្តបាន ដល់អ្នករៀបចំគោលនយោបាយសហរដ្ឋអាមេរិក ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន មានអត្ថន័យ និងប្រសិទ្ធភាពនៅកម្ពុជា។តាមរយៈការតស៊ូមតិនៃសហគមន៍ខ្មែរនេះ យើងនឹងជំរុញឲ្យមានការចាក់គ្រឹះជាសកម្មភាពដំណោះស្រាយជាប្រព័ន្ធ  ប្រកបដោយអត្ថន័យខ្ពស់។ សកម្មភាពនេះធានាថា គោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងឆ្លុះបញ្ចាំងពីភាពតម្រូវការជាក់ស្តែងជាបន្ទាន់នៅមូលដ្ឋាន ដោយជៀសវាងប្រើវិធីសាស្រ្ដដដែលៗគ្មានប្រសិទ្ធភាព ដែលបានផ្តល់ភាពស្របច្បាប់ទៅរបបសព្វថ្ងៃក្នុងការរំលោភបំពានកាន់តែខ្លាំងឡើងៗ។ 
                         
  
  
    
    
     
  
  
    
    
     
  
  
    
    
    