New Advocacy Opportunity For The Khmer Community: Input Recommendations For Special Rapporteur’s Next In-country Visit

This is an urgent action alert. Action is required.
យើងត្រូវកាចំណាត់ការបន្ទាន់របស់បងប្អូន។ សូមអូសចុះក្រោមដើម្បីមើលភាសាខ្មែរ និងបំពេញការស្ទង់មតិ ដែលជាផ្នែកមួយនៃឱកាសប្រាប់ទៅអ្នករាយការណ៍ពិសេស អំពីអ្វីដែលត្រូវដោះស្រាយមុនគេ។ សូមកុំឱ្យឱកាសនេះរម្លងផុត!

The past several Urgent Action Alerts have been urging the Khmer Community to take advantage of a unique set of advocacy opportunities, provided in the upcoming months by the United Nations and the international community, that will allow us to “speak truth to power,” and voice our concerns and views on the Hun Sen/Hun Manet government’s ongoing human rights abuses before the world stage. This represents our best and most effective chance to bring international attention and pressure to finally secure meaningful and effective change for Cambodia!!! Don’t miss out on this unique opportunity for Khmer advocacy!

The first of these advocacy opportunities that will be coming up at the end of February is that the UN Special Rapporteur for Cambodia, Vitit Muntarbhorn, will be making an additional and not previously planned in-country investigative visit to Cambodia in early March. The results of the first segment of his in-country visit on December 4 through 9 were highly promising, because the Special Rapporteur gave special attention to the long-overlooked land grabbing and illegal displacement problem, and met with evicted property owners in the Lor Pheang and Koh Kong development sites on the first day of his trip, even before meeting with government officials.

Strong signs of his commitment to human rights, and his willingness to take meaningful action in support of Khmer community interests.

In anticipation of the second segment of his in-country investigatory visit that will start in early March, the Special Rapporteur is soliciting information and views from the Khmer Community on a wide variety of issues and problems, not limited to land grabbing, including the elimination of the political opposition before the 2023 national elections, the Mass Criminal Trials of political opposition leaders and other critics of the government, the closing down of independent media outlets, and the imprisonment of independent journalists and social media commentators. This is your chance to make your views known on these core areas of human rights concern in Cambodia, and to support international efforts to bring attention to these problems, and to put pressure on the Hun Sen/Hun Manet government to implement the “substantial and significant changes that the United Nations spelled out in its “Action Plan of Reform Measures” that was issued in the run-up to the July, 2023 national elections.

You can have a direct input in this important international process! Tell the UN Special Rapporteur your views on what issues deserve the highest priority! Fill out the following priority listing, and add any comments and suggestions you may have! We will compile and summarize the results, and submit them on your behalf to the Special Rapporteur to assist his work in his upcoming in-country investigative visit.

Complete this anonymous survey by sending up your priority listing and any other views and information you may have. Click here >>>> GIVE YOUR RECOMMENDATIONS FOR THE SPECIAL RAPPORTEUR’S NEXT IN-COUNTRY VISIT

The sooner we receive your ideas, the better, so that we can transmit them to the Special Rapporteur and he can take them into account in advance of the preparations for the second segment of his upcoming in-country investigative visit.   

Also, be on the alert for the next Urgent Action and advocacy opportunity notice that will be coming up, focused on the land grabbing and illegal eviction issue. We plan to submit a special report on these concerns to the United Nations Human Rights Council in mid-February, in response to their “Call for Inputs” on this issue. Start collecting for submission to us and to the United Nations, any information you may have on land grabbing and eviction situations in Cambodia! What development sites have produced, and are currently producing, the most evictions? How many land owners and families have been affected? What companies and government officials are involved, and are benefiting from the evictions?

 

ឱកាសតស៊ូមតិថ្មីសម្រាប់សហគមន៍ខ្មែរ៖ សូមផ្ដល់អនុសាសន៍ជូនអ្នករាយការណ៍ពិសេស សម្រាប់ដំណើរទស្សនកិច្ចស៊ើបអង្កេតលើកទីពីរនៅកម្ពុជា

យើងត្រូវកាចំណាត់ការបន្ទាន់របស់បងប្អូន។ សូមអូសចុះក្រោមដើម្បីមើលភាសាខ្មែរ និងបំពេញការស្ទង់មតិ ដែលជាផ្នែកមួយនៃឱកាសប្រាប់ទៅអ្នករាយការណ៍ពិសេស អំពីអ្វីដែលត្រូវដោះស្រាយមុនគេ។ សូមកុំឱ្យឱកាសនេះរម្លងផុត!

កន្លងមក យើងខ្ញុំ​បានជម្រាបជូនបងប្អូនជាហូរហែរួចមកហើយ​ អំពីការជូនដំណឹងដែលរំពឹងចំណាត់ការបន្ទាន់ពីបងប្អូន ដោយ​យើងខ្ញុំស្នើឲ្យបងប្អូនសហគមន៍ខ្មែរយើង ប្រើប្រាស់ឱកាស​ពិសេស ដែល​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍អន្តរជាតិ​បើកជូនសម្រាប់ការតស៊ូមតិ។ ឱកាសនេះចូលមកដល់នៅប៉ុន្មានខែ​ដ៏ខ្លីខាងមុខនេះហើយ​។ ឱកាសនេះ​នឹង​ផ្តល់ឲ្យបងប្អូនខ្មែរយើងអាច“ហ៊ាន​និយាយការពិតអំពីការដឹកនាំមិនត្រឹមត្រូវ” និង​បញ្ចេញសំឡេងកង្វល់ និង​បញ្ចេញមតិ​ជុំវិញ​ការរំលោភសិទ្ធិមនុស្ស ដែលនៅតែបន្តកើតមាន ក្រោមការដឹកនាំ​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន/ហ៊ុន ម៉ាណែត។ សំឡេងរបស់បងប្អូន នឹង​ឮដល់ឆាកអន្តរជាតិ។ នេះជាឱកាសដ៏ល្អបំផុត និង​មានប្រសិទ្ធភាពបំផុត ក្នុងការ​ទាញការយកចិត្តទុកដាក់ ពីអន្តរជាតិ និង​ដាក់សម្ពាធឲ្យរដ្ឋាភិបាល​កម្ពុជា ផ្លាស់ប្តូរប្រកបដោយអត្ថន័យ និង​មានប្រសិទ្ធភាព សម្រាប់ប្រជាជាតិ​ខ្មែរ​ទាំងមូល!!! សូមបងប្អូនកុំ​ឲ្យ​ឱកាស​ពិសេស សម្រាប់ការតស៊ូមតិរបស់យើងនេះ រម្លងផុតឲ្យសោះ!

ឱកាស​ដំបូងៗសម្រាប់ការតស៊ូមមតិរបស់យើងនេះ នឹង​ចូលមកដល់នៅចុងខែ កុម្ភៈខាងមុខនេះ ដែលនៅពេលនោះអ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ​លោក វីទិត មុនតាភណ្ឌ នឹងបំពេញទស្សនកិច្ចបន្ថែមនៅដើមខែ មីនា ដែលទស្សនកិច្ចលើកទីពីរនេះ មិនបានគ្រោងទុកមុន​ក្នុងផ្នែកនៃការចុះទៅស៊ើបអង្កេតស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីមុនមកនោះទេ។ លទ្ធផលវគ្គបំដូងនៃដំណើរទស្សនកិច្ចរបស់គាត់ កាលពីថ្ងៃទី ០៤ ខែ ធ្នូ ដល់ថ្ងៃទី ០៩ ខែ ធ្នូ នោះ​បាន​ផ្តល់ជាក្ដីសង្ឃឹមច្រើន ដ្បិត​អី​អ្នករាយការណ៍ពិសេសបាយយកចិត្តទុកដាក់ជាពិសេសលើ​បញ្ហា​ដែលរដ្ឋាភិបាល​មើលរម្លងយូរលង់ណាស់មកហើយ នោះគឺបញ្ហា​រំលោភយកដីធ្លី និង​ការបណ្ដេញប្រជាពលរដ្ឋ​ដោយ​បង្ខំពីលំនៅឋាន។ មិនតែប៉ុណ្ណោះអ្នករាយការណ៍ពិសេស បានចុះជួបប្រជាពលរដ្ឋ​រងគ្រោះដោយសារបណ្តេញចេញនេះ នៅតំបន់ឡពាង និង​ការដ្ឋានអភិវឌ្ឍន៍កោះកុង ក្នុងថ្ងៃដំបូង​​ពេលគាត់​ចុះទៅមូលដ្ឋាន។ គាត់ផ្តល់តម្លៃជាអាទិភាព ដោយ​ជួបពលរដ្ឋរងគ្រោះ មុនជួបមន្រ្តីរដ្ឋាភិបាល។

លើសពីនេះទៅទៀត អ្នករាយការណ៍ពិសេស​បានបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់ រឿងបញ្ហា​រំលោភសិទ្ធិមនុស្ស និង​បង្ហាញឆន្ទៈរបស់គាត់ ក្នុងការ​ចាត់វិធានការប្រកបដោយអត្ថន័យ ដើម្បីជួយគាំពារ​ផលប្រយោជន៍សហគមន៍ខ្មែរ។

ដើម្បីត្រៀមខ្លួន​សម្រាប់ដំណើរទស្សនកិច្ចស៊ើបអង្កេតលើកទីពីរនៅកម្ពុជា ដែលនឹង​ចាប់ផ្តើម​នៅដើមខែ មីនា ខាងមុខនេះ អ្នករាយការណ៍ពិសេស កំពុង​ស្វះស្វែង​រកព័ត៌មាន និង​មតិ​របស់​បងប្អូន​សហគមន៍ខ្មែរយើង ជុំវិញរឿងរ៉ាវ និង​បញ្ហា​ច្រើនយ៉ាង មិនមែនមានតែរឿងរំលោភយក​ដីធ្លីតែប៉ុណ្ណោះទេ គឺមានទាំងការរម្លាយគណបក្សប្រឆាំងពីឆាកនយោបាយ នៅមុនការបោះឆ្នោតជាតិ​ឆ្នាំ ២០២៣ ការជំនុំជម្រះក្ដីព្រហ្មទណ្ឌជាក្រុមធំ​ ដែលមានជនជាប់ចោទជាមេដឹកនាំគណបក្សប្រឆាំង និង​អ្នកហ៊ាននិយាយរិះគន់រដ្ឋាភិបាល ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង​ការចាប់អ្នកកាសែតឯករាជ្យ និង​អ្នកអត្ថាធិប្យាយ​តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដាក់ពន្ធនាគារជាដើម។ នេះជាឱកាសរបស់បងប្អូន ក្នុងការ​បញ្ចេញសំឡេង ដើម្បីឲ្យឮដល់អង្គការ​សហប្រជាជាតិ អំពីបញ្ហាធំៗនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ។ ទន្ទឹមនឹងនេះ វាជាឱកាស​សម្រាប់​បងប្អូនខ្មែរយើង ជួយផ្តល់ព័ត៌មានដល់ស្ថាប័នអន្តរជាតិ ដើម្បីឲ្យចាប់អារម្មណ៍ក្នុងរឿងនេះ។ ក្រោយបានទទួលព័ត៌មានពីបងប្អូន សហគមន៍អន្តរជាតិនឹង​ដាក់សម្ពាធលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន/ហ៊ុន ម៉ាណែត ដើម្បី​ផ្លាស់ប្តូរជាក់ស្ដែង និងជាដុំកំភួន​ ទៅតាមការណែនាំ​របស់​អង្គការសហប្រជាជាតិ តាម“វិធានការផែនការសកម្មភាពកែទម្រង់” ដែល​ស្ថាប័នអន្តរជាតិនេះ ស្នើឲ្យរដ្ឋាភិបាលក្រុងភ្នំពេញចាត់ការ។ វិធានការកែទម្រង់នេះ ត្រូវបានអង្គការសហប្រជាជាតិ​ចេញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញអនុវត្ត​ តាំងពីនៅមុនបោះឆ្នោតជាតិខែ កក្កដា ឆ្នាំ ២០២៣។

បងប្អូនអាចចូលរួមចំណែកដោយផ្ទាល់ ក្នុង​ដំណាក់កាលអន្តរជាតិ​ដ៏សំខាន់នេះ! សូមបងប្អូន​ជម្រាបប្រាប់​អ្នករាយការណ៍ពិសេស ឲ្យលោកបានដឹងអំពីអ្វីដែលបងប្អូនយល់ថា ជាបញ្ហាសំខាន់បន្ទាន់ ដែលត្រូវការដោះស្រាយ! សូមបងប្អូនជួយបំពេញបញ្ជីរាយនាមបញ្ហាទាំងឡាយ ដែលជាអាទិភាព និង​បន្ថែមគំនិត និង​សំណូមពររបស់បងប្អូន ទៅតាមការគួរ! យើងខ្ញុំនឹង​ស្រង់គំនិត​របស់បងប្អូន រួចហើយសង្ខេបវាឲ្យជាលទ្ធផលរួមមួយ មុននឹង​ដាក់ជូនទៅអ្នករាយការណ៍ពិសេស ជំនួសបងប្អូន។ លទ្ធផលនៃការស្ទង់មតិនេះ នឹង​បានជាជំនួយជួយដល់​អ្នករាយការណ៍​ពិសេស​ ក្នុងដំណើរទស្សនកិច្ចស៊ើបអង្កេតជាលើកទីពីររបស់លោក នៅពេលឆាប់ៗខាងមុខនេះ។

សូមបងប្អូនជួយបំពេញការស្ទង់មតិនេះ ដោយ​មិនចាំបាច់ប្រាប់ឈ្មោះ។ ក្នុងការស្ទង់មតិនេះ បងប្អូនអាចជ្រើសរើសបញ្ហាសំខាន់ៗជាអាទិភាព ដែលបងប្អូនចង់ឲ្យអ្នករាយការណ៍ពិសេស​ដោះស្រាយមុនគេ និង​បងប្អូនអាចបញ្ចេញមតិ និង​លើកជាសំណូមពរបានផងដែរ។

សូមបងប្អូនចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅបំពេញការស្ទង់មតិនោះ >>>> GIVE YOUR RECOMMENDATIONS FOR THE SPECIAL RAPPORTEUR’S NEXT IN-COUNTRY VISIT

កាលណាយើងបានទទួលគំនិត យោបល់​ និង​សំណូមពររបស់បងប្អូនកាន់តែឆាប់ យើង​កាន់តែឆាប់បានបញ្ជូនវាទៅអ្នករាយការណ៍ពិសេស។ រួចហើយគាត់នឹង​ពិចារណា​ជាមុន ដើម្បីត្រៀមសម្រាប់​ដំណើរទស្សនកិច្ចស៊ើបអង្កេតរបស់គាត់ ទៅប្រទេសកម្ពុជាជាលើកទីពីរនោះ។

ក្នុងពេលជាមួយគ្នានេះ សូមបងប្អូន​ត្រៀមទទួលសេចក្តីជូនដំណឹងអំពីចំណាត់ការបន្ទាន់ និង​ឱកាសតស៊ូមតិបន្ទាប់ ដែលយើងខ្ញុំនឹង​ចេញនៅពេលឆាប់ៗខាងមុខនេះ។ រឿងនោះគឺពាក់ព័ន្ធនឹង​ការរំលោភយកដីធ្លីពលរដ្ឋ និង​បណ្ដេញចេញពួកគាត់​ដោយបង្ខំចេញពីលំនៅឋាន។ យើង​គ្រោង​ដាក់របាយការណ៍​មួយ អំពីបញ្ហាទាំងនេះ ទៅកាន់ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​របស់អង្គការ​សហប្រជាជាតិ​ នៅពាក់កណ្ដាល​ខែ កុម្ភៈ ដើម្បីជាការឆ្លើយតបទៅនឹងសារអំពាវនាវរបស់អង្គការសហប្រជាជាតិដែល​“ស្នើ​សុំព័ត៌មាន” លើបញ្ហាជាក់លាក់មួយនេះ។ យើង​ខ្ញុំ​ចាប់ផ្តើមប្រមូលព័ត៌មាន​ដើម្បីដាក់ជូនទៅអង្គការ​សហប្រជាជាតិ។ ដូច្នេះបើបងប្អូនមានព័ត៌មានអ្វី អំពីការរំលោភយកដីធ្លី និង​ស្ថានភាពនៃការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន នៅកម្ពុជា សូមបងប្អូនកុំភ្លេច​ប្រាប់យើងខ្ញុំឲ្យដឹងផង! យើង​ខ្ញុំចង់ដឹងអំពីថាតើបញ្ហទាំងនេះ កើតឡើងនៅតំបន់ណា និង​តើវាកំពុងកើតឡើងដែរឬទេ និង​តើប៉ះពាល់ប្រជាពលរដ្ឋច្រើនប៉ុនណា? យើង​ខ្ញុំក៏ចង់ដឹងថាតើ​ពលរដ្ឋម្ចាស់​ដី និងគ្រួសារ ប៉ុន្មាននាក់​ដែលរងផលប៉ះពាល់។ និងថាតើ​ឈ្មួញ ក្រុមហ៊ុន និង​មន្រ្តីរដ្ឋាភិបាលណាខ្លះ ដែលចូលដៃ និងចំណេញពីការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំនេះ?

Previous
Previous

United Nations “Call for Inputs” On Illegal Land Evictions Issues

Next
Next

Foreign Governments Must Not Recognize the Results of the Rigged National Elections in Cambodia