Threats, intimidations and assaults by the government of Cambodia and their proxy agents against the Khmer Community worldwide

We need to bring the attention of the international community to the increasing problem of the delivery of threats and other intimidation tactics, as well as the carrying out of assaults by the government of Cambodia and its proxy agents in foreign countries like the U.S., Australia, Europe, and Thailand, aimed at preventing and punishing criticism, as well as countering any support for the political opposition. This is part of the Hun Sen/Hun Manet policy of eliminating the political opposition and stifling criticism so as to assure their continuation in power on an autocratic basis.

Numerous cases of this type of worldwide intimidation are coming to public attention on an increasing basis. They include, most recently:

  1. Cambodia Daily Khmer language editor Taing Sarada, working in the U.S. since the newspaper had to close and leave Cambodia as part of the government’s ongoing crackdown on independent media outlets and independent journalists, has been subjected to intimidatory surveillance, as well as direct threats on Facebook posts by a well-known social media blogger and former bodyguard corps member, in Cambodia that were “reposted” and officially supported by Cambodia’s own Minister of Information;

  2. As reported in detail by Human Rights Watch on August 25, 2023, opposition activist Phorn Phanna, in exile as a refugee in Thailand, was attacked by three agents of the Cambodian government. The Human Rights Watch report noted that Phorn was targeted because of his open criticism of the Hun Sen government from Thailand and for his open support for other refugees and exiles. It also condemned “the latest series of assaults in Thailand on Cambodian opposition members or government critics” and the increasing number of politically motivated attacks and threats by Cambodian government agents worldwide;

  3. On April 29, 2023, Khmer civil society organizations met online to discuss the latest demands by civil society concerning Cambodia's national election and the opaque creation of the tri-country Cambodia-Laos-Vietnam triangle of Development. Twenty-nine affluent community members from around the world took part in this meeting. Screenshots of this meeting were posted on Telegram by Prime Minister Hun Sen and Kosal Chum, the Secretary of State for the Ministry of Information (MOI). The prime minister sent screenshots of the attendees to a local news outlet, DAP News, to be reported. The prime minister further threatened meeting attendees by writing: "These people may have trouble when they want to visit Cambodia."

  4. Demonstrators protesting Hun Sen's December 12, 2022, visit to Brussels were directly threatened by Hun Sen. According to Radio Free Asia, the then prime minister stated, “We need to take pictures of their faces, then we can easily post their pictures at Pochentong Airport,” Hun Sen said, referring to Phnom Penh International Airport. “It doesn’t mean that I’m threatening them not to return to Cambodia, but I want to know their faces, and I also want to find their family members who are living in Cambodia and see how they are doing.” Threats and intimidation of this nature by a foreign government against members of the overseas Khmer community are seen as transnational repression issues that are keenly watched by all democratic nations, where protection measures are being implemented to ensure their citizens' security.

Adding to the potential danger of these threats and assaults were comments delivered by newly appointed Prime Minister Hun Manet at his first press conference, ominously suggesting in lightly veiled terms that members of the Khmer community voicing opposition or criticism to his new regime here in the U.S. might well face action from his supporters in the U.S. in return.

What can be done to prevent or limit the impact of these kinds of intimidatory words and actions by the Cambodian government and its agents abroad: 

  • Facebook and other social media platforms need to be reminded and encouraged that these types of postings are illegal and should be carefully monitored and removed from circulation;

  • Criminal complaints should be registered with authorities by those targeted in their country of residence.

  • Civil cases for damages can be filed against those carrying out threats and assaults.

  • Khmers living in the United States can submit threats and intimidation to the Save Cambodia Transnational Repression Hotline at 910-754-0551 or email reprisals@savecambodia.org. This hotline was created to uplift, support, and protect members of the Khmer community located in the United States.

  • Khmer Communities in Canada, Europe, Korea, Thailand, New Zealand, or Australia that might have Transnational Repression issues can also contact Save Cambodia at khmunity@savecambodia.org. We will help you connect with resources to support your local community.

Resources:

 

ការគំរាមកំហែង ការសម្លុតបំភ័យ និង​ការវាយប្រហារពីរដ្ឋាភិបាលកម្ពុជា និង​ភ្នាក់ងារ​ជាដៃជើង​របស់ពួកគេ ទៅលើបងប្អូន​សហគមន៍ខ្មែរ​នៅទូ​ទាំងពិភពលោក

យើងត្រូវធ្វើយ៉ាងណា​ឲ្យសហគមន៍អន្តរជាតិបានដឹងលឺ​ អំពី​បញ្ហា​ដែលកាន់តែកើនឡើង​ពី​សកម្មភាពគំរាមកំហែង និង​កលល្បិច​សំឡុតបំភ័យ​របស់ពួកគេ ព្រមទាំង​ការ​វាយប្រហារ​ពី​សំណាក់រដ្ឋាភិបាលកម្ពុជា និង​ភ្នាក់ងារជាដៃជើង​របស់ខ្លួន នៅក្នុងទឹកដីបរទេស ដូចជា​លើ​ដី​សហរដ្ឋអាមេរិក អូស្រ្តាលី អឺរ៉ុប និង​ថៃ ដែលមានគោលដៅទប់ និង​​ដាក់ទណ្ឌកម្ម​ចំពោះ​​ការ​រិះគន់ ព្រមទាំងវាយបក​ទប់ការគាំទ្ររបស់គណបក្សប្រឆាំង។ នេះគឺជាផ្នែកមួយនៃគោលនយោបាយ​របស់​ ហ៊ុន សែន/ហ៊ុន ម៉ាណែត ក្នុងការ​លុបបំបាត់គណបក្សនយោបាយ និង​បំបិទមាត់អ្នកហ៊ានរិះគន់ ដើម្បីតែប្រយោជន៍បន្តក្រាញអំណាចផ្តាច់ការរបស់ពួកខ្លួនតទៅទៀត។

មានករណីនៃប្រភេទនៃការសំឡុងបំភ័យបែបនេះនៅលើពិភពលោក ដែលកំពុងកើនឡើង និង​ដែលធ្វើឲ្យសាធារណជនចាប់អារម្មណ៍។ ករណីទាំងនេះ​រួមមាន ករណីថ្មីៗបំផុត៖

១) និពន្ធនាយកសារព័ត៌មាន ខែមបូឌាដេលី ខ្មែរ ដែលបម្រើការនៅលើទឹកដីអាមេរិក គឺលោក តាំង សារ៉ាដា។ តាំងពីសារព័ត៌មាននេះ ត្រូវ​បានបិទ និង​ត្រូវចាកចេញពីកម្ពុជា ដោយសារ​តែជាផ្នែកមួយនៃការបង្រ្កាបឥតស្រាកស្រាន្ត​របស់រដ្ឋាភិបាលកម្ពុជា ទៅលើ​ស្ថាប័នសារព័ត៌មានឯករាជ្យ និង​អ្នកកាសែតឯករាជ្យ ដែលពួកគាត់​ត្រូវ​ប្រឈមនឹង​ការ​តាមឈ្លបយកការណ៍បែបសំឡុតបំភ័យ និង​ការគំរាមកំហែងដោយផ្ទាល់ តាមការ​ផ្សាយលើ​​ហ្វេសប៊ុក ពីអ្នកលេងហ្វេសប៊ុកដែលគេស្គាល់ច្រើនម្នាក់ និង​ដែលជាធ្លាប់ជាសមាជិក​នៃ​ក្រុមកងអង្គរក្ស​នៅកម្ពុជា ដែលសារគំរាមកំហែងនោះ​ត្រូវបាន “បង្ហោះឡើងវិញ” និង​បានរដ្ឋមន្រ្តីក្រសួង​ព័ត៌មានកម្ពុជា​ផ្ទាល់ ប្រកាស​គាំទ្រ​ជាផ្លូវការ​ថែមទៀតផង។​

២) ដូចមាននៅក្នុងរបាយការណ៍លម្អិត​របស់​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ កាលពីថ្ងៃទី ២៥ ខែ សីហា សកម្មជនបក្សប្រឆាំងឈ្មោះ ផន ផាន់​ណា​ ដែលកំពុង​រស់នៅ​និរទ្ទេស​ខ្លួន​ក្នុងឋានៈជាជនភៀសខ្លួន​នៅប្រទេសថៃ ដែលត្រូវបានរងការវាយប្រហារ​ពីភ្នាក់ងារបីនាក់​ជាដៃជើង​រដ្ឋាភិបាលកម្ពុជា។ របាយការណ៍​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ កត់សម្គាល់ថាលោក ផាន់ណា​ បានក្លាយជាគោលដៅវាយប្រហារ ដោយសារ​តែ​គាត់ហ៊ាននិយាយរិះគន់ដោយចំហ ពីប្រទេសថៃ ប្រឆាំងនឹង​រដ្ឋាភិបាល​ ហ៊ុន សែន និង​ដោយ​សារគាត់​គាំទ្រជនភៀសខ្លួន និង​អ្នកនិរទ្ទេសខ្លួនឯទៀត ដោយ​     ចំហ។ របាយការណ៍ដដែល ក៏បាន​ថ្កោលទោស“ការវាយប្រហារថ្មីៗនិងជាបន្តបន្ទាប់ មកលើពលរដ្ឋខ្មែរ ឬអសមាជិកបក្សប្រឆាំងនៅលើទឹកដីថៃ ដែលហ៊ាននិយាយរិះគន់     ​រដ្ឋាភិបាល​កម្ពុជា” និង​ការកើនឡើងករណីនៃការវាយប្រហារដោយសារហេតុផលនយោបាយ និង​ការគំរាមកំហែងពីសំណាក់ភ្នាក់ងារជាដៃជើង​របស់រដ្ឋាភិបាលកម្ពុជា នៅទូទាំងពិភពលោក។

៣) កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៣ អង្គការ​សង្គមស៊ីវិលខ្មែរជាច្រើន បាន​ជួបតាមអនឡាញ ដើម្បីពិភាក្សាអំពីការទាមទារ​របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹង​នឹងការ​បោះឆ្នោតជាតិ​នៅកម្ពុជា និង​ការបង្កើតសម្ព័ន្ធត្រីកោណអភិវឌ្ឍន៍មិនច្បាស់លាស់ រវាង​បីប្រទេសគឺប្រទេសកម្ពុជា-ឡាវ-វៀតណាម។ មានពលរដ្ឋសហគមន៍ដែលឈឺឆ្អាលរឿងសង្គមជាតិ​ ២៩ នាក់​ពីជុំវិញពិភពលោក បានចូលរួម​ក្នុងកិច្ចប្រជុំនេះ។ រូបភាពថតពីកិច្ចប្រជុំនេះ ត្រូវ​បានបង្ហោះលើតេឡេក្រាម ដោយ​នាយកដ្ឋមន្រ្តី​ ហ៊ុន សែន និង​ ជុំ កុសល ដែលជារដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។ នាយកដ្ឋមន្រ្តីខ្មែរបានបញ្ជូនរូបភាព អ្នកចូលរួម ទៅ​កាន់​សារព័ត៌មានក្នុងស្រុកមួយឈ្មោះ ដើមអំពិល ដើម្បីរាយការណ៍។ នាយកដ្ឋមន្រ្តីខ្មែររូបនោះ បានគំរាមបន្ថែមទៀត ដល់​អ្នកចូលរួមកិច្ចកប្រជុំនោះ ដោយ​សរសេរថា “ពួកអ្នកមកលេងស្រុក លំបាកបន្តិចហើយ ព្រោះពួកអ្នកត្រូវបានចាត់ទុកថាជាក្រុមជ្រុលនិយមបំផ្លាញជាតិ”។

៤) ពលរដ្ឋដែលតវ៉ាប្រឆាំង​ ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ ដែលធ្វើដំណើរទៅ​កាន់ទីក្រុងប្រ៊ុចហ្សែល ក៏ត្រូវ​រកការគំរាមកំហែង​ដោយ​ផ្ទាល់ពី​ ហ៊ុន សែន។ បើតាម​វិទ្យុអាស៊ីសេរី នាយករដ្ឋមន្រ្តីខ្មែរនៅពេលនោះ បានលើកឡើងថា “ពួក​យើង​ក៏​ចាំ​ថត​ដែរ ​ចាំ​មើល​ថា​បាន​ប៉ុន្មាន? ​ហើយ​ថត​ឱ្យបាន​មុខ​គេ​ ស្រណុក​ស្រួល​យក​ទៅ​បិត​នៅ​ពោធិ៍ចិនតុង​ ....​ និយាយ​អ៊ីចឹង​មិន​មែន​គំរាម​ថា ​មិន​ឱ្យ​ចូល​ស្រុក​អី​ទេ ប៉ុន​ចង់​ដឹង​មុខ​អ្នកឯង ហើយ​ក៏​ចង់​តាម​រក​គ្រួសារ​អ្នកឯង នៅ​ក្នុង​ស្រុក​ខ្មែរ ​តើ​វា​យ៉ាង​ម៉េច​ទៅ​ហើយ”។ ការ​គំរាមកំហែង និង​សំឡុតបំភ័យ ដែលធ្វើឡើង​ដោយ​រដ្ឋាភិបាលបរទេសណាមួយ​ ទៅលើ​ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបែបនេះ គឺជាបញ្ហាបង្ក្រាបឆ្លងដែន ដែលប្រទេសប្រជាធិបតេយ្យ​ទាំងអស់លើលោក តាមពិនិត្យមើលយ៉ាងយកចិត្តទុកដាក់​។ ជាមួយគ្នានេះ គេបានដាក់ចេញជាវិធានការការពារ ដើម្បី​យកមកអនុវត្ត ធ្វើយ៉ាងណាធានាសុខសុវត្ថិភាព​របស់​ប្រជាពលរដ្ឋរបស់ខ្លួន។  

បន្ថែមទៅលើ​គ្រោះថ្នាក់ដែលអាចកើតមាន ពីការគំរាមកំហែង និង​ការប្រហារទាំងនេះ នៅមាន​ការបញ្ចេញមតិ​របស់នាយកដ្ឋមន្រ្តីថ្មី​របស់​កម្ពុជា គឺ ហ៊ុន ម៉ាណែត នៅក្នុង​សន្និសីទសារព័ត៌មាន​ដំបូង​របស់គាត់ ដែល​ធ្វើក្នុងន័យ​គំរាមកំហែង ថា​ពលរដ្ឋសហគមន៍ខ្មែរណា ដែល​ហ៊ាន​បញ្ចេញ​មតិប្រឆាំង ឬ​រិះគន់របបថ្មីរបស់គាត់​នៅលើទឹកអាមេរិក អាចត្រូវ​ប្រឈម​ចំណាត់​ការ​ពីក្រុមអ្នកគាំទ្ររបស់គាត់វិញ នៅលើទឹកដីអាមេរិកនេះដែរ។

ទាំងនេះ ជាអ្វីដែលយើង​អាច​ធ្វើ​បាន ដើម្បី​ការពារ ឬ​កាត់បន្ថយ​ផលប៉ះពាល់នៃពាក្យពេចន៍បែបសំឡុតបំភ័យ​ និង​សកម្មភាព​សំឡុតបំភ័យ​​របស់​រដ្ឋាភិបាលកម្ពុជា និង​ភ្នាក់ងារជាដៃជើង​របស់រដ្ឋាភិបាលនេះ​ នៅ​ឯក្រៅប្រទេស៖

  • ជាចាំបាច់ យើងត្រូវ​តែ​​រម្លឹកប្រព័ន្ធហ្វេសប៊ុក និង​ប្រព័ន្ធផ្សព្វផ្សាយ​សង្គមឯទៀត និង​ធ្វើយ៉ាងណាឲ្យមានការចាត់ការទង្វើសំឡុតបំភ័យទាំងនេះ ដោយចាត់ទុក​ថាជាអំពើខុសច្បាប់ និង​គួរតាមដានឲ្យបានល្អិតល្អន់ និង​ត្រូវ​ឲ្យក្រុមហ៊ុនទាំងនេះ ដកវាយចេញឲ្យអស់​ពី​បណ្តាញសង្គម។

  • អ្នកដែលរងគ្រោះពីអំពើទាំងនេះ គួរដាក់បណ្ដឹងព្រហ្មទណ្ឌ នៅស្ថាប័នមានសមត្ថកិច្ច​ក្នុងប្រទេសដែលខ្លួនកំពុងរស់នៅ។

  • អ្នករងគ្រោះអាចដាក់បណ្ដឹងរដ្ឋប្បវេណី ដើម្បីទាមទារសំណង​ជំងឺចិត្ត ពីព្យសនកម្ម​នៃ​អំពើគំរាមកំហែង និង​វាយប្រហារទាំងនោះ។

  • ពលរដ្ឋខ្មែរ​រស់នៅលើដីសហរដ្ឋអាមេរិក អាចរាយការណ៍អំពីការគំរាមកំហែង និង​ការសំឡុតបំភ័យ ទៅកាន់លេខទូរស័ព្ទ Hotline: 910-754-0551 ឬអ៊ីម៉េល reprisals@savecambodia.org។ លេខទូរស័ព្ទហត់ឡាញនេះ ត្រូវ​បានបង្កើតឡើង ដើម្បីជួយលើកទឹកចិត្ត គាំពារ និង​ការពារពលរដ្ឋសហគមន៍ខ្មែរ នៅលើទឹកដីអាមេរិក។

  • ពលរដ្ឋសហគមន៍ខ្មែរនៅប្រទេសកាណាដា អឺរ៉ុប កូរ៉េ ថៃ ញូហ្សេឡែន ឬ​អូស្រ្តាលី អាច​មានបញ្ហានៃការបង្រ្កាបឆ្លងដែននេះដែរ។ ក្នុងករណីនេះ បងប្អូនអាចទាក់ទងអង្គការ​ Save Cambodia បានដែរ តាមអ៊ីម៉េលនេះ khmunity@savecambodia.org។ យើង​នឹង​ជួយ​បងប្អូន ដើម្បីណែនាំបងប្អូន​ឲ្យ​​បានទទួលធនធានគាំពារសហគមន៍មូលដ្ឋាន​របស់បងប្អូន។

Previous
Previous

Hun Manet — Inadequate remedial actions being taken, but some humanitarian releases of detainees being considered

Next
Next

“Humanitarian Ask” for the Hun Manet Government