United Nations Special Rapporteur on Cambodia Thomas Andrews’ Official Visit to Cambodia, July 20-31, 2026: What Should the Special Rapporteur's Visit Ultimately Assess?

For years, the United Nations and its agencies, international human rights and labor rights organizations, and Cambodian civil society have documented serious human rights violations and governance failures in Cambodia. Over time, the evidence has revealed a consistent pattern. The institutions necessary for accountability, democratic participation, and meaningful reform have been progressively weakened or dismantled.

Political opposition has been eliminated, independent media has been closed or forced into exile, critics have been targeted through mass criminal trials, and increasing restrictions have been placed on the Cambodians to be able to organize, advocate, and participate in public life.

The consequences now extend beyond traditional human rights concerns. As independent institutions have weakened, the Cambodian regime has expanded its threats and intimidation of opposition members and critics across borders while enabling foreign influence and incursions that have increasingly contributed to human trafficking, border tensions, and the growth of criminal networks. These developments do not occur in isolation but reflect the growing inability of institutions to safeguard accountability and Cambodia's sovereignty.

As the United Nations Special Rapporteur begins his official visit to Cambodia, an important question deserves attention. If years of evidence point to the weakening or dismantling of the institutions necessary for accountability and democratic participation, then Cambodia's challenges can no longer be understood solely as individual human rights violations. They must also be examined as a broader structural problem affecting the institutions that make accountability, participation, and reform possible.

 

ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ថូម៉ាស អេនឌ្រូស៍ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី ២០-៣១ ខែកក្កដា ឆ្នាំ ២០២៦៖ ក្នុងដំណើរនេះ តើគាត់គួរធ្វើការវាយតម្លៃលើអ្វីខ្លះជាចម្បង?

អស់រយៈពេលជាច្រើនឆ្នាំមកហើយ អង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួន អង្គការសិទ្ធិមនុស្ស ព្រមទាំងអង្គការសិទ្ធិការងារអន្តរជាតិ និងអង្គការសង្គមស៊ីវិលកម្ពុជា បានកត់ត្រាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបរាជ័យនៃការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា។ ជាបន្តបន្ទាប់ ភស្តុតាងជាច្រើនបានបង្ហាញពីគំរូដ៏ស៊ីសង្វាក់គ្នា។ ស្ថាប័នចាំបាច់នៅកម្ពុជាដែលជាអ្នកទទួលខុសត្រូវ ក្នុងការចូលរួមតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់ជាវិជ្ជមានដែលមានអត្ថន័យ ត្រូវបានចុះខ្សោយ ឬត្រូវរដ្ឋអំណាចរុះរើរំលាយចោលបន្តិចម្តងៗ។

សកម្មភាពប្រឆាំងផ្នែកនយោបាយត្រូវបានលុបបំបាត់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានបិទ ឬបង្ខំឱ្យនិរទេសខ្លួន អ្នកណាហ៊ានរិះគន់ត្រូវបានក្លាយជាគោលដៅរបស់រដ្ឋអំណាចដើម្បីបំផ្លាញ ដោយការកាត់ក្តីព្រហ្មទណ្ឌជាទ្រង់ទ្រាយធំ ហើយការរឹតបន្តឹងគំរាមកំហែងកាន់តែមានសន្ទុះខ្លាំងឡើង បង្កើតជាឧបសគ្គកុំឱ្យពលរដ្ឋខ្មែរមានសមត្ថភាពក្នុងការរៀបចំ តស៊ូមតិ និងចូលរួមក្នុងជីវិតសាធារណៈ។

នៅពេលនេះ ផលវិបាកជាច្រើនបានរីកដុះដាលធំធាត់ ហួសពីកង្វល់ធម្មតានៃបញ្ហាសិទ្ធិមនុស្សទៅទៀត។ នៅពេលដែលស្ថាប័នឯករាជ្យនានាធ្លាក់ចុះខ្សោយ របបដឹកនាំនៅកម្ពុជាបានពង្រីកការគំរាមកំហែង និងការបំភិតបំភ័យទៅលើសមាជិកបក្សប្រឆាំង និងអ្នករិះគន់ទាំងក្នុង និងក្រៅប្រទេស ដែលសកម្មភាពទាំងនេះបានបើកផ្លូវបង្កើនឥទ្ធិពលឱ្យកាន់តែខ្លាំងឡើង នូវការជ្រៀតជ្រែកពីបរទេស បង្កើតជាបញ្ហាជាច្រើន ដូចជាបញ្ហាជួញដូរមនុស្ស ភាពតានតឹងនៅតាមព្រំដែន និងការកើនឡើងនៃបណ្តាញឧក្រិដ្ឋកម្ម។ ស្ថានការណ៍ទាំងនេះមិនមែនកើតឡើងដោយឯកឯងនោះទេ គឺវាឆ្លុះបញ្ចាំងពីការចុះខ្សោយនៃសមត្ថភាពរបស់ស្ថាប័ននានាក្នុងការចូលរួមធានានូវគណនេយ្យភាព ការទទួលខុសត្រូវ និងអធិបតេយ្យភាពរបស់កម្ពុជា។

នៅពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចជាផ្លូវការមកកម្ពុជា គាត់ត្រូវយកចិត្តទុកដាក់សួរសំណួរដ៏សំខាន់មួយ។ ប្រសិនបើគាត់រកឃើញភស្តុតាង ក្នុងកំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ បង្ហាញពីការចុះខ្សោយ ឬការរំលាយស្ថាប័ននានាដែលចាំបាច់សម្រាប់ឱ្យមានគណនេយ្យភាព និងឱ្យមានការចូលរួមបែបប្រជាធិបតេយ្យ នោះបញ្ហាប្រឈមរបស់កម្ពុជាមិនមែនគ្រាន់តែជាការរំលោភសិទ្ធិមនុស្សរបស់បុគ្គលម្នាក់ៗនោះទេ។ គាត់ត្រូវពិនិត្យមើលផងដែរថាវាគឺជាបញ្ហានៃរចនាសម្ព័ន្ធដ៏ទូលំទូលាយមួយបង្កើតដោយរដ្ឋអំណាច ដែលជះឥទ្ធិពលលើស្ថាប័ននានាដែលមានតួនាទីសំខាន់ក្នុងការធ្វើឱ្យមានគណនេយ្យភាព ការចូលរួម និងកំណែទម្រង់ ដែលអាចប្រព្រឹត្តទៅបាន។

Next
Next

What If These Were Never Separate Issues? — Institutional Dismantling of Freedom of Association in Cambodia