Urging UN Human Rights Council To Place Cambodia At The Top Of Their List Attention And Action For The UN’s Follow-Up Work On Land Grab/Land Evictions Issues

To:  
United Nations Human Rights Council 
Email Address: InfoDesk@ohchr.org  

From: 
Member of the Khmer Community 
[Your name] 
[Email information]
 

Model Letter: 

We applaud the renewed attention that you and the UN Special Rapporteurs for Cambodia and for Housing Rights have been giving to the long-overlooked issues of land grabs and illegal land evictions in Cambodia, especially your recently issued “Call for Inputs” on these important issues. There is no country in the world that has a more serious and extensive record of long-standing abuses related to land grabs and illegal land evictions than Cambodia. We urge you, in your follow-up work to your “Call for Inputs,” and also in your upcoming Universal Periodic Review session on Cambodia on 8 May, to make the Hun Sen/Hun Manet government’s extensive land eviction abuses a primary focus for your work.   

In particular, we urge you to give special attention to what Amnesty International refers to as the “mass land evictions” currently taking place in the Angkor Wat Heritage Site region, where 10,000 “traditional village” families have been improperly and illegally displaced, in violation of the “Protected Status” granted to these long-term residents under UNESCO’s Heritage Site Agreement with the government of Cambodia.   

These “Protected Residents” should be promptly returned to their traditional home sites, and further illegal displacements must be stopped. That message must be delivered to the Hun Sen/Hun Manet government loud and clear, in no uncertain terms. And the government must be warned that their general and long-standing policy and practice of widespread land grabs and land evictions must stop. 

Sincerely, 
[Your Name] 
[City, Country]
 

 

លិខិតគំរូសម្រាប់សហគមន៍ខ្មែរ ជុំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដាក់ប្រទេសកម្ពុជា ជាអាទិភាពខ្ពស់បំផុតក្នុងបញ្ជីនៃការយកចិត្តទុកដាក់ និងសកម្មភាពរបស់ក្រុមប្រឺក្សា សម្រាប់ការងារតាមដានរបស់អង្គការសហប្រជាជាតិលើបញ្ហារំលោភដីធ្លី/ការបណ្តេញចេញពីដីធ្លី។

 ទៅ៖
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ 
អាស័យដ្ឋានអ៊ីម៉ែល៖ InfoDesk@ohchr.org 
 
ពី៖ 
សមាជិកសហគមន៍ខ្មែរ 
[ឈ្មោះ​របស់​អ្នក] 
[អ៊ីមែលរបស់អ្នក]
 
 
សំបុត្រគំរូ៖ 

យើងខ្ញុំសូមអបអរសាទរចំពោះការយកចិត្តទុកដាក់ក្នុងបញ្ហាខ្មែរសាជាថ្មីពីសំណាក់អ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស​នៅកម្ពុជា​ និង​អ្នករាយការណ៍​ពិសេស​ផ្នែកសិទ្ធិលំនៅឋាន ដែលលោកទាំងពីរ​បានយកចិត្តទុកដាក់​លើ​បញ្ហារំលោភបំពានដីធ្លី និង​បណ្ដេញប្រជាពលរដ្ឋពីដីលំនៅឋាន ដែលកើតមាន​ដ៏រ៉ាំរ៉ៃ និង​ដែលគេមើលរម្លងនេះ។ យើង​ខ្ញុំអបអរសាទរជាពិសេស ចំពោះការប្រកាស “អំពាវនាវសុំព័ត៌មាន” របស់អង្គការ​សហប្រជាជាតិ ដែលចង់បានគំនិតពាក់ព័ន្ធនឹង​បញ្ហាសំខាន់ទាំងនេះ។ គ្មានប្រទេសណាទៀត​នៅលើលោកនេះ ដែលមានបញ្ហារំលោភបំពានដីធ្លី និង​បណ្ដេញប្រជាពលរដ្ឋដោយខុសច្បាប់ ដែលកើតឡើង​ជាទ្រង់ទ្រាយធំសម្បើម និង​ធ្ងន់ធ្ងរ​ដូចនៅប្រទេសកម្ពុជានេះទេ។ យើងខ្ញុំសូមស្នើយ៉ាងទទូច សូមឲ្យលោកតាមដានការងាររបស់លោក ក្រោយទទួលបានឯកសារ និង​ព័ត៌មានពីការ “អំពាវនាវសុំព័ត៌មាន” នេះ និង​នៅក្នុងវគ្គត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស​របស់​កម្ពុជា ក្នុងក្របខណ្ឌនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ ដែលធ្វើនៅថ្ងៃទី ០៨ ខែ ឧសភានោះផងដែរ សូមធ្វើយ៉ាងណា​សង្កត់ធ្ងន់លើ​ការរំលោភបំពានដីធ្លី និង​ការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំ ដែលប្រព្រឹត្តឡើងក្រោមការដឹកនាំ​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន/ហ៊ុន ម៉ាណែតនោះ។ 

ជាពិសេស យើងខ្ញុំសូមទទូចស្នើសុំ​ឲ្យលោកយកចិត្តទុកដាក់ទៅលើអ្វីដែលអង្គការ​លើកលែងទោសអន្តរជាតិបានរកឃើញថាជា “ការបណ្ដេញប្រជាពលរដ្ឋទ្រង់ទ្រាយធំ” ដែលកំពុងកើតមាននៅតំបន់អង្គរ ជាតំបន់បេតិកភណ្ឌពិភពលោក ជាតំបន់ដែលមានប្រជាពលរដ្ឋ​ជាង ១ម៉ឺនគ្រួសារពី “ភូមិប្រពៃណីដូនតា” ត្រូវបានគេបណ្ដេញចេញដោយខុសច្បាប់ និង​បង្ខំ ដោយផ្ទុយទៅនឹង​អ្វីដែលមានចែង “ការពារ” ក្នុងកិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាលកម្ពុជា និង​អង្គការយូណេស្កូ ថាមិនបណ្ដេញប្រជាពលរដ្ឋដែលរស់នៅយូរអង្វែងក្នុងតំបន់បេតិកភណ្ឌពិភពលោកនោះ។ 

ខណៈ “ពលរដ្ឋត្រូវទទួលបានកិច្ចការពារ” នេះ ពួកគាត់ដែលរស់នៅយូរអង្វែងលើដីប្រពៃណីរបស់ដូនតាគាត់ គួរតែប្រគល់ជូនពួកគាត់ជាប្រជាពលរដ្ឋវិញ ព្រមទាំងរាល់ការបណ្ដេញប្រជាពលរដ្ឋដោយ​បង្ខំ ដែលនឹង​កើតមានអនាគត ត្រូវវតែ​បញ្ឈប់ជាបន្ទាន់។ សារនេះត្រូវតែបញ្ជូនទៅរដ្ឋាភិបាលលោក ហ៊ុន សែន/ហ៊ុន ម៉ាណែត ឲ្យបានលឺខ្លាំង និង​ពេញត្រចៀក ដោយ​មិនត្រូវមានការដោះសារណាមួយ​នោះឡើយ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលត្រូវតែ​ទទួលការ​ព្រមាន ពីគោលនយោបាយរឿងដីធ្លីដែលមានជាយូរមកហើយនោះ ​រាល់ការប្រព្រឹត្តិបំពានដីធ្លី និង​បណ្ដេញប្រជាពលរដ្ឋទ្រង់ទ្រាយធំនេះ គឺត្រូវតែបញ្ឈប់ជាដាច់ខាត។    

ដោយស្មោះ 
[ឈ្មោះរបស់អ្នក] 
[ទីក្រុង និងប្រទេសដែលអ្នករស់នៅ]
 

Previous
Previous

Major New Amnesty International Report Condemns “Mass” Illegal Evictions In Angkor Wat Region

Next
Next

United Nations “Call for Inputs” On Illegal Land Evictions Issues