UNESCO and World Heritage Committee Complaints Dealing with Amnesty International Finding of “Mass Illegal Evictions” from Angkor Wat Region
The issues of land grabs and illegal evictions by the Hun Manet/Hun Sen government has been a long-standing and long-festering one for many decades, and has been of major concern and interest for the Khmer community as a result. The international monitoring group Global Witness’s report: “Hostile Takeover,” carefully documents how Hun Sen and his family members and government associates have directly and personally benefited from years’ long pattern and practice of using land grabs, evictions, and resulting land concessions from the government to enhance the corporate holdings and equities of Hun Sen’s closest associates.
Now Amnesty International, the world’s most respected and experienced human rights organization, has taken action on the land grab, illegal eviction issues that promises to finally bring international attention to this major problem, and to take it from the back-burner to the place of priority that it deserves. In November of 2023, Amnesty issued a major new report: “No One Wants to Leave Their Home,” that extensively documents how the government of Cambodia is using its long-standing land grab and illegal eviction policies to engage in what Amnesty terms “mass illegal evictions” from the Angkor Wat region, that have left over 10,000 families homeless and without a viable means of support. Amnesty has taken special interest in this problem because it has found the United Nations complicit in these illegal evictions because its agency, UNESCO, is responsible for management of the Angkor Wat world heritage site region, and has failed or refused to act to prevent these evictions, despite the fact that the World Heritage Site Agreement that UNESCO signed with the government of Cambodia contains provisions that specifically grant protected status to the long-term residents of Angkor Wat’s 113 “traditional villages,” and prohibit their displacement or eviction. These contractual provisions are being violated by the government of Cambodia, and UNESCO has failed to prevent or remedy these violations.
It is bad enough that the Hun Manet/Hun Sen government has been engaging in massive land grabs and land eviction abuses for such a long period of time, for the personal benefit of Hun Sen family members, now focused in the Angkor Wat region. But the complicity of a United Nations agency in these practices in Angkor Wat, raises these violations to an even more serious level that must be properly addressed and remedied.
Both Amnesty International and the Khmer Community have filed formal protests and complaints against these abuses, and Amnesty is engaged in active discussions with UNESCO and its World Heritage Committee to help remedy the problem. The World Heritage Committee is meeting in New Delhi the week of 21-31 July to consider the issue, and both Amnesty and the Khmer Community plan to meet with both UNESCO and their World Heritage Committee around that time to advance their Complaints.
Members of the worldwide Khmer Community are invited to join in these advocacy efforts by joining the September 3 Khmercast that will be broadcast to give specific attention to this problem. Sign up to receive the link-in information that will allow you to join in and participate directly in this important advocacy opportunity.
In our Complaints to UNESCO and the World Heritage Committee, we stressed that the mass illegal evictions of over 10,000 traditional families from the Angkor Wat site was emblematic of the much broader pattern and practice of land grabs and land evictions that the Hun Manet/Hun Sen regime has been engaged in for decades. We see the Angkor Wat situation as a perfect vehicle for getting the international attention to the much broader and long-standing land eviction policies and practices that have plagued Cambodia for decades. This is our chance, with the substantial support that Amnesty International’s involvement provides, and given the tacit, complicit involvement of UNESCO, to finally get the attention and action from the international community that the long-festering problems of land grabs and land evictions in Cambodia so urgently deserves.
So join in this major advocacy opportunity to bring an important change and positive progress for the Khmer Community on an issue that has concerned us for years, by joining our planned Khmercast, obtaining the required link-in information, and actively participating in this important, new advocacy opportunity along with Amnesty International and many of those illegally evicted from Angkor Wat’s traditional village sites.
We will fill you in on what is happening with the Amnesty International and Khmer Community Complaints, and on how UNESCO and the World Heritage Committee have responded to our concerns. We also will explain how you can take additional direct action in support of these efforts to deal more effectively with the long-standing land eviction problem!
For more information, and to sign-on for the Khmercast, fill out the form located right below and click “send”.
SIX THINGS YOU NEED TO KNOW ABOUT THE ANGKOR WAT “MASS ILLEGAL EVICTIONS”
Amnesty International has added its weight by taking the lead role on this issue.
10,000 families have been illegally evicted from Angkor Wat’s “traditional villages”.
The Angkor Wat evictions are emblematic of the much broader, long-standing problem of evictions in Cambodia.
Hun Sen’s family members and friends are direct and substantial beneficiaries of Hun Sen’s eviction policies.
UNESCO is complicit in the evictions, by failing to enforce provisions in the World Heritage Site agreement prohibiting displacements of “traditional” residents.
You can make a difference! Participate in and support Amnesty’s and the Khmer Community’s reform efforts.
ការផ្សាយផ្ទាល់លើបណ្តាញសង្គម ស្តីពីបណ្តឹងទៅអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលអង្គការលើកលែងទោសអន្តរជាតិបានរកឃើញ “ការបណ្ដេញចេញដោយខុសច្បាប់យ៉ាងច្រើន” ពីតំបន់អង្គរវត្ត។
បញ្ហានៃការទន្ទ្រានយកដីធ្លីរបស់ពលរដ្ឋ និងការបណ្តេញចេញដោយខុសច្បាប់របស់រដ្ឋាភិបាល ហ៊ុន ម៉ាណែត/ហ៊ុន សែន គឺជាបញ្ហាដ៏រ៉ាំរ៉ៃ និងអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ជាលទ្ធផលដែលបានក្លាយជាកង្វល់ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់សហគមន៍ខ្មែរ។ របាយការណ៍របស់អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) ក្រោមចំណងជើងថា៖ “ការកាន់កាប់ដោយព្រៃផ្សៃ” បានចងក្រងជាឯកសារយ៉ាងយកចិត្តទុកដាក់ និងយ៉ាងលម្អឹតអំពីរបៀបដែលលោក ហ៊ុន សែន និងសមាជិកគ្រួសារ និងថ្នាក់ដឹកនាំគ្រាក់ៗក្នុងជួររដ្ឋាភិបាលបានទទួលផលប្រយោជន៍ដោយផ្ទាល់ ដោយអនុវត្តគំរូនៃការការបណ្តេញចេញពលរដ្ឋពីដីធ្លី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ជាលទ្ធផលនៃការប្រើប្រាស់ដីសម្បទានពីរដ្ឋាភិបាលដើម្បីបង្កើនការកាន់កាប់សាជីវកម្ម និងភាគហ៊ុននៃសហការីជិតស្និទ្ធបំផុតរបស់លោក ហ៊ុន សែន។
បច្ចុប្បន្នកាលនេះ អង្គការលើកលែងទោសអន្តរជាតិ ដែលជាអង្គការសិទ្ធិមនុស្សដ៏គួរឲ្យគោរពកោតសរសើរ និងមានបទពិសោធន៍យ៉ាងច្រើនក្នុងពិភពលោក បានចាត់វិធានការលើការទន្ទ្រានរំលោភយកដីធ្លី បញ្ហាការបណ្តេញចេញដោយខុសច្បាប់ ដោយសន្យាថានឹងធ្វើឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះបញ្ហាដ៏ធំនេះជាអាទិភាព ហើយនឹងស្វែងរកអ្នកដែលនៅពីក្រោយអំពើខុសច្បាប់ទាំងនោះ យកមកលាតត្រដាងឲ្យសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត។ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍ថ្មីដ៏សំខាន់មួយមានចំណងជើងថា “គ្មាននរណាម្នាក់ចង់ចាកចេញពីផ្ទះរបស់ខ្លួនទេ” ដែលជាឯកសារយ៉ាងលម្អឹតនិងទូលំទូលាយ ពណ៌នាយ៉ាងក្បោះក្បាយពីវិធីដែលរដ្ឋាភិបាលកម្ពុជាអនុវត្តគោលនយោបាយរំលោភយកដីធ្លី និងបណ្តេញពលរដ្ឋចេញដោយខុសច្បាប់ តាំងពីយូរអង្វែងណាស់មកហើយ ដែលអង្គការលើកលែងទោសអន្តរជាតិហៅថាជា “ការបណ្តេញមហាជនដោយខុសច្បាប់” ចេញពីតំបន់អង្គរវត្ត ធ្វើឲ្យពលរដ្ឋជាង ១០០០០ គ្រួសារបាត់បង់ផ្ទះសម្បែង ដោយរដ្ឋាភិបាលមិនគាំទ្រក្នុងការផ្តល់មធ្យោបាយ ជូនពួកគាត់ឲ្យមានលទ្ធភាពរស់នៅសមរម្យបាន។ អង្គការលើកលែងទោសអន្តរជាតិ បានយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហានេះ ដោយសារអង្គការសហប្រជាជាតិមិនអើពើ មិនយកចិត្តទុកដាក់ ហាក់ដូចជាចូលរួមក្នុងការបណ្តេញចេញដោយខុសច្បាប់ទាំងនេះ ដែលមានភាពស្មុគស្មាញ ដោយសារអង្គការយូណេស្កូ ជាទីភ្នាក់ងាររបស់ខ្លួនទទួលបន្ទុកគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរវត្ត បានបរាជ័យ ឬបដិសេធមិនចាត់វិធានការទប់ស្កាត់ការបណ្តេញចេញទាំងនេះ។ ទោះបីជាកិច្ចព្រមព្រៀងតំបន់បេតិកភណ្ឌពិភពលោកដែលអង្គការយូណេស្កូបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាមានបទប្បញ្ញត្តិត្រឹមត្រូវ ដែលផ្តល់តួនាទីជាអ្នកការការពារយ៉ាងជាក់លាក់ដល់ពលរដ្ឋរស់នៅយូរអង្វែងនៃ “ភូមិចំណាស់ជាងគេ” (ហៅ “ភូមិប្រពៃណី”) ចំនួន ១១៣ ក្នុងតំបន់ប្រាសាទអង្គរវត្ត យ៉ាងណាក៏ដោយ ក៏អង្គការយូណេស្កូ មិនបានហាមឃាត់ការបង្ខំឲ្យផ្លាស់ទីលំនៅ ឬការបណ្តេញចេញនោះទេ។ រដ្ឋាភិបាលកម្ពុជាកំពុងបំពានបទប្បញ្ញត្តិនៃកិច្ចសន្យាទាំងនេះដោយមិនខ្លាចរអែង ហើយអង្គការយូណេស្កូបានទទួលបរាជ័យក្នុងការទប់ស្កាត់ ឬរកដោះស្រាយក្នុងការរំលោភទាំងនោះ។
ទាំងអស់នេះជារឿងអាក្រក់ណាស់ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត/ហ៊ុន សែន បានធ្វើកន្លងមក និងកំពុងបន្តធ្វើសកម្មភាពរំលោភយកដីធ្លីរបស់ពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់បន្ថែមទៀត ក្នុងរយៈពេលយូរបែបនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់សមាជិកគ្រួសារលោក ហ៊ុន សែន ដែលបច្ចុប្បន្ននេះផ្តោតទៅលើតំបន់អង្គរវត្ត។ ប៉ុន្តែភាពស្មុគស្មាញរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងការអនុវត្តការពារប្រាសាទអង្គរវត្ត ទៅជាបង្កើនការរំលោភកាន់តែមានកម្រិតធ្ងន់ធ្ងរទៅវិញ ដែលអង្គការពាក់ពាន់ទាំងអស់ត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ។
ទាំងអង្គការលើកលែងទោសអន្តរជាតិ និងសហគមន៍ខ្មែរ បានដាក់ការតវ៉ា និងបណ្តឹងជាផ្លូវការប្រឆាំងនឹងការរំលោភបំពានទាំងនេះ ហើយអង្គការលើកលែងទោសអន្តរជាតិ បានចូលរួមក្នុងកិច្ចពិភាក្សាយ៉ាងសកម្មជាមួយអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីជួយដោះស្រាយបញ្ហានេះ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកកំពុងប្រជុំនៅទីក្រុង ញូដែលី (New Delhi) ពីថ្ងៃទី ២១-៣១ ខែកក្កដា ដើម្បីពិចារណាលើបញ្ហានេះ។ អង្គការលើកលែងទោសអន្តរជាតិ និងសហគមន៍ខ្មែរគ្រោងនឹងជួបជាមួយអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដើម្បីជំរុញការតវ៉ានៅពេលនោះ ឲ្យកាន់តែមានប្រសិទ្ធភាពឡើង។
សមាជិកនៃសហគមន៍ខ្មែរទូទាំងពិភពលោកត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិទាំងនេះដោយចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម (Khmercast) នៅថ្ងៃទី ៣ ខែកញ្ញា ២០២៤ ដែលនឹងចាក់ផ្សាយដើម្បីឲ្យសាធារណជនមានការយកចិត្តទុកដាក់ជាក់លាក់ជាពិសេសចំពោះបញ្ហានេះ។ សូមបងប្អូនចុះឈ្មោះដើម្បីទទួលបានព័ត៌មានតំណភ្ជាប់ដែលនឹងអនុញ្ញាតឲ្យបងប្អូនចូលរួមបានដោយផ្ទាល់នៅក្នុងឱកាសនៃការតស៊ូមតិដ៏សំខាន់នេះ។
នៅក្នុងពាក្យបណ្តឹងរបស់យើងទៅកាន់អង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក យើងបានបញ្ជាក់និងសង្កត់ធ្ងន់ថា ការបណ្តេញពលរដ្ឋចេញដ៏ច្រើនដោយខុសច្បាប់ ដែលរស់នៅក្នុងភូមិប្រពៃណីចំនួនជាង ១០០០០ គ្រួសារពីតំបន់ប្រាសាទអង្គរវត្តនោះ គឺជាការអនុវត្តផែនការណ៏យ៉ាងទូលំទូលាយ ជាគំរូដែលរបប ហ៊ុន ម៉ាណែត/ហ៊ុន សែន គ្រោងទុកខំប្រឹងប្រែងជាយូរមកហើយដើម្បីទន្ទ្រានរំលោភយកដីធ្លី និងបណ្តេញពលរដ្ឋចេញពីលំនៅឋាន។ សកម្មភាពទាំងនោះបានប្រព្រឹត្តទៅអស់ជាច្រើនទសវត្សរ៍មកហើយ។ យើងមើលឃើញថា ស្ថានភាពនៃប្រាសាទអង្គរវត្តសព្វថ្ងៃនេះជាយានជំនិះដ៏ល្អឥតខ្ចោះ ដើម្បីឲ្យអន្តរជាតិមានការចាប់អារម្មណ៍ខ្ពស់ទៅលើគោលនយោបាយនៃការអនុវត្តការបណ្តេញចេញពីដីធ្លីដ៏ធំទូលំទូលាយ និងយូរអង្វែង ដែលបានបំពាក់ប្រទេសកម្ពុជាឲ្យញាំញី អស់ជាច្រើនទសវត្សរ៍មកហើយ។ យើងត្រូវឆក់យកឱកាសដែលកំពុងតែមានការគាំទ្រយ៉ាងច្រើនពីសំណាក់អង្គការលើកលែងទោសអន្តរជាតិ ចូលរួមផ្តល់ដំណោះស្រាយលើបញ្ហាដ៏ស្មុគ្រស្មាញ ដើម្បីជំរុញអង្គការយូណេស្កូ ឲ្យទទួលការចាប់អារម្មណ៍ និងចំណាត់ការជាបន្ទាន់និងសមរម្យដែលអាចទទួលបានពីសហគមន៍អន្តរជាតិ ចំពោះបញ្ហាដ៏រ៉ាំរ៉ៃនៃការរំលោភបំពាននៅកម្ពុជា និងការបណ្តេញពលរដ្ឋចេញពីដីធ្លីលំនៅឋាន។
ដូច្នេះសូមបងប្អូនចូលរួមឆក់យកឱកាសនៃការតស៊ូមតិដ៏សំខាន់នេះជាមួយយើងខ្ញុំ ដើម្បីនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់ និងវឌ្ឍនភាពជាវិជ្ជមានសម្រាប់សហគមន៍ខ្មែរលើបញ្ហាដែលយើងមានការព្រួយបារម្ភជាច្រើនឆ្នាំកន្លងមកហើយ ដោយចូលរួមជាមួយ Khmercast របស់យើងដែលបានគ្រោងទុក។ បងប្អូននឹងទទួលបានព័ត៌មានដែលបងប្អូនត្រូវការ ដូចមានភ្ជាប់ទៅនឹងគេហទំព័ររបស់យើង ដែលមានសារៈសំខាន់ខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មរបស់បងប្អូន ។ នេះជាឱកាសតស៊ូមតិថ្មី រួមជាមួយនឹងអង្គការលើកលែងទោសអន្តរជាតិ និងពលរដ្ឋដែលត្រូវបានបណ្តេញចេញដោយខុសច្បាប់ ពីទីតាំងភូមិប្រពៃណី ក្នុងទំបន់ប្រាសាទអង្គរវត្ត។
យើងនឹងបំពេញជូនបងប្អូននូវអ្វីដែលកំពុងតែកើតឡើងជាមួយនឹងពាក្យបណ្តឹងរបស់អង្គការលើកលែងទោសអន្តរជាតិ និងសហគមន៍ខ្មែរ និងអំពីវិធីដែលអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានឆ្លើយតបចំពោះកង្វល់របស់យើង។ យើងក៏នឹងពន្យល់ពីរបៀបដែលបងប្អូនអាចចាត់វិធានការដោយផ្ទាល់បន្ថែមទៀត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្នុងការដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាពជាមួយនឹងបញ្ហាការបណ្តេញចេញពីដីធ្លីដែលមានរយៈពេលយូរអង្វែងណាស់មកហើយ!
ចំពោះព័ត៌មានបន្ថែម និងដើម្បីចុះឈ្មោះចូលក្នុងកម្មវិធី Khmercast របស់យើង សូមបងប្អូនបំពេញទម្រង់ដែលមាននៅខាងក្រោមនេះ រួចហើយចុច “ផ្ញើ”។
ចំណុចទាំង ៦ យ៉ាង ដែលបងប្អូនត្រូវដឹងអំពីបញ្ហានៃ “ការបណ្តេញពលរដ្ឋចេញយ៉ាងច្រើនដោយខុសច្បាប់” ពីតំបន់ប្រាសាទអង្គរ៖
១- អង្គការលើកលែងទោសអន្តរជាតិបានបន្ថែមទម្ងន់ឥទ្ធិពលរបស់ខ្លួនដោយទទួលតួនាទីជាអ្នកនាំមុខលើបញ្ហានេះ។
២- គ្រួសារចំនួន ១០០០០ ត្រូវបានបណ្តេញចេញពី “ភូមិប្រពៃណី” ក្នុងតំបន់ប្រាសាទអង្គរវត្តដោយខុសច្បាប់។
៣- ការបណ្តេញពលរដ្ឋចេញពីតំបន់ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃបញ្ហានៃការបណ្តេញចេញដ៏ធំធេញទូលំទូលាយ និងយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។
៤- សមាជិកគ្រួសារ និងមិត្តភ័ក្តិរបស់លោក ហ៊ុន សែន ជាអ្នកទទួលបានផលប្រយោជន៍ដោយផ្ទាល់យ៉ាងច្រើនពីគោលនយោបាយរបស់លោក ហ៊ុន សែន ដែលបណ្តេញពលរដ្ឋចេញពីដីធ្លី។
៥- អង្គការយូណេស្កូ មានភាពស្មុគស្មាញហាក់ដូចជាផ្សំគំនិតក្នុងការបណ្តេញចេញ ដោយការខកខានក្នុងការអនុវត្តបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀងតំបន់បេតិកភណ្ឌពិភពលោកដែលហាមប្រាមក្នុងការបង្ខំ “អ្នកភូមិប្រពៃណី” ឲ្យផ្លាស់ទីលំនៅ។
៦- បងប្អូនអាចធ្វើឲ្យមានភាពខុសគ្នា! គឺដោយចូលរួម និងគាំទ្រកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់អង្គការលើកលែងទោសអន្តរជាតិ ព្រមជាមួយនឹងសហគមន៍ខ្មែរ។