Land Evictions, Arrests, and Beatings of Evicted Landholders and Those Assisting Them

ACTION REQUIRED: Write a protest letter to the United Nations Human Rights Council and to the government of Cambodia.

Major developments of importance have been taking place that need your urgent attention and action related to the increasing numbers of illegal land evictions, and arrests and imprisonments of evictees and those trying to assist them. Prior Urgent Actions alerted you to major and increasing numbers of evictions of over 10,000 families in the Angkor Wat region, and the harsh crackdown and arrests of protesting victims of illegal evictions during the visit of the UN Special Rapporteur Vitit Muntarbhorn, to two eviction sites during his in-country investigative visit to Cambodia this past December. The latest development is in the Preah Vihear Province, where numerous arrests and beatings of evictees took place, and activist monk Koet Saray was arbitrarily arrested for simply attempting to visit and give humanitarian assistance to evicted villagers who were seeking refuge in the forest.

According to information received from our grassroots networks, on 5 April 2024, Mr. Koet Saray, an activist, former Buddhist monk, and President of the Khmer Student Intelligent League Association (KSILA), was arrested for visiting the evicted villagers who sought refuge in the jungle from the land disputes that happened back in March at Preah Vihear province. Saray is currently awaiting his sentence in pretrial detention at Correction Center 1 prison in Phnom Penh on charges of "committing a misdemeanor and incitement to commit a felony." Additionally, the authorities are reportedly denying Saray of food that his colleagues brought him.

The land grabs in the Preah Vihear province date back to 2011 when tens of thousands of hectares of land were granted as an Economic Land Concession. In this particular case, close to 300 families have been evicted from their land at one time or another due to a rubber company named Seila Damex Co., Ltd., receiving nearly 9,000 hectares of concession land from the government.

The most recent land-grabbing situation in Preah Vihear province began on 6 March and continues to escalate. It started with the local government allowing law enforcement to open fire on the people who were protesting their land grabs. Many protesting the evictions were arrested and/or wounded by the police shootings. This hostile style of eviction has forced the evicted villagers into the jungle to escape arrest and persecution. Our monitors and news reports have shown pictures of families and children left behind by their parents who have been caught and sent to prison for refusing to give up their land. The children are living in the jungle without food or water.

The most concerning matter is that the Ministry of Interior has announced that no NGO can go into the jungle to provide aid to the evictees. The government must mitigate this situation and allow the evictees humanitarian assistance. As of now, as many as 28 villagers are in jail, an activist has been arrested for meeting with the villagers in the jungle, and this situation will continue to affect hundreds of families. This is just the latest incident related to the long-standing and continuing land evictions in the Preah Vihear region.

These latest incidents of land grabbing, as well as the arbitrary arrest of Saray in a humanitarian action of meeting with the land-grabbed evictees, is another clear indication that the new government is still ruling by the same rules. The Hun Sen/Hun Manet regime has not changed its governance; it continues to hammer down on the citizens and civil society.

The evicted villagers are not criminals and should be allowed visitation from civil society and any NGO wanting to help. Considering that little children are also vulnerable to the tough and deteriorating living conditions in the jungle, denying the victims any help would be regarded as inhumane treatment.

The situation in Preah Vihear province is very alarming and requires immediate attention.

International intervention is necessary to reach the villagers trapped in the jungle, who have nowhere to go, and to call out for the release of Koet Saray. They are victims of the Cambodian government's criminalization and their siding with companies that are violating the people's rights to proper relocation and meditation of the land evictions.

Please join us along with the leading organization, the International Federation for Human Rights (FIDH), 56 local in-country civil society organizations, and international NGOs worldwide in this advocacy effort to release Mr. Saray and for prompt humanitarian aid for the displaced evicted villages.

 

កម្មវត្ថុ៖ ការបណ្តេញចេញ/ការចាប់ខ្លួន និងអំពើរហឹង្សាទៅលើម្ចាស់ដីធ្លីដែលត្រូវបានគេបណ្តេញចេញ និងទៅលើពលរដ្ឋដែលទៅជួយម្ចាស់ដី។

សកម្មភាពចាំបាច់៖ ផ្ញើលិខិតតវ៉ា។

សកម្មភាពចាំបាច់៖ សរសេរលិខិតតវ៉ាទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា។

ការវិវឌ្ឍន៍សំខាន់ៗបានកើតឡើង និងកំពុងតែបន្តទៅមុខទៀត ដែលបងប្អូនត្រូវយកចិត្តទុកដាក់ និងធ្វើសកម្មភាពជាបន្ទាន់ ទាក់ទងនឹងការបណ្តេញចេញដោយខុសច្បាប់នូវពលរដ្ឋខ្មែរចំនួនយ៉ាងច្រើនពីលំនៅឋានរបស់ខ្លួន ពីសំណាក់អាជ្ញាធរ ព្រមទាំងចាប់ខ្លួន ដាក់ពន្ធនាគារម្ចាស់ដីណាដែលហ៊ានតវ៉ា និងចាប់ពលរដ្ឋណាដែលព្យាយាមជួយម្ចាស់ដីទាំងនោះទៀតផង។ លើកមុន យើងបានជូនដំណឹងដល់បងប្អូនរួចមកហើយពីសកម្មភាពបន្ទាន់ស្តីពីការបណ្តេញចេញពលរដ្ឋដ៏ច្រើនចំនួនជាង ១០០០០ គ្រួសារ ដែលកើតមានឡើងនៅពីរកន្លែង ក្នុងតំបន់អង្គរវត្ត និងការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ ព្រមតាំងការចាប់ខ្លួនជនរងគ្រោះពីការបណ្តេញចេញដោយខុសច្បាប់ក្នុងអំឡុងពេលជាមួយគ្នានឹងទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក វិធិត មុនថារភ័ណ (Vitit Muntarbhorn) ដែលគាត់​មក​កម្ពុជា​នៅ​ខែ​ធ្នូ​កន្លង​ទៅ ក្នុងបេសកកម្មស៊ើប​អង្កេត។ ការវិវឌ្ឍន៍ចុងក្រោយនេះ គឺកើតឡើងនៅក្នុងខេត្តព្រះវិហារ ដោយមានការបណ្តេញចេញ ការចាប់ខ្លួន និងវាយដំធ្វើអំពើហឹង្សាទៅលើម្ចាស់ដីជាច្រើន។ បន្ថែមពីលើនេះទៀត សកម្មជនសិទ្ធិមនុស្សលោក កើត សារ៉ាយ ក៏ត្រូវបានចាប់ខ្លួនដែរ ដោយគ្រាន់តែគាត់ព្យាយាមទៅសួរសុខទុក្ខ និងផ្តល់ជំនួយមនុស្សធម៌ដល់អ្នកភូមិដែលត្រូវបានបណ្តេញចេញ ដែលពួកគាត់លាក់ខ្លួនពួនជ្រកកោនក្នុងព្រៃ គេចវេសចេញពីការតាមចាប់ ដោយសារពួកគាត់ហ៊ានតវ៉ា។

យោងតាមព័ត៌មានដែលទទួលបានពីបណ្តាញមូលដ្ឋានរបស់យើង កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ លោក កើត សារ៉ាយ ដែលជាសកម្មជនសិទ្ធិមនុស្ស ជាអតីតព្រះសង្ឃ និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ (KSILA) ត្រូវបានចាប់ខ្លួនពីបទញុះញង់ធ្វើឲ្យសង្គមវឹកវរ ពី​ជម្លោះ​ដីធ្លី​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មីនា នៅ​ខេត្ត​ព្រះវិហារ។ បច្ចុប្បន្ននេះ អាជ្ញាធរ ឃុំខ្លួន លោក កើតសារ៉ាយ ជាបណ្តោះអាសន្ននៅពន្ធនាគារមណ្ឌលកែប្រែ ម១ ក្នុងរាជធានីភ្នំពេញ រង់ចាំសវនាការកាត់ទោសក្រោមការចោទប្រកាន់ពីបទ “ប្រព្រឹត្តបទមជ្ឈិម និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។ បន្ថែម​ពី​លើនេះទៀត មានរបាយការណ៍ថា អាជ្ញាធរ​​បដិសេធ​សហការី​របស់លោក ​កើត សារ៉ាយ យក​អាហារទៅជូនគាត់នៅពន្ធនាគារ។

ការ​រំលោភយក​ដីធ្លី​នៅ​ខេត្ត ​ព្រះវិហារ មាន​ឡើងតាំង​ពី​ឆ្នាំ ​២០១១ មកម្លេះ ដោយអាជ្ញាធរ​​សម្រេចផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចរាប់​ម៉ឺន​ហិកតាទៅឲ្យក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក្នុងករណីពិសេសនេះ ប្រជាពលរដ្ឋជិត ៣០០ គ្រួសារ ត្រូវបានបណ្តេញចេញពីដីធ្លីរបស់ខ្លួនក្នុងពេលផ្សេងៗគ្នា ដើម្បីឲ្យក្រុមហ៊ុនកៅស៊ូមួយឈ្មោះ Seladamex ទទួលបានដីសម្បទានជិត ៩០០០ ហិកតាពីរដ្ឋាភិបាល។

ស្ថានភាព​រំលោភ​យក​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ​ចុងក្រោយបំផុត​នេះ​បាន​ចាប់​ផ្ដើមឡើង​នៅ​ថ្ងៃ​ទី ​៦ ខែ​មីនា ហើយ​បន្ត​កើន​ឡើងជាលំដាប់។ បញ្ហាចាប់ផ្តើមឡើងដោយអាជ្ញាធរ​មូលដ្ឋាន​​អនុញ្ញាត​ឲ្យ​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​ទាមទារ​យក​ដីធ្លី​របស់​ពួកគាត់មកវិញ។ មនុស្សជាច្រើនដែលតវ៉ានឹងការបណ្តេញចេញត្រូវបានចាប់ខ្លួន និង/ឬរងរបួសដោយការបាញ់ប្រហាររបស់ប៉ូលីស។ ការបណ្ដេញ​ចេញ​បែបសាហាវព្រៃផ្សៃ​នេះ បាន​បង្ខំឲ្យ​អ្នក​ភូមិ​ម្ចាស់ដីរងគ្រោះ រត់​ចូល​ព្រៃ​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន និងការ​ធ្វើ​ទុក្ខ​បុកម្នេញ។ អ្នកឃ្លាំមើល និងអ្នកយកត៌មានរបស់យើង បានធ្វើរបាយការណ៍បង្ហាញពីរូបភាព នូវគ្រួសារ និងកុមារកំព្រាបន្សល់ទុក ដែលឪពុកម្តាយត្រូវបានចាប់ខ្លួននិងបញ្ជូនទៅពន្ធនាគារពីបទបដិសេធមិនយល់ព្រមប្រគល់ដីឲ្យក្រុមហ៊ុន។ កុមាររស់នៅក្នុងព្រៃដោយគ្មានអាហារ គ្មានទឹក។

បញ្ហា​ដែល​បារម្ភជាទី​បំផុត​នោះ គឺ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា គ្មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណាមួយ​អាច​ចូល​ព្រៃ​ដើម្បី​ផ្តល់​ជំនួយ​ដល់​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​នោះ​ទេ។ រដ្ឋាភិបាល​ត្រូវ​តែបន្ធូរបន្ថយ​ស្ថានភាព​នេះ និង​អនុញ្ញាត​ឱ្យមានជំនួយ​មនុស្សធម៌​ដល់ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​។ រហូតមកដល់ពេលនេះ អ្នកភូមិចំនួន ២៨នាក់ហើយដែលកំពុងជាប់ពន្ធនាគារ សកម្មជនសិទ្ធិមនុស្សម្នាក់ត្រូវបានចាប់ខ្លួន ដោយសារព្យាយាមជួបជាមួយជនរងគ្រោះក្នុងព្រៃ ហើយស្ថានភាពនេះនឹងបន្តប៉ះពាល់ដល់រាប់រយគ្រួសារ។ នេះ​គ្រាន់​តែ​ជាឧប្បត្តិហេតុចុងក្រោយនៃទំនាស់ ​ទាក់​ទង​ទៅនឹង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​ដែល​កើត​មាន​ជា​យូរលង់ណាស់​មក​ហើយ​នៅ​តំបន់​ព្រះវិហារ។

ឧប្បត្តិហេតុចុងក្រោយនៃការរំលោភយកដីធ្លីទាំងនេះ ក៏ដូចជាការចាប់ខ្លួនលោក កើតសារ៉ាយ តាមអំពើចិត្តដោយសារការជួបជាមួយប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញពីដីធ្លីក្នុងសកម្មភាពមនុស្សធម៌នេះ បង្ហាញឲ្យឃើញយ៉ាងច្បាស់បន្ថែមទៀតថា រដ្ឋាភិបាលថ្មីនៅតែគ្រប់គ្រងដោយប្រើបទបញ្ជាដដែលៗ។ របប ហ៊ុន សែន/ហ៊ុន ម៉ាណែត មិនបានផ្លាស់ប្តូរអភិបាលកិច្ចរបៀបដឹកនាំរបស់ខ្លួនទេ។ គឺនៅ​តែ​បន្តគុំនំ​គុំគួន​ដល់​ប្រជាពលរដ្ឋខ្មែរ និង​សង្គម​ស៊ីវិលដដែល។

រដ្ឋាភិបាលគួរ​តែ​អនុញ្ញាតឲ្យ​សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាលណា​ដែល​ចង់​ជួយ ​​ចូលទៅ​ជួប​អ្នក​ភូមិជាម្ចាស់ដី​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញនោះ​ ដោយសារពួកគាត់ជាជនរងគ្រោះ មិនមែនជា​ឧក្រិដ្ឋជន​ទេ។ ដោយហេតុថា កុមារតូចៗងាយទទួលរងគ្រោះ មានហានិភ័យខ្ពស់ក្នុងស្ថានភាពរស់នៅដ៏លំបាកកាន់តែយ៉ាប់យ៉ឺននៅក្នុងព្រៃ ដែលការបដិសេធមិនឲ្យជួយជនរងគ្រោះក្នុងកាលៈទេសៈនេះ ត្រូវចាត់ទុកថាជាអំពើអមនុស្សធម៌។

ស្ថានភាព​នៅ​ខេត្ត​ព្រះវិហារមានសភាពធ្ងន់ធ្ងរ​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់។ សហគមន៍អន្តរជាតិត្រូវតែធ្វើអន្តរាគមន៏ជាចាំបាច់ជួយអ្នកភូមិដែលជាប់នៅក្នុងព្រៃគ្មានទីជម្រកមិនដឹងជាទៅរស់នៅទីកន្លែងណា ហើយត្រូវអំពាវនាវឱ្យដោះលែង លោក កើត សារ៉ាយ ជាបន្ទាន់។ រដ្ឋាភិបាលកម្ពុជា ផ្សំគំនិតជាមួយក្រុមហ៊ុន រំលោភសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានទីលំនៅត្រឹមត្រូវ ដោយបណ្តេញចេញពីដីធ្លី បង្វែពលរដ្ឋរងគ្រោះឲ្យទៅជាឧក្រិដ្ឋជនទៅវិញ។ ទង្វើរបស់រដ្ឋាភិបាលបែបនេះជាការរំលោភទាំងស្រុងទៅលើសិទ្ធិពលរដ្ឋ ក្នុងការផ្លាស់ប្តូរទីលំនៅឲ្យបានសមរម្យ និងការបណ្តេញចេញតាមចិត្ត។

សូមមេត្តាចូលរួមជាមួយយើងខ្ញុំ ព្រមជាមួយនឹងអង្គការដែលនៅជួរមុខគឺ សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៥៦ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិទូទាំងពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិដើម្បីដោះលែងលោក កើត សារ៉ាយ និងដើម្បីទទួលបានជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សជាបន្ទាន់ សម្រាប់អ្នកភូមិដែលត្រូវបានបណ្តេញចេញ។

Previous
Previous

Release of Activist Koet Saray and Humanitarian Aid To Land Evictees

Next
Next

Send Letter To The UN Human Rights Council Challenging The Misguided Proposal To Legitimize Hun Manet’s Hereditary Appointment