Cambodia Forced Labor Findings — Final 48 Hour Community Response

We are 48 hours away from the deadline for input and public comments to the United States Trade Representative (USTR) on enforcement regarding forced labor in Cambodia.

Sign on to the submission and its supporting letter to the Section 301 Committee before July 2, 2026 11:59PM EST.

With 48 hours remaining, here is what this moment represents:

  1. This is critical moment where your voice has an impact.
    This is not symbolic. The U.S. wants to hear from you. Your participation at this stage contributes to how the U.S. will evaluate these findings and how enforcement is carried forward.

  2. This is about systemic conditions that have not been effectively implemented or enforced.
    These findings show that without meaningful action, short-term responses have allowed these conditions to persist and expand over time.

  3. This requires accountability and enforcement aligned with international trade standards.
    This requires ensuring that these conditions are addressed in a way that prevents their continued expansion and produces reliable, enforceable outcomes.

  4. You play a role that those in-country cannot fill.
    Many individuals in Cambodia can no longer safely speak about these issues. The broader Khmer community and its interest groups play a critical role in ensuring these conditions are properly represented and carried forward into meaningful and effective reform.

  5. This is not a one-time action, but part of a sustained, continuous process.
    This work has been built over several years through consistent participation. Each step contributes to building the conditions for meaningful and sustained outcomes.

Sign on to the submission and its supporting letter to the Section 301 Committee before July 2, 2026 at 11:59 PM EST.

 

ការឆ្លើយតបរបស់សហគមន៍ ៤៨ម៉ោងមុនពេលបញ្ជូនឯកសារ ស្តីពីការរកឃើញពីពលកម្មដោយបង្ខំនៅកម្ពុជា។

យើងនៅសល់រយៈពេលតែ ៤៨ម៉ោងទៀតប៉ុណ្ណោះនឹងផុតកំណត់សម្រាប់ការបញ្ចូលឯកសារ និងបញ្ជូនមតិជាសាធារណៈទៅកាន់ការិយ៉ាល័យតំណាងពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (USTR) ស្តីពីការចាត់វិធានការទាក់ទងនឹងពលកម្មដោយបង្ខំនៅកម្ពុជា។

សូមលោកអ្នកចុះហត្ថលេខាគាំទ្រលើការបញ្ជូនឯកសារ និងលិខិតគាំទ្ររបស់លោកអ្នកទៅកាន់គណៈកម្មាធិការមាត្រាទី ៣០១ មុនថ្ងៃកំណត់ គឺថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៥៩ យប់ ម៉ោងនៅញូយ៉ក។
រយៈពេល ៤៨ ម៉ោងដែលនៅសេសសល់ គឺជាពេលវេលាដ៏សំខាន់ ដែលមានន័យថា៖

១- ជាសម្លេងដ៏មានឥទ្ធិពលរបស់លោកអ្នកដែលបង្កើតឱ្យមានផលប៉ះពាល់។

នេះមិនមែនជានិមិត្តសញ្ញាទេ។ សហរដ្ឋអាមេរិកចង់ដឹង ចង់ឮ ចង់បានយោបល់ពីលោកអ្នក។ ការចូលរួមនៅពេលនេះ គឺជាការរួមចំណែកដល់វិធីសាស្ត្រដែលសហរដ្ឋអាមេរិកនឹងវាយតម្លៃទៅលើការរកឃើញនេះ ក្នុងរបៀបប្រតិបត្តិការ ដែលនឹងត្រូវបានអនុវត្តនៅពេលខាងមុខ។

២- លក្ខណៈជាប្រព័ន្ធនៃការមិនអនុវត្តច្បាប់ ឫអនុវត្តដែរតែគ្មានប្រសិទ្ធភាពទាល់តែសោះ។

ការរកឃើញទាំងនេះបង្ហាញថា គ្មានសកម្មភាពប្រកបដោយអត្ថន័យជាវិជ្ជមាន។ ការឆ្លើយតបរយៈពេលខ្លីបានត្រឹមតែអនុញ្ញាតឱ្យសកម្មភាពខុសច្បាប់ទាំងនោះបន្តនិងពង្រីកក្នុងរយៈពេលដែលគ្មានការតាមដាន។

៣- តម្រូវឱ្យរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវ និងមានការអនុវត្តស្របតាមស្តង់ដារពាណិជ្ជកម្មអន្តរជាតិ។

រដ្ឋាភិបាលកម្ពុជាត្រូវធានាថាលក្ខខណ្ឌទាំងនេះត្រូវបានដោះស្រាយតាមវិធីសាស្ត្រមួយដែលអាចទប់ស្កាត់រារាំងការបន្តពង្រីកពលកម្មដោយបង្ខំ និងផ្តល់លទ្ធផលជាវិជ្ជមានដែលអាចជឿទុកចិត្ត និងអាចអនុវត្តបាន។

៤- ខ្មែរនៅក្រៅប្រទេសដើរតួនាទីដែលអ្នកនៅក្នុងប្រទេសមិនអាចធ្វើបាន។

ពលរដ្ឋខ្មែរជាច្រើននៅក្នុងប្រទេសកម្ពុជាមិនអាចបញ្ចេញមតិដោយសុវត្ថិភាពស្តីពីបញ្ហាទាំងនោះបានទេ។ ក្រុមផ្សេងៗនៃសហគមន៍ខ្មែរកាន់តែច្រើនដែលមានផលប្រយោជន៍ក្នុងបញ្ហាកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យកម្ពុជាមានសកម្មភាពយ៉ាងត្រឹមត្រូវច្បាស់លាស់ ដោយធ្វើដំណើរឆ្ពោះទៅរកកំណែទម្រង់ប្រកបដោយអត្ថន័យជាវិជ្ជមាន និងប្រសិទ្ធភាព។

៥- សកម្មភាពនេះមិនមែនមានតែម្តងនោះទេ គឺនៅតែបន្តទៅមុខទៀត។

ការងារនេះត្រូវបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំតាមរយៈការចូលរួមយ៉ាងខ្ជាប់ខ្ជួន។ ជំហាននីមួយៗនៃកិច្ចការនេះបានរួមចំណែក កសាងលក្ខខណ្ឌដែលផ្តល់លទ្ធផលជាវិជ្ជមានប្រកបដោយអត្ថន័យ និងនិរន្តរភាព។

សូមលោកអ្នកចុះហត្ថលេខាគាំទ្រលើការបញ្ជូនឯកសារ និងលិខិតគាំទ្ររបស់លោកអ្នកទៅកាន់គណៈកម្មាធិការមាត្រាទី ៣០១ មុនថ្ងៃកំណត់ គឺថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៥៩ យប់ ម៉ោងនៅញូយ៉ក។

Next
Next

U.S. Findings on Cambodia’s Enforcement Failures Now Move Toward Trade Enforcement