U.S. State Department Roundtable on Cambodia March 26, 2025: Khmer community survey

It is important to note that this data only highlights major issues, not the recommendations. The data shows that the economic issue concern among Khmer in-country is 28%, while it is 8% among U.S. Khmer. The lower percentage reflects the fact that Khmer people in the U.S. do not experience major economic issues directly, unlike those living in-country who are directly affected. As a result, the economic concern is more pronounced in Cambodia.

The percentage for democracy, human rights, and rule of law issue among Khmer in-country is 48%, and it increases to 60% among U.S. Khmer. This higher percentage among U.S. Khmer is due to their direct impact from the elimination of political oppositions, conducting mass criminal trials on critics and the opposition, and the emerging issues of cross-border violence and intimidation, such as the forced returns of Khmer dissidents abroad to be jailed.

Additionally, it is important to note that based on this data, land grabs and illegal evictions issue are heavily intertwined with the sovereignty and territorial integrity issue. Online scamming, drug trafficking, and human trafficking issues are tied to Cambodia’s economic issue and its dependence on foreign investment, particularly from China.

 

បងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុកចំនួនជាង ៦៥០នាក់ បានឆ្លើយតបនឹងការស្ទង់មតិ។ ជាសង្ខេប យើងមានបញ្ហាសំខាន់ៗចំនួនប្រាំ។ យើងបានបង្ហាញលទ្ធផលនេះ នៅក្នុងពេលប្រជុំតុមូល។

គួរកត់សម្គាល់ថា ទិន្នន័យនេះគ្រាន់តែគូសបញ្ជាក់ពីបញ្ហាសំខាន់ៗប៉ុណ្ណោះ មិនមែនជាការណែនាំនោះទេ។ ទិន្នន័យ​បង្ហាញ​ថា បងប្អូនខ្មែរក្នុងស្រុក ២៨% បារម្ភពីបញ្ហា​សេដ្ឋកិច្ច​ ប្រៀបធៀបទៅបងប្អូនខ្មែរនៅអាមេរិក​មានការបារម្ភត្រឹមតែ ៨% ប៉ុណ្ណោះ។ ភាគរយទាបឆ្លុះបញ្ចាំងពីការពិត ដែលពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមិនប្រឈមនឹងបញ្ហាសេដ្ឋកិច្ចខ្លាំងក្លាដោយផ្ទាល់នៅះទេ ផ្ទុយពីបងប្អូនខ្មែររស់នៅក្នុងប្រទេសដែលរងផលលំបាកប៉ះពាល់ដោយផ្ទាល់។ នេះបញ្ជាក់យ៉ាងច្បាស់ពី ក្តី​បារម្ភ​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

បងប្អូនខ្មែរក្នុងប្រទេស ៤៨% យល់ថាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋជាបញ្ហាសំខាន់ជាងគេ។ បញ្ហានេះកើនឡើងដល់ ៦០% សម្រាប់បងប្អូនខ្មែរនៅអាមេរិក។ ភាគរយខ្ពស់ក្នុងចំណោមបងប្អូនខ្មែរនៅអាមេរិក គឺដោយសារពួកគាត់ចំណាកស្រុក រងគ្រោះពីការលុបបំបាត់អ្នកប្រឆាំងនយោបាយ ពីការកាត់ក្តីឧក្រិដ្ឋកម្មទ្រង់ទ្រាយធំលើអ្នករិះគន់និងទៅលើគណបក្សប្រឆាំង ព្រមទាំងបញ្ហាផ្សេងទៀតដែលកំពុងតែកើតមាន ដូចជាអំពើហិង្សា និងការគំរាមកំហែងពេលឆ្លងព្រំដែន ដូចជាការបង្ខំឲ្យបងប្អូនខ្មែរដែលប្រឆាំងនឹងរដ្ឋាភិបាលឲ្យត្រឡប់ចូលស្រុកវិញរួចចាប់ដាក់ពន្ធនាគារ។

បន្ថែមពីលើនេះ គួរកត់សម្គាល់ថា ផ្អែកលើទិន្នន័យទាំងនេះ ការរំលោភយកដីធ្លី និងការបណ្តេញចេញដោយខុសច្បាប់ពីលំនៅឋាន គឺមានការពាក់ព័ន្ធយ៉ាងខ្លាំងជាមួយនឹងបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី។ បញ្ហាបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការពឹងផ្អែកទៅលើ ការវិនិយោគពីបរទេស ជាពិសេសពីប្រទេសចិន។

ការចូលរួមពីបងប្អូនខ្មែរក្នុងសហគមន៍ជាតិ និង អន្តរជាតិ

កម្ពុជា ៥២%
សហរដ្ឋអាមេរិក ៣២%
អូស្ត្រាលី និងនូវែលសេឡង់ ៧%
បារាំង ៣%
កាណាដា ២%
កូរ៉េខាងត្បូង ២%
ប្រទេសផ្សេងទៀត ២%

បញ្ហា​សំខាន់​ទាំង​ប្រាំ​ដែលបងប្អូនខ្មែរក្នុងនិងក្រៅស្រុក​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង

លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៥៤%
អធិបតេយ្យភាព និង បូរណភាពទឹកដី ១៣%
សេដ្ឋកិច្ច ១៨%
ការរឹបអូសដីធ្លី និងការបណ្តេញចេញ ៦%
ការគាបសង្កត់ឆ្លងជាតិ ៦%
បញ្ហាផ្សេងទៀត ៣%

លទ្ធផលពីការស្ទង់មតិពីបងប្អូនខ្មែរចំនួន ៣៣៨នាក់ នៅកម្ពុជា

លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៤៨%
អធិបតេយ្យភាព និង បូរណភាពទឹកដី ១៤%
សេដ្ឋកិច្ច ២៨%
ការរំលោភដីធ្លី និងការបណ្តេញចេញ ៣%
ការ​គាប​សង្កត់​ឆ្លង​ដែន ៣%
បញ្ហាផ្សេងទៀត ៤%

លទ្ធផលពីការស្ទង់មតិពីបងប្អូនខ្មែរចំនួន ២១១នាក់ នៅសហរដ្ឋអាមេរិក

ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៦០%
អធិបតេយ្យភាព និង បូរណភាពទឹកដី ១៨%
សេដ្ឋកិច្ច ៨%
ការកាន់កាប់ដីធ្លី និងការបណ្តេញចេញ ៥%
ការគាបសង្កត់ឆ្លងជាតិ ៧%
បញ្ហាផ្សេងទៀត ៤%

Next
Next

U.S. Department of State Roundtable on Cambodia March 26, 2025: Identifying the Critical Issues in Cambodia That Urgently Need Attention and Action