Recent U.S. Actions Create New Opportunities for Accountability and Reform in Cambodia
Recent U.S. actions relating to Cambodia have extended across multiple areas and institutions, creating momentum around concerns and recommendations that members of the Khmer community have raised for years. In particular, the U.S.-Cambodia Reciprocal Trade Agreement and the Section 301 process have created a framework where benefits and engagement can be connected to measurable implementation. This presents an important opportunity to determine whether concerns raised by the Khmer community for decades are being addressed through sustained reforms rather than temporary responses, paper commitments, or partial measures.
This is a critical opportunity. For many years, international engagement with Cambodia has often been followed by announcements, commitments, and limited reforms that failed to produce lasting change. The effectiveness of recent U.S. actions will depend on whether benefits remain tied to measurable results and whether implementation produces meaningful and sustained reforms in practice.
On August 7, 2026, representatives of the Khmer community met with half a dozen of officials from the U.S. State Department, the Bureau of Democracy, Human Rights and Labor (DRL), and the Office of the U.S. Trade Representative (USTR) to discuss how implementation should be assessed as these efforts move forward.
A proposed set of field-based indicators developed with input from Khmer civil society organizations was presented to help assess whether and to what extent the commitments contained in the Agreement are being implemented in practice. The indicators focus on four areas that many Cambodians have consistently identified as important, including workers' ability to exercise their rights in practice, access to effective remedies when rights are violated, longstanding concerns regarding sovereignty and foreign-linked commercial activity, and whether the governance and accountability challenges that contribute to trafficking, forced labor, scam compounds, and transnational criminal networks are being addressed. U.S. officials also described the proposed indicators as complementary to the objectives of the Reciprocal Trade Agreement.
Sovereignty and foreign-linked commercial activity have been longstanding concerns of the Khmer community for decades and received significant attention during the meeting. U.S. officials acknowledged that sovereignty remains an important issue and expressed appreciation for its inclusion in the proposed framework for assessing implementation and reform.
A broader theme that emerged during the discussion was that many Cambodians do not view trafficking, scam compounds, and transnational criminal networks as separate issues. They are often understood as manifestations of broader governance and accountability challenges, longstanding sovereignty concerns, and questions regarding who benefits from Cambodia's economic activity and development.
U.S. officials emphasized that arrests and site closures alone were not sufficient and highlighted the need for greater accountability at all levels, intelligence sharing, cooperation in investigations and interrogations, action against higher-level actors, and longer-term solutions capable of producing lasting change.
The Khmer community will continue working with U.S. officials to support implementation, accountability, and meaningful progress in Cambodia. Continued monitoring, reporting, and engagement will be essential to ensuring that benefits remain tied to measurable results and that implementation produces meaningful and sustained reforms in practice.
សកម្មភាពថ្មីៗរបស់សហរដ្ឋអាមេរិក បង្កើតឱកាសថ្មីៗសម្រាប់កំណែទម្រង់ និងធ្វើឱ្យរដ្ឋអំណាចនៅកម្ពុជា មានការទទួលខុសត្រូវ។
សហរដ្ឋអាមេរិកបានធ្វើសកម្មភាពថ្មីៗមួយចំនួនពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដែលបានគ្របដណ្តប់លើវិស័យ និងស្ថាប័នជាច្រើន ដោយបានជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើកង្វល់ និងអនុសាសន៍នានាដែលសហគមន៍ខ្មែរបានលើកឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងដំណើរការតាមមាត្រា ៣០១ (Section 301) បានបង្កើតនូវក្របខ័ណ្ឌមួយដែលអនុញ្ញាតឱ្យមានការផ្សារភ្ជាប់រវាងអត្ថប្រយោជន៍ និងកិច្ចសហប្រតិបត្តិការ ទៅនឹងការអនុវត្តជាក់ស្តែងដែលអាចវាស់វែងបាន។ នេះគឺជាឱកាសដ៏សំខាន់មួយដើម្បីពិនិត្យមើលថាតើកង្វល់ដែលសហគមន៍ខ្មែរបានលើកឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ កំពុងតែត្រូវបានដោះស្រាយតាមរយៈកំណែទម្រង់ប្រកបដោយនិរន្តរភាពដែរឬទេ ជាជាងការឆ្លើយតបបានត្រឹមតែមួយរយៈពេលខ្លី ការសន្យាដែលមានតែនៅលើក្រដាស ឬវិធានការមិនពេញលេញ។
នេះគឺជាឱកាសដ៏ល្អនិងដ៏សំខាន់មួយ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ការចូលរួមរបស់អន្តរជាតិជាមួយកម្ពុជាតែងតែផ្ជាប់មកជាមួយនូវការប្រកាស ការប្តេជ្ញាចិត្ត និងកំណែទម្រង់ក្នុងកម្រិតបានត្រឹមតែកំណត់ជាឯកសារ ដែលមិនអាចបង្កើតឱ្យមានការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពបានឡើយ។ ប៉ុន្តែ ប្រសិទ្ធភាពនៃសកម្មភាពនានារបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ នឹងអាចកើតឡើងបានអាស្រ័យទៅលើ ថាតើអត្ថប្រយោជន៍ផ្សេងៗនៅតែបន្តភ្ជាប់ទៅនឹងលទ្ធផលដែលអាចវាស់វែងបានឬយ៉ាងណា ហើយថាតើការអនុវត្តជាក់ស្តែងអាចបង្កើតឱ្យមានកំណែទម្រង់ដែលមានអត្ថន័យជាវិជ្ជមាន និងមាននិរន្តរភាព បានដែរឬទេ។
នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៦ តំណាងសហគមន៍ខ្មែរដឹកនាំដោយអង្គការ សេវខេមបូឌា បានជួបពិភាក្សាជាមួយមន្ត្រីប្រមាណ ៦រូប របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ការិយាល័យទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកម្លាំងពលកម្ម (DRL) និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។ កិច្ចភិភាក្សានេះផ្តោតទៅលើវិធីវាយតម្លៃលើការអនុវត្ត ខណៈដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងបន្តដំណើរការទៅមុខ។
កិច្ចប្រជុំនេះបានធ្វើសំណើមួយ គឺជាសំណុំនៃសូចនាករ (indicators) សម្រាប់អនុវត្តជាក់ស្តែងផ្ទាល់នៅនឹងកន្លែងតែម្តង ដែលនឹងបង្កើតឡើងដោយមានការចូលរួមមតិយោបល់ពីអង្គការសង្គមស៊ីវិលខ្មែរ ត្រូវបានដាក់បង្ហាញដើម្បីជួយវាយតម្លៃថា តើការប្តេជ្ញាចិត្តដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តជាក់ស្តែងដល់កម្រិតណា។ សូចនាករទាំងនេះផ្តោតលើវិស័យសំខាន់ៗចំនួន ៤ ដែលពលរដ្ឋខ្មែរជាច្រើនតែងតែចាត់ទុកថាមានសារៈសំខាន់ រួមមាន៖ លទ្ធភាពរបស់កម្មករក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនជាក់ស្តែង ការទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅពេលមានការរំលោភសិទ្ធិ កង្វល់ដែលមានជាយូរមកហើយទាក់ទងនឹងអធិបតេយ្យភាព និងសកម្មភាពពាណិជ្ជកម្មដែលមានទំនាក់ទំនងជាមួយបរទេស និងថា តើបញ្ហាប្រឈមផ្នែកអភិបាលកិច្ច និងគណនេយ្យភាព ដែលរួមចំណែកក្នុងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការងារ ទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានរដ្ឋអំណាចដោះស្រាយដែរឬទេ។ មន្ត្រីសហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា សូចនាករដែលបានស្នើឡើងទាំងនេះ គឺជាផ្នែកមួយដែលជួយគាំទ្រដល់គោលបំណងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក។
អធិបតេយ្យភាព និងសកម្មភាពពាណិជ្ជកម្មដែលមានទំនាក់ទំនងជាមួយបរទេស គឺជាកង្វល់ដ៏យូរអង្វែងរបស់សហគមន៍ខ្មែរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយបញ្ហានេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំ។ មន្ត្រីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា អធិបតេយ្យភាពនៅតែជាបញ្ហាសំខាន់មួយ និងបានសម្តែងការពេញចិត្តចំពោះការដាក់បញ្ចូលបញ្ហាទាំងនេះទៅក្នុងក្របខ័ណ្ឌដែលបានស្នើឡើងសម្រាប់ការវាយតម្លៃលើការអនុវត្ត និងកំណែទម្រង់។
ប្រធានបទដ៏ទូលំទូលាយមួយដែលបានលេចឡើងក្នុងពេលពិភាក្សានេះ គឺពលរដ្ឋខ្មែរជាច្រើនមិនចាត់ទុកបញ្ហានៃការជួញដូរមនុស្ស ទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនថាជាបញ្ហាដាច់ដោយឡែកពីគ្នានោះទេ។ ផ្ទុយទៅវិញ បញ្ហាទាំងនេះគឺជាសញ្ញា ចង្អុលបង្ហាញពីបញ្ហាប្រឈមធំៗទាក់ទងនឹងអភិបាលកិច្ច និងគណនេយ្យភាព ការទទួលខុសត្រូវ កង្វល់ដែលមានជាយូរមកហើយពីអធិបតេយ្យភាព ព្រមទាំងសំណួរពាក់ព័ន្ធនឹងបញ្ហា ថាតើនរណាជាអ្នកទទួលផលប្រយោជន៍ពីសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។
មន្ត្រីសហរដ្ឋអាមេរិកក៏បានសង្កត់ធ្ងន់ដែរថា ការចាប់ខ្លួន និងការបិទទីតាំងនានានៃសកម្មភាពឆបោកអន់ឡាញ គឺមិនទាន់គ្រប់គ្រាន់នោះទេ ហើយបានលើកឡើងពីភាពចាំបាច់សម្រាប់ ការបង្កើនការទទួលខុសត្រូវនៅគ្រប់កម្រិត ការចែករំលែកព័ត៌មានសម្ងាត់ កិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត និងការសាកសួរចម្លើយ ការចាត់វិធានការប្រឆាំងនឹងតួអង្គដែលមានតួនាទីខ្ពស់ជាងនេះ ព្រមទាំងដំណោះស្រាយរយៈពេលវែងដែលអាចនាំមកនូវការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព។
សហគមន៍ខ្មែរនឹងបន្តធ្វើកិច្ចការជាមួយមន្ត្រីសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្ត គណនេយ្យភាព ការទទួលខុសត្រូវ និងវឌ្ឍនភាពដែលមានអត្ថន័យជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។ ការបន្តតាមដាន ការរាយការណ៍ និងការចូលរួម មានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាថា អត្ថប្រយោជន៍ជាច្រើននៅតែផ្សារភ្ជាប់ទៅនឹងលទ្ធផលដែលអាចវាស់វែងបាន ហើយការអនុវត្តនោះបង្កើតឱ្យមានកំណែទម្រង់ដែលមានអត្ថន័យ និងនិរន្តរភាពនៅក្នុងការអនុវត្តជាក់ស្តែង។