United Nations Special Rapporteur In-Country Visit To Cambodia Update

Although we still are awaiting official reports from the Special Rapporteur for Human Rights in Cambodia, Vitit Muntarbhorn’s in-country investigative visit to Cambodia on 4-14 of December, there are some important indicators of the results that are anticipated and were achieved. 

First, and most important, it is useful to remember that Professor Muntarbhorn’s first visit to Cambodia in August of 2022, prior to the scheduled national elections, provided the basis for his dramatic findings, transmitted to the United Nations Human Rights Council in a special report of October, 2023, that the long-standing campaign of human rights and rule of law violations by the Hun Sen government, including most notably the declaring of the main political opposition parties illegal, and the Mass Criminal Trials jailing political opposition leaders and other critics of the government, made it impossible for free, fair and legitimate elections to be conducted. A second equally notable result of the Special Rapporteur’s August 2022 in-country visit, was his issuance of what the UN called an “Action Plan of Reform Measures”, spelling out in great detail the specific steps that the government had to take to implement the substantial structural and policy changes that had to take place before the election process and results could be taken seriously.

In simple terms, the Special Rapporteur’s first in-country visit provided the framework and springboard for the clearest expression that has ever been made by the international community that the Hun Sen government’s abuses required substantial reform measures to be taken, with those necessary changes spelled out in specific detail. 

This historical precedent suggests that similarly significant findings and recommendations are highly likely to emerge from the Special Rapporteur’s second in-country investigative trip, including findings that essentially no progress has been made by the government to implement any of the restructuring reforms that were spelled out in detail in the UN’s Action Plan of Reform Measures. Indeed, Hun Sen’s reaction to the UN recommendations was to double down on his abuses, expanding upon the restrictions he imposed on the political opposition parties and its leaders, and increasing criminal prosecutions of critics. That is one of the principal conclusions that we can expect from the Special Rapporteur the second time around.

It also is worth emphasizing that over the course of the past several weeks we have been providing the Special Rapporteur with a number of key suggestions related to the issues and matters he should be giving priority to during his in-country visit. These recommendations provide important clues to the issues that are most likely to be addressed during the investigation review. Among the points we stressed, and therefore expect the Special Rapporteur to emphasize in turn are:

  1. The importance of placing continuing emphasis, as the Special Rapporteur has done many times in the past, on the necessity for the Hun Sen/Hun Manet government to make significant structural changes, using the United Nations’ “Action Plan of Reform Measures” as a guide – the humanitarian release of a few political prisoners only scratches the surface of what has to be done!;

  2. Returning the presently banned opposition political parties to legality, and to viability, as part of a meaningful and workable democratic political process;

  3. Ending the Mass Criminal Trials, and other criminal prosecutions of leaders of the political opposition and other critics of the government, freeing those previously sentenced and imprisoned, and clearing their records;

  4. Allowing now closed independent media outlets to reopen, and independent journalists, including social media commentators, to pursue their work without interference;

  5. Returning free speech and free association rights to civil society members and groups, allowing them to operate without surveillance and restraint; and,

  6. Ending the widespread practice of land grabs, and the forced displacement of land owners for development purposes, without proper compensation.

We expect to see these issues and concerns receiving top priority in the Special Rapporteur’s in-country compliance review. 

These critical recommendations take on additional significance and power given the upcoming special comprehensive human rights review and hearing on Cambodia that the United Nations will be conducting in May of 2024, in what they call the Universal Periodic Review Process (UPR). This represents the most comprehensive analysis of Cambodia’s human rights status that is conducted at the international level and provides the Khmer Community with a unique opportunity to present its views and concerns, speak truth to power, and to demand attention and action on Cambodia from the world community. 

So, together with the Special Rapporteur’s in-country investigative visit and findings, the UPR review and hearing on Cambodia will provide us with the best opportunity we can have at the international level to speak our piece, and to demand the structural, significant changes in Cambodia that the United Nations has spelled out so clearly and forcefully in its Action Plan of Reform Measures.

How do we make sure that these positive results, and that the meaningful and effective changes that the UN has called for actually take place?

  1. By presenting our case and our views and demands forcefully and effectively to the Special Rapporteur and to the UN Human Rights Council at their UPR review.

  2. By continuing to carefully monitor and report on what the Special Rapporteur and the Human Rights Council do and say.

  3. By continuing to be active and effective advocates with all of the available and upcoming international forums and platforms.

 

ព័ត៌មានថ្មីៗ អំពី​ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស ទៅប្រទេសកម្ពុជា

ទោះបីជាយើង​កំពុង​រង់ចាំរបាយការណ៍​ផ្លូវការណ៍ ពី​អ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស​នៅប្រទេសកម្ពុជា គឺលោក វិទិត មុនតាភាន់ អំពី​ដំណើរទស្សនកិច្ចស៊ើបអង្កេតស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ពីថ្ងៃទី ០៤ ដល់ ១៤ ខែ ធ្នូ យើង​មានសញ្ញាណបញ្ជាក់សំខាន់ៗមួយចំនួន អំពីលទ្ធផល​ដែលយើង​រំពឹងថានឹង​កើតឡើង និង​ទទួលបាន។

ជាបឋម និងរឿង​សំខាន់បំផុត ដែលមានប្រយោជន៍ក្នុងការចងចាំ គឺថាដំណើរទស្សនកិច្ច​លើកទីមួយ​របស់​សាស្រ្តចារ្យ វិទិត មុនតាភាន់ ទៅកាន់ប្រទេសកម្ពុជា កាលពីខែ សីហា ឆ្នាំ ២០២២ នៅមុនការរៀបចំការបោះឆ្នោតជាតិ​កាលណោះ បានផ្តល់ជាមូលដ្ឋានសម្រាប់​ការរកឃើញភ្លាមៗ និង​ដែលបានបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ​ នៅក្នុងរបាយការណ៍ពិសេស កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣ ដែលក្នុងរបាយការណ៍នោះ​ បានរកឃើញនូវ​យុទ្ធនាការរយៈពេលយូរអង្វែងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការរំលោភបំពានសិទ្ធិមនុស្ស និង​នីតិរដ្ឋ ក្នុងនោះមានរឿងគួរឲ្យកត់សម្គាល់បំផុតមួយ ពាក់ព័ន្ធនឹង​ការប្រកាស​ផាត់ចោល​គណបក្សប្រឆាំង​ធំជាងគេ, ការជំនុំជម្រះក្ដីករណីព្រហ្មទណ្ឌ​ទ្រង់ទ្រាយធំ ចំពោះថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលជាប់ឃុំ និង​អ្នកឯទៀតដែលរិះគន់រដ្ឋាភិបាល ដែលការណ៍នោះធ្វើឲ្យការបោះឆ្នោតមួយដោយសេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌ និងស្របច្បាប់​មិនអាចប្រព្រឹត្តទៅបាននោះឡើយ​។

លទ្ធផលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺនៅក្នុងដំណើរទស្សនកិច្ច ទៅកម្ពុជារបស់អ្នករាយការណ៍​ពិសេស កាលពីខែ សីហា ឆ្នាំ ២០២២ នោះ មន្រ្តីអង្គការសហប្រជាជាតិរូបនេះ បាន​ដាក់ចេញ“ផែនការសកម្មភាព​នៃវិធានការកែទម្រង់មួយ” ដោយមានរៀបរាប់អំពីចំណាត់ការជាក់លាក់​ជាជំហានៗ ដែលរដ្ឋាភិបាល​ត្រូវធ្វើ ដើម្បី​ឲ្យមានការផ្លាស់ប្តូរ​ជាដុំកំភួន និង​កែគោលនយោបាយ ដែលត្រូវធ្វើឲ្យបាននៅមុនដំណើរការបោះឆ្នោតជាតិនៅពេលនោះ ហើយ​រដ្ឋាភិបាលកម្ពុជា ​ត្រូវ​តែអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការរកឃើញនោះ។

ដើម្បី​ឲ្យ​ងាយយល់ ដំណើរទស្សនកិច្ចលើកដំបូង​របស់អ្នករាយការណ៍ពិសេស ទៅកាន់ប្រទេសកម្ពុជាកាលណោះ បានផ្តល់ជាក្របខ័ណ្ឌ និង​មូលដ្ឋានសម្រាប់​ការបញ្ជាក់យ៉ាងច្បាស់លាស់​របស់សហគមន៍អន្តរជាតិ ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ពាក់ព័ន្ធនឹង​ការរំលោភបំពានទាំងឡាយ ដែលតម្រូវ​ឲ្យមានវិធានការកែទម្រង់ជាដុំកំភួន ដោយ​ការផ្លាស់ប្តូរនោះ​ត្រូវ​អនុលោមតាមអ្វីដែលមានរៀបរាប់ក្នុង​ផែនការសកម្មភាពនៃវិធានការកែទម្រង់លម្អិត​ ​ដែលបាន​ដាក់ចេញដោយអង្គការសហប្រជាជាតិ។

ជំហរសហគមន៍អន្តរជាតិជាប្រវត្តិសាស្រ្ត និង​មិនដែលធ្លាប់មានពីមុនមកនោះ បង្ហាញ​ឲ្យ​ឃើញ​ថា ការរកឃើញដ៏សំខាន់ស្រដៀងគ្នានេះ និង​អនុសាសន៍ផ្សេងៗ គឺពិតជាទំនងកើត​មានទៀត​ ឆ្លងតាមដំណើរទស្សនកិច្ចស៊ើបអង្កេតរបស់អ្នករាយការណ៍ពិសេស ជាលើកទីពីរ​ទៅកាន់ប្រទេសកម្ពុជាលើកនេះ​។ ការរកឃើញនោះ នឹង​រួមមានការណ៍ដែលរដ្ឋាភិបាលសព្វថ្ងៃ ខកខាន​មិនបានធ្វើអ្វីឲ្យប្រសើរឡើង​ ក្នុងការចាត់ការឲ្យមានការកែទម្រង់ជាប្រព័ន្ធ ដូចដែលមានស្នើឡើង​យ៉ាងស៊ីជម្រៅ​ នៅក្នុង​ផែនការសកម្មភាពនៃវិធានការកែទម្រង់​របស់អង្គការ​សហប្រជាជាតិ​។ ពិតមែនហើយ ប្រតិកម្មរបស់លោក ហ៊ុន សែន ទៅកាន់អនុសាសន៍របស់អង្គការ​សហប្រជាជាតិ គឺគ្មានអ្វីក្រៅពីការបង្កើនការរំលោភបំពានរបស់គាត់ ដោយ​បង្កើនសន្ទុះ និងពង្រីកវិសាលភាពនៃការរឹតត្បិត ដែលគាត់ដាក់ទៅលើ​គណបក្សនយោបាយប្រឆាំង​ និង​មេដឹកនាំគណបក្សប្រឆាំង និង​ការបង្កើនសន្ទុះចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ ទៅ​លើអ្នកដែលហ៊ាននិយាយរិះគន់​រដ្ឋាភិបាល។​ នោះគឺជាកាសន្និដ្ឋានសំខាន់មួយ ដែលយើងអាចរំពឹងទុកបាន ថានឹង​កើតមាននៅក្នុង​របាយការណ៍របស់អ្នករាយការណ៍ពិសេស ក្រោយដំណើរទស្សនកិច្ចទៅកម្ពុជាជាលើកទីពីរនោះ។

អ្វីដែលសំខាន់មួយទៀត ដែលត្រូវ​សង្កត់ធ្ងន់ដែរនោះ គឺថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ យើង​បាន​ផ្តល់ជូនទៅអ្នករាយការណ៍ពិសេស នូវ​សំណូមពរជាច្រើនចំណុច ដែលពាក់ព័ន្ធនឹង​បញ្ហា និង​ករណីជាច្រើន ដែលគាត់គប្បីយកជាចំណុចអាទិភាព ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកម្ពុជានោះ។ អានុសាសន៍ទាំងនេះ ផ្តល់ជា​តម្រុយ សំខាន់ៗ ពាក់ព័ន្ធនឹងចំណុចនៃបញ្ហា ដែលទំនងជាត្រូវលើកឡើងនៅក្នុងអំឡុងនៃដំណើរពិនិត្យឡើងវិញក្នុងដំណើរទស្សនកិច្ច​ស៊ើបអង្កេតនោះ។ ក្នុងចំណោមចំណុចដែលយើង​បានសង្កត់ធ្ងន់ និង​ដែលយើងរំពឹងថាអ្នករាយការណ៍ពិសេស នឹង​យកចិត្តទុកដាក់នោះ គឺមាន៖

១) សារសំខាន់នៃការបន្តសង្កត់ធ្ងន់ ដូចអ្វីដែលអ្នករាយការណ៍ពិសេស បានធ្វើជាច្រើនដងពីអតីតកាល គឺ​អំពី​ភាពចាំបាច់ដែលតម្រូវ​ឲ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន/លោក ហ៊ុន ម៉ាណែត ផ្លាស់ប្តូរជាដុំកំភួន ដោយ​ប្រើ“ផែនការសកម្មភាព​នៃវិធានការកែទម្រង់” របស់​អង្គការ​សហប្រជាជាតិ ជាប្រទីពបង្ហាញផ្លូវ។ ការដោះលែងអ្នកទោសនយោបាយ ក្នុងក្របខណ្ឌមនុស្សធម៌ គឺគ្រាន់តែជាកាយវិកាយតិចតួច ដែលកម្ពុជាត្រូវធ្វើច្រើនជាងនេះ​!

២) ផ្តល់នីតិសម្បទាស្របច្បាប់​ ជូន​គណបក្សប្រឆាំង ដែលត្រូវបានគេហាមឃាត់នោះ ឲ្យមានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយត្រឹមត្រូវឡើងវិញ ដើម្បី​ស្តារដំណើរប្រជាធិបតេយ្យ​ឲ្យ​មានអត្ថន័យ និង​ដំណើរការឡើងវិញ។

៣) បញ្ឈប់ការជំនុំជម្រះក្ដីព្រហ្មទណ្ឌទ្រង់ទ្រាយធំ និង​ការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌចំពោះមេដឹកនាំគណបក្សនយោបាយប្រឆាំង និង​អ្នកឯទៀតដែលហ៊ាននិយាយរិះគន់​រដ្ឋាភិបាល ដោយ​ដោះលែងដែលត្រូវបានកាត់ទោសរួច និងដែលកំពុងជាប់ឃុំ និង​ទម្លាក់ចោលរាល់បទចោទប្រកាន់លើពួកគាត់។​

៤) បើកឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលត្រូវបានបិទដំណើរការនោះ បានបើកដំណើរការឡើងវិញ និង​ឲ្យអ្នកកាសែតឯករាជ្យ រួមទាំងអ្នកអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយ អាចបំពេញការងាររបស់ខ្លួន ដោយ​គ្មានការជ្រែកជ្រែក។

៥) ផ្តល់សិទ្ធិសេរីភាព និង​សិទ្ធិក្នុងការជួបប្រជុំ និង​បង្កើតអង្គការសមាគមន៍ សម្រាប់​ប្រជាពលរដ្ឋស៊ីវិល ដើម្បី​ឲ្យពួកគាត់​ចូលរួមក្នុងជីវភាពសង្គម និង​នយោបាយ ដោយ​គ្មានការតាមឈ្លបយកការណ៍ និង​រារាំង និង

៦) បញ្ចប់ការរំលោភដីធ្លីប្រជាពលរដ្ឋ និង​ការបណ្ដេញប្រជាពលរដ្ឋចេញពីដីកម្មសិទ្ធិ​របស់ពួកគាត់​ ដោយយកលេសថាដើម្បីយកដីនោះទៅអភិវឌ្ឍ ដោយ​មិនផ្តល់សំណងសមរម្យ​ជូនពួកគាត់​។

​យើង​រំពឹងថាបញ្ហា និង​ក្តីកង្វល់ទាំងនេះ នឹងក្លាយជាប្រធានបទអាទិភាព​ក្នុង​របាយការណ៍ត្រួតពិនិត្យ​ស្ថានភាពសិទ្ធិមនុស្ស របស់អ្នករាយការណ៍ពិសេស ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជានៅពេលនេះ។

អនុសាសន៍ដ៏សំខាន់ៗបំផុតទាំងនេះ ជួយបន្ថែមទម្ងន់ និងឥទ្ធិពលដល់សេចក្តីរាយការណ៍​អំពី​ស្ថានភាពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅកម្ពុជា ដែលកម្ពុជានឹងឋិតក្រោមការត្រួតពិនិត្យ​ស៊ីជម្រៅពីអង្គការសហប្រជាជាតិ និង​ការរៀបចំឲ្យមានសវនាការដើម្បីស្ថាប់ស្ថានភាពនេះ ដែលអង្គការសហប្រជាជាតិគ្រោងនឹង​រៀបចំនៅខែ ឧសភា ឆ្នាំ ២០២៤ ដែលនេះជាផ្នែកមួយ​នៃ​ដំណើរការត្រួតពិនិត្យសិទ្ធិមនុស្ស​ជាសាកលតាមកាលកំណត់របស់អង្គការសហប្រជាជាតិ។ ការបង្ហាញអំពីការវិភាគគ្រប់ជ្រុងជ្រោយបំផុត អំពីស្ថានភាពសិទ្ធិមនុស្សនេះ គឺត្រូវ​ធ្វើឡើង​នៅកម្រិតអន្តរជាតិ និង​ផ្តល់ជូនសហគមន៍ខ្មែរ នូវឱកាសពិសេស ដើម្បីបង្ហាញទស្សនៈ និង​ក្តីកង្វល់របស់ខ្លួន និង​ជាឱកាស​បាននិយាយការពិតចំពោះភាពមិនត្រឹមត្រូវ​នៃរបៀបដឹកនាំរដ្ឋ និង​ទាមទារ​ឲ្យមានការយកចិត្តទុកដាក់ និង​ចាត់ការពីសហគមន៍អន្តរជាតិ ដើម្បី​រកដំណោះស្រាយបញ្ហានៅកម្ពុជា។​

ដូច្នេះ យើង​រួមគ្នាជាមួយអ្នករាយការណ៍ពិសេស ក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជារបស់លោកនៅពេលនេះ ដែលជាដំណើរការស៊ើបអង្កេត និង​ស្វែងរកការពិត អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និង​ស្របពេលនៃការត្រួតពិនិត្យសិទ្ធិមនុស្សជាសាកល​តាមកាលកំណត់ និង​ស្របពេលនៃការរៀបចំឲ្យមានសវនាការស្តីពីប្រទេសកម្ពុជា ដែលទាំងនេះ​ផ្តល់ឱកាសមាស​ដល់យើង ក្នុងការប្រើប្រាស់យន្តការអន្តរជាតិ ដើម្បី​ថ្លែងសារអំពីជំហរ​របស់សហគមន៍ខ្មែរយើង​ ជាពិសេស​គឺទាមទារ​ឲ្យមានការផ្លាស់ប្តូរជាដុំកំភួន និង​ជាប្រព័ន្ធ​នៅប្រទេសកម្ពុជា ដែលអង្គការសហប្រជាជាតិ បានបញ្ជាក់ច្បាស់ឲ្យកែទម្រង់ឲ្យខាងតែបាន​ ដូចមានចែង​ក្នុង​ផែនការសកម្មភាពនៃវិធានការកែទម្រង់សម្រាប់កម្ពុជានោះ។​

តើធ្វើយ៉ាងដូចម្ដេច ដើម្បីយើងធានាឲ្យបានថា នឹង​មានលទ្ធផលជាផ្លែផ្កា និង​ធ្វើឲ្យមានការផ្លាស់ប្តូរមួយប្រកបដោយអន្ថន័យ ដូចអ្វីដែលអង្គការសហប្រជាជាតិទាមទារដែរនោះ?

១) បង្ហាញករណីរបស់យើង និង​ទស្សនៈរបស់យើង ហើយ​ទាមទារ​ឲ្យខាងតែបាន និង​យ៉ាងមានប្រសិទ្ធភាព ទៅកាន់អ្នករាយការណ៍ពិសេស និង​ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅពេលត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្សជាសាកល​តាមកាលកំណត់។

២) បន្តតាមដាន និង​ត្រួតពិនិត្យដោយយកចិត្តទុកដាក់ ហើយ​រាយការណ៍​អំពីបេសកកម្ម​របស់អ្នករាយការណ៍ពិសេស និងអ្វីដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ធ្វើ និងថ្លែងសារ។

៣) បន្តចូលរួមយ៉ាងសកម្ម និង​មានប្រសិទ្ធភាព​ ក្នុងដំណើរការតស៊ូមតិ ក្នុងក្របខណ្ឌ និង​វេទិកាអន្តរជាតិ ដែលមាន។

Previous
Previous

Progress Report: United Nations Special Rapporteur In-Country Visit To Cambodia, December 4-14, 2023

Next
Next

White Paper: Upcoming United Nations Advocacy Efforts By And For The Khmer Community