United Nations “Call for Inputs” On Illegal Land Evictions Issues
ACTION REQUIRED: Send letters to the UN Human Rights Council urging them to place Cambodia at the top of their list for attention and action for the UN’s follow-up work on land grab/land eviction issues. Model letter of concern attached with UN email address included.
Several of our most recent Urgent Alerts have focused on the long-overlooked issues of land grabs and illegal land evictions in Cambodia. There are important reasons why we are giving attention to these concerns now. The Special Rapporteur for Human Rights in Cambodia, Vitit Muntarbhorn, visited two sites where land evictions currently are taking place on the very first day of his in-country investigative visit to Cambodia this past December, even before meeting with government of Cambodia officials. A second UN Special Rapporteur for Housing Rights reinforced the United Nations renewed interest in the land eviction problem by issuing an official “Call for Inputs,” seeking complaints and information from the public on these issues. The Khmer community will be making a major submission to the United Nations on or before March 31 on land eviction issues, in response to the UN’s “Call for inputs.” The main point of our submission will be that Cambodia needs to be recognized and treated as the world’s worst perpetrator of land grab and land eviction abuses, and deserves to be the primary focus of the United Nations’ “Call for Inputs” follow-up work.
Finally, the renowned monitoring group, Amnesty International, just a few weeks ago issued a major new report: “Nobody Wants to Leave Their Home,” that carefully documents the extensive nature of land grab and land eviction abuses in Cambodia, giving special attention to what Amnesty calls the “mass illegal evictions” taking place right now in the Angkor Wat Heritage Site region, in direct violation of the official Heritage Site Agreement between the United Nations (UNESCO) and the government of Cambodia, that guarantees that long-term residents of the 113 “traditional villages” in the Angkor Wat region will not be removed.
It is urgent and important that the Khmer community take full advantage of these three developments, and the unique opportunity they provide for us to speak out, and demand attention and action, from the UN and the international community on these long-overlooked problems. This is our chance to “speak truth to power” on the land grab and land eviction issues that have dominated Cambodia’s landscape for such a long time, but have not been recognized or addressed properly.
We urge you to join in this vital battle, by sending your letters of concern and protest to the United Nations and the government of Cambodia, using the “model” letter provided in this Urgent Alert. It justifiably cites and relies heavily on the detailed findings and documentation provided in the new Amnesty International report focusing on the ongoing and very extensive Angkor Wat land evictions. It also encourages the United Nations to build and expand on the important work being done by the two UN Special Rapporteurs who are now taking long-overdue action to bring the land grab and land eviction issues to the front burner, where they belong.
It should surprise no one, as Amnesty International documented in its report, that the daughter of Cambodia’s Minister of Land was found to be one of the principal financial beneficiaries of the government’s “mass land evictions” from the 113 “traditional villages” in the Angkor Wat region. These land grabs and land evictions are taking place on such a widespread scale for a reason. That reason is the personal financial benefit of Hun Sen family members and government officials. That is why we have to speak out forcefully to challenge these practices, and to demand reform action by the United Nations, the international community and the government of Cambodia. So, use the United Nations’ “Call for Inputs” on the land grab issue, and the Cambodia Universal Periodic Review (UPR) session taking place on May 8, as the opportunity for expressing your concerns, and for demanding meaningful changes in the Cambodian government’s extensive and long-standing land grab and land eviction practices!
ប្រកាសសកម្មភាពបន្ទាន់៖ អង្គការសហប្រជាជាតិ “អំពាវនាវសុំព័ត៌មាន” អំពីបញ្ហាបណ្ដេញប្រជាពលរដ្ឋដោយខុសច្បាប់
សកម្មភាពចាំបាច់៖ ផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយស្នើឲ្យពួកគាត់ ដាក់ប្រទេសកម្ពុជាមុនគេនៅក្នុងបញ្ជី សម្រាប់ឲ្យមានការយកចិត្តទុកដាក់ និងចំណាត់ការ សម្រាប់កិច្ចការតាមដានរបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហារំលោភបំពាន រឹបអូសយកដីធ្លី និងបណ្ដេញប្រជាពលរដ្ឋចេញពីដីលំនៅឋាន។ យើងបានភ្ជាប់មកជាមួយនូវវលិខិតគំរូពាក់ព័ន្ធនឹងរឿងនេះ ដោយយើងបានផ្តល់ជូនអាសយដ្ឋានអ៊ីម៉េលរបស់អង្គការសហប្រជាជាតិផង។
[ចុចទីនេះដើម្បីមើលសំបុត្រគំរូជាមួយអ៊ីមែលដែលត្រូវផ្ញើ]
ការជូនដំណឹងបន្ទាន់ និងចុងក្រោយរបស់យើងជាច្រើន បានផ្តោតសំខាន់លើបញ្ហារំលោភបំពាន និងរឹបអូសយកដីធ្លីប្រជាពលរដ្ឋ និងការបណ្ដេញពួកគាត់ដោយខុសច្បាប់ នៅកម្ពុជា។ បញ្ហាទាំងនេះ ត្រូវបានគេមើលរម្លង និងមិនគិតគូរដោះស្រាយ យូរយារណាស់មកហើយ។ មានហេតុផលសំខាន់ៗ ដែលថាហេតុអ្វីបានជាយើងទើបតែយកចិត្តទុកដាក់ក្នុងរឿងទាំងអស់នេះ នៅពេលនេះ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វិធីត មុនតាភណ្ឌ បានបំពេញទស្សនកិច្ចដល់ទីតាំងចំនួនពីរ ដែលកើតមានរឿងបណ្ដេញប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ននេះ។ លោក វិធីត មុនតាភណ្ឌ ចុះទៅដល់កន្លែងទាំងពីរនេះ នៅចំថ្ងៃដំបូងដែលគាត់ចាប់ផ្តើមដំណើរទស្សនកិច្ចស៊ើបអង្កេតនៅកម្ពុជា កាលពីខែ ធ្នូ។ លោកផ្តល់អាទិភាពចុះទៅជួបពលរដ្ឋរងគ្រោះ នៅមុនពេលជួបមន្រ្តីរដ្ឋាភិបាលកម្ពុជាទៅទៀត។ អ្នករាយការណ៍ពិសេសមួយរូបទៀតរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិលំនៅឋានបានបញ្ជាក់ប្រាប់អំពីចំណាប់អារម្មណ៍របស់លោក ក្នុងបញ្ហាបណ្ដេញប្រជាពលរដ្ឋពីដីលំនៅឋានរបស់ពួកគាត់នេះដែរ ដោយលោកបានចេញ “សេចក្តីអំពាវនាវសុំព័ត៌មាន” ដោយស្នើសុំឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដាក់ពាក្យបណ្ដឹង និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការរំលោភបំពានទាំងនេះ។ សហគមន៍ខ្មែរ តាមរយៈអង្គការ Save Cambodia នឹងដាក់ឯកសារសំខាន់មួយ ទៅជូនអង្គការសហប្រជាជាតិនៅថ្ងៃទី ៣១ ខែ មីនា ឬនៅមុនថ្ងៃនោះ ដោយរៀបរាប់លម្អិតអំពីបញ្ហាបណ្ដេញប្រជាពលរដ្ឋ ដោយឆ្លើយតបទៅនឹង “ការអំពាវនាវសុំព័ត៌មាន” របស់អង្គការសហប្រជាជាតិនេះ។ ចំណុចសំខាន់នៃការដាក់ឯកសាររបស់យើងនេះ គឺយើងចង់ឲ្យពិភពលោកទទួលស្គាល់ថា កម្ពុជាគឺជាជនដៃដល់ដ៏អាក្រក់ជួរជាតិបំផុតលើលោក ពាក់ព័ន្ធនឹងការរំលោភបំពានដីធ្លី និងបណ្ដេញប្រជាពលរដ្ឋដោយបង្ខំ និងខុសច្បាប់ចេញពីទីលំនៅរបស់ខ្លួន។ តាមរយៈឯកសាររបស់យើង យើងចង់សង្កត់ធ្ងន់ឲ្យអង្គការសហប្រជាជាតិ យកបញ្ហានេះជាបញ្ហាបន្ទាន់ និងសំខាន់បំផុត សម្រាប់តាមដានបន្តទៀត ក្រោយស្ថាប័នអន្តរជាតិនេះបាន “អំពាវនាវសុំព័ត៌មាន”។
ជាងនេះទៅទៀត យើងមានក្រុមឃ្លាំមើលកម្ពុជាមួយ ដែលល្បីល្បាញលើឆាកអន្តរជាតិ គឺអង្គការលើកលែងទោសអន្តរជាតិ ដែលទើបតែប៉ុន្មានសប្តាហ៍មុននេះ បានចេញរបាយការណ៍សំខាន់ថ្មីមួយក្រោមចំណងជើងថា៖ “គ្មាននរណាមួយចង់ចាកចេញពីលំនៅឋានរបស់ខ្លួនឡើយ”។ របាយការណ៍នោះ បានចងក្រងឯកសារយ៉ាងប្រុងប្រយ័ត្ន អំពីដើមចមនៃការរំលោភបំពានយកដីធ្លីប្រជាពលរដ្ឋយ៉ាងរាលដាល និងការបណ្ដេញប្រជាពលរដ្ឋដោយខុសច្បាប់ និងដោយបង្ខំយ៉ាងសម្បើម។ អង្គការអន្តរជាតិនេះ ហៅអំពើទាំងនេះថាជា “ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយខុសច្បាប់ទ្រង់ទ្រាយធំ” ដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ នៅតំបន់អង្គរ ដែលជាទីបេតិកភណ្ឌពិភពលោក។ អំពើបែបនេះគឺបំពានកិច្ចព្រមព្រៀងជាផ្លូវការអំពីទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជា និងអង្គការបេតិកភណ្ឌពិភពលោក ហៅកាត់ថា យូណេស្កូ។ ក្នុងកិច្ចព្រមព្រៀងនោះ ភាគីទាំងពីរ បានធានាថាពលរដ្ឋដែលរស់នៅយូរអង្វែងក្នុងលំនៅឋាន ក្នុងភូមិចំនួន ១១៣ ភូមិ ដែលជា “ភូមិប្រពៃណី” ទាំងនោះ និងដែលឋិតក្នុងតំបន់អង្គរ នឹងមិនត្រូវបណ្ដេញចេញឲ្យទៅរស់នៅទីណាផ្សេងនោះឡើយ។
រឿងនេះគឺជារឿងបន្ទាន់ និងសំខាន់សម្រាប់សហគមន៍ខ្មែរយើង ក្នុងការចាប់យកឱកាស និងអត្ថប្រយោជន៍ពីការវិវត្តទាំងនេះ ដ្បិតវាជាឱកាសពិសេសដែលផ្តល់អំណោយផលដល់យើង ដើម្បីយើងនិយាយការពិត និងទាមទារឲ្យមានការយកចិត្តទុកដាក់ និងចំណាត់ការ ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ លើបញ្ហាដែលគេមិនអើពើដ៏រ៉ាំរ៉ៃអស់ទាំងនេះ។
នេះជាឱកាសសម្រាប់បងប្អូនសហគមន៍ខ្មែរយើង ក្នុងការ “ហ៊ាននិយាយការពិតអំពីការដឹកនាំមិនត្រឹមត្រូវ” ជុំវិញការរំលោភបំពានដីធ្លី និងបណ្ដេញប្រជាពលរដ្ឋពីលំនៅឋាន និងទាមទារឲ្យមានអន្តរាគមន៍ដោះស្រាយឲ្យខាងតែបាន។ បញ្ហាដីធ្លីនេះបានក្លាយជារឿងរ៉ាំរ៉ៃពេញផ្ទៃស្រុកខ្មែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានការទទួលស្គាល់ជាអន្តរជាតិថាជាបញ្ហាធ្ងន់ និងមិនទាន់មានដំណោះស្រាយសមស្របណាមួយនៅឡើយ។
យើងសូមស្នើទទូចឲ្យបងប្អូនទាំងអស់ ចូលរួមគ្នាក្នុងសមរភូមិដ៏សំខាន់បំផុតនេះ ដោយបងប្អូនជួយផ្ញើលិខិតរបស់បងប្អូន រៀបរាប់អំពីបញ្ហាទាំងនេះ និងតវ៉ាទៅកាន់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា ដោយប្រើលិខិត “គំរូ” ដែលមានផ្តល់ជូនតាមរយៈសេចក្តីជូនដំណឹងបន្ទាន់នេះ។
លិខិតនេះមានរៀបរាប់អំពីអង្គហេតុពិត និងដកស្រង់ព័ត៌មានលម្អិតនៃការរកឃើញ និងឯកសារដែលអង្គការលើកលែងទោសអន្តរជាតិ បានរាយការណ៍ ដោយផ្តោតលើបញ្ហានៃការបណ្ដេញប្រជាពលរដ្ឋដោយខុសច្បាប់ និងដោយបង្ខំ នៅតំបន់អង្គរនោះ។ លិខិតនេះ ក៏ជំរុញឲ្យអង្គការសហប្រជាជាតិ បន្តកិច្ចការ និងបំពេញបន្ថែមទៅលើកកិច្ចការរបស់អ្នករាយការណ៍ពិសេសទាំងពីររូបរបស់អង្គការសហប្រជាជាតិ ដែលលោកទាំងពីរឥឡូវនេះកំពុងយកចិត្តទុកដាក់ឲ្យមានការដោះស្រាយបញ្ហាដែលគេមិនអើពើរជាយូរឆ្នាំមកហើយនេះ ដើម្បីធ្វើយ៉ាងណាឲ្យបញ្ហារំលោភបំពានដីធ្លី និងបណ្ដេញប្រជាពលរដ្ឋនេះ ក្លាយជាចំណុចស្នូលនៅចំពោះមុខសហគមន៍អន្តរជាតិ និងឲ្យមានដំណោះស្រាយឲ្យខាងតែបាន។
យើងគ្រប់គ្នាមិនភ្ញាក់ផ្អើលទាល់តែសោះ ដែលអង្គការលើកលែងទោសអន្តរជាតិ រកឃើញក្នុងរបាយករណ៍របស់ខ្លួន ថាកូនស្រីរបស់រដ្ឋមន្រ្តីដែនដីនិងនគររូបនីយកម្មកម្ពុជា គឺជាម្ចាស់ភោគផលដ៏សំខាន់មួយនៃ “ការបណ្ដេញប្រជាពលរដ្ឋជាទ្រង់ទ្រាយធំពីដីធ្លីលំនៅឋានរបស់ពួកគាត់” គឺដេញពី “ភូមិប្រពៃណីដូនតា” ចំនួន១១៣ ភូមិ ក្នុងតំបន់អង្គរនោះឯង។ ការរំលោភបំពាន និងរឹបអូសយកដីធ្លី និងបណ្ដេញប្រជាពលរដ្ឋចេញពីដីលំនៅឋានទាំងនេះ បានកើតមានឡើងក្នុងទ្រង់ទ្រាយធំ ដោយមានហេតុផលរបស់វា។ ហេតុផលនោះគឺថា ការបានប្រយោជន៍សួនតួផ្នែកហិរញ្ញវត្ថុ សម្រាប់សមាជិកគ្រួសាររបស់លោក ហ៊ុន សែន និងមន្រ្តីរដ្ឋាភិបាលកម្ពុជានោះឯង។ យើងត្រូវហ៊ានក្រោកឡើងនិយាយការពិតដោយខែងរែងពីរឿងនេះ ដើម្បីតវ៉ាប្រឆាំងទៅនឹងអំពើស្មោគគ្រោកទាំងនោះ និងទាមទារឲ្យមានចំណាត់ការកែទម្រង់មួយ ពីសំណាក់អង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ និងរដ្ឋាភិបាលកម្ពុជាខ្លួនឯងផង។ ដូច្នេះសូមបងប្អូនប្រើវេទិកានៃ “ការអំពាវនាវសុំព័ត៌មាន” របស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហារំលោភបំពានដីធ្លីនេះ ឲ្យទាន់ពេលវេលា ចំឱកាសនៃការដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្រោមការត្រួតពិនិត្យជាសាកលតាមកាលកំណត់នៅពេលនេះផង គឺសហគមន៍អន្តរជាតិនឹងត្រួតពិនិត្យមើលស្ថានភាពរំលោភសិទ្ធិមនុស្សរបស់កម្ពុជា នៅថ្ងៃទី ០៨ ខែ ឧសភា ខាងមុខនេះផង ដែលជាឱកាសសម្រាប់បងប្អូនខ្មែរយើងបញ្ចេញមតិ លើកបញ្ហា និងទាមទារឲ្យមានការផ្លាស់ប្តូរមួយប្រកបដោយអត្ថន័យ នៅប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហារំលោភបំពានដីធ្លី និងបណ្ដេញប្រជាពលរដ្ឋដោយខុសច្បាប់ ដោយបង្ខំទាំងអស់នេះ និងត្រូវបញ្ឈប់អំពើស្មោគគ្រោកបែបនេះតទៅទៀតផង!