Key Issues Raised at UPR46 Hearing
Over the past two years in the run-up to the July 2023 national elections, the United Nations, and most especially the UN Special Rapporteur for Human Rights in Cambodia, Vitit Muntarbhorn, have made a very clear and convincing case challenging the Hun Manet/Hun Sen government’s long-standing human rights and rule of law abuses. They, and the UN Member States as well during previous UN Human Rights Council sessions, have made it crystal clear that the extent and extensive nature of these abuses have made it impossible for free, fair and legitimate elections to be held in Cambodia. These major violations also were carefully noted and documented by non-governmental organizations (NGOs) in written submissions to the Human Rights Council for consideration at the 8 May Cambodia Universal Periodic Review session (UPR) before the Council.
The most significant violations they noted included:
Elimination of any meaningful political opposition parties;
Mass Criminal Trials of opposition leaders and other critics of the government, giving them 6 to 8 year prison sentences for committing “treason” by criticizing the government;
The closing down of independent media outlets like Radio Free Asia and the Voice of Democracy, along with the Cambodia Daily and the Phnom Penh Post;
The widespread use of illegal “forced evictions” of long-term residents of sites being used for development projects benefiting Hun Sen’s family members and officials, including what Amnesty International called the “mass evictions” of over 10,000 long-term residents from 113 protected “hereditary villages” in the Angkor Wat region, in direct violation of Cambodia’s Heritage Site Agreement with UNESCO,
The United Nation’s finding that Hun Sen’s extensive human rights and democracy abuses made free, fair and legitimate elections impossible, together with their issuance of an “Action Plan of Reform Measures” that had to be implemented by the Hun Sen government before meaningful and fair elections could take place. None of these mandated reform measures were carried out before the July 2023 national elections were held, and
The validity of what Special Rapporteur Vitit Muntarbhorn termed Hun Manet's “questionable hereditary appointment” as his father, Hun Sen’s successor as Prime Minister.
These were among the major human rights, democracy and rule of law abuses of the Hun Manet/Hun Sen regime highlighted during the Cambodia UPR review process that concluded on 8 May at the UN Human Rights Council hearing in Geneva.
Human Rights Watch stressed these same points that Hun Manet is continuing the same extensive policy of human rights, democracy and rule of law abuses that his father, Hun Sen put in place for the last 40 years. Though the UN for the last two years effectively identified the issues and deficiencies within the Cambodian government and then outlined the necessary steps for remedying these issues in their “Action Plan of Reform Measures”, the Hun Manet/Hun Sen government failed to implement any meaningful reform that the UN recommended. Instead, as Human Rights Watch emphasized, the Hun Manet/Hun Sen government continued to solidify itself as a one-party state without any legitimate election or any viable political opposition. They have also increased their control over the judiciary to further restrict and silence the independent media and civil society. In short, Hun Manet is continuing, and increasing the level of major human rights abuses that is father set in motion.
The sad reality that Hun Manet is continuing, and in fact intensifying, his father’s long-standing and extensive human rights abuse policies is amply demonstrated by two arrests and imprisonments this very week, the same week as the UN’s Cambodia UPR hearing. One of the arrests is Morm Rithy, Vice President of Cambodia’s leading labor union, for supporting a casino workers’ protest two years ago. The latest arrest is Sun Chanthy, President of the political opposition party, Nation Power Party, for bogus charges of incitement to disturb social order through posting on social media. Repression of labor and political rights has always been a keynote of Hun Sen’s regime, and now Hun Manet is following suit during the UN’s major review of Cambodia’s human rights abuses.
បញ្ហាគន្លឹះសំខាន់ៗដែលបានលើកឡើងនៅសវនាការ UPR46
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០២៣ អង្គការសហប្រជាជាតិ និងជាពិសេសអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺលោក Vitit Muntarbhorn បានធ្វើរបាយការណ៍យ៉ាងច្បាស់លាស់ និងគួរឲ្យជឿជាក់មួយស្តីពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត/ហ៊ុន សែន រំលោភសិទ្ធិមនុស្ស និងនីតិរដ្ឋយ៉ាងធ្ងន់ធ្ងរ។ លោក Vitit និងប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ក៏ដូចជាក្នុងអំឡុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិពីមុនៗ បានបញ្ជាក់យ៉ាងច្បាស់និងប្រាកដប្រជាថា វិសាលភាព និងលក្ខណៈទូលំទូលាយនៃការរំលោភបំពានទាំងនេះ បានធ្វើឱ្យការបោះឆ្នោតដោយសេរី យុត្តិធម៌ និងស្របច្បាប់ មិនអាចប្រព្រឹត្តទៅបាននៅក្នុងប្រទេសកម្ពុជាទេ។ ការរំលោភបំពានដ៏ធំទាំងនេះក៏ត្រូវបានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងចងក្រងជាឯកសារដោយអង្គការមិនមែនរដ្ឋាភិបាល (NGOs) នៅក្នុងការបញ្ជូនជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីពិចារណាក្នុងសម័យប្រជុំត្រួតពិនិត្យជាសកលប្រចាំសប្តាហ៍ (UPR) របស់កម្ពុជា ៨ ឧសភា នៅចំពោះមុខក្រុមប្រឹក្សា។ ការរំលោភបំពានដ៏សំខាន់បំផុតដែលគេបានកត់សម្គាល់រួមមាន៖១- ការលុបបំបាត់គណបក្សប្រឆាំងនយោបាយដែលមានពលរដ្ឋគាំទ្រច្រើន។២- ការដាក់ទោសជាទ្រង់ទ្រាយធំដល់មេដឹកនាំបក្សប្រឆាំង ថាជាឧក្រិដ្ឋជន និងផ្តន្ទាទោសអ្នករិះគន់រដ្ឋាភិបាលផ្សេងទៀត ដោយឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ ពីបទ "ក្បត់ជាតិ" ដោយគ្រាន់តែរិះគន់រដ្ឋាភិបាល។៣- ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជា វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) រួមជាមួយនឹង ខេមបូឌាដេលី និងសាពត៌មានភ្នំពេញប៉ុស្តិ៍។៤- ការប្រើប្រាស់វិធានការណ៍នៃ "ការបណ្តេញចេញដោយបង្ខំ" យ៉ាងទូលំទូលាយជាទ្រង់ទ្រាយធំដោយខុសច្បាប់ទៅលើពលរដ្ឋដែលរស់នៅយូរអង្វែងនៅលើទីតាំងដែលរដ្ឋាភិបាលយកលេសថាជាកន្លែងគម្រោងអភិវឌ្ឍន៍ ប្រើប្រាស់សម្រាប់តែផ្តល់ផលប្រយោជន៍ដល់សមាជិកគ្រួសារ និងមន្ត្រីរបស់លោក ហ៊ុន សែន រួមទាំងអ្វីដែល អង្គការលើកលែងទោសអន្តរជាតិ ហៅថាជា "ការបណ្តេញចេញយ៉ាងច្រើន" នៃប្រជាពលរដ្ឋដែលរស់នៅក្នុង “ភូមិតជំនាន់” ជាយូរលង់ណាស់មកហើយ ចំនួនជាង ១០០០០ នាក់ ពី ១១៣ ភូមិ ក្នុងតំបន់អង្គរវត្ត ដោយបំពានផ្ទាល់តែម្តងទៅលើកិច្ចព្រមព្រៀងតំបន់បេតិកភណ្ឌរបស់កម្ពុជាជាមួយអង្គការ យូណេស្កូ។៥- ការរកឃើញរបស់ អង្គការសហប្រជាជាតិ ពីការរំលោភសិទ្ធិមនុស្ស និងការរំលោភលទ្ធិប្រជាធិបតេយ្យយ៉ាងខ្លាំងក្លានិងទូលំទូលាយរបស់លោក ហ៊ុន សែន បានធ្វើឲ្យការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របច្បាប់មិនអាចប្រព្រឹត្តទៅបាន។ អង្គការសហប្រជាជាតិបានដាក់ "ផែនការសកម្មភាពនៃវិធានការកំណែទម្រង់" ដែលតម្រូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុវត្តមុនការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតនេះមានន័យ និងប្រព្រឹត្តទៅបានដោយយុត្តិធម៌។ មុនពេលការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានអនុវត្តកំណែទម្រង់ដែលបានកំណត់ទាំងនោះទេ។៦- អ្នករាយការណ៍ពិសេសលោក Vitit Muntarbhorn បានចោទសួរពីសុពលភាពនៃ "ការតែងតាំងតពូជ" លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្នងតំណែងបន្តពីឪពុកគឺលោក ហ៊ុន សែន ។ ទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងដំណើរការត្រួតពិនិត្យ UPR ទៅលើកម្ពុជា ថាជាការរំលោភសិទ្ធិមនុស្ស រំលោភលទ្ធិប្រជាធិបតេយ្យ និងរំលោភនីតិរដ្ឋសំខាន់ៗយ៉ាងធ្ងន់ធ្ងររបស់របបលោក ហ៊ុន ម៉ាណែត/ហ៊ុន សែន។ ការត្រួតពិនិត្យនេះបានបញ្ចប់ទៅនៅថ្ងៃទី ៨ ឧសភា ក្នុងសវនាការក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានសង្កត់ធ្ងន់ទៅលើចំណុចដូចគ្នានេះដែរថា លោក ហ៊ុន ម៉ាណែត កំពុងបន្តគោលនយោបាយយ៉ាងធំទូលំទូលាយដូចឪពុកគាត់ដែរ អំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការរំលោភបំពាននីតិរដ្ឋ ដែលលោក ហ៊ុន សែន ជាឪពុកបានដាក់ឲ្យអនុវត្តក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទោះបីជាអង្គការសហប្រជាជាតិ កំណត់បញ្ហា និងចង្អុលពីចំណុចខ្វះខាតយ៉ាងប្រាកដប្រជា ក្នុងរដ្ឋាភិបាលកម្ពុជា ហើយបន្ទាប់មកបានគូសបញ្ជាក់អំពីជំហានចាំបាច់សម្រាប់ដោះស្រាយបញ្ហាទាំងនេះនៅក្នុង "ផែនការសកម្មភាពនៃវិធានការកំណែទម្រង់" យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត/ហ៊ុន សែន នៅតែមិនយកចិត្តទុកដាក់អនុវត្តកំណែទម្រង់ដែលអង្គការសហប្រជាជាតិបានណែនាំប្រកបដោយអត្ថន័យ ណាមួយឡើយ។ ។ ផ្ទុយទៅវិញ ដូចដែល អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានសង្កត់យ៉ាងធ្ងន់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត/ហ៊ុន សែន បានបន្តពង្រឹងខ្លួនឯងជារដ្ឋឯកបក្ស ដោយគ្មានការបោះឆ្នោតស្របច្បាប់ ដោយគ្មានគណបក្សប្រឆាំងនយោបាយណាមួយដែលពលរដ្ឋគាំទ្រច្រើនជាងគេ អាចចូលរួមប្រកួតបានឡើយ។ រដ្ឋាភិបាលឯកបក្ស ក៏បានបង្កើនការគ្រប់គ្រងលើប្រព័ន្ធតុលាការ ដើម្បីរឹតបន្តឹង និងបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល។ សរុបមក លោក ហ៊ុន ម៉ាណែត កំពុងបន្ត និងបង្កើនកម្រិតនៃការរំលោភសិទ្ធិមនុស្សកាន់តែខ្លាំងលើសឪពុកថែមទៀត។ ការពិតដ៏ក្រៀមក្រំដែលលោក ហ៊ុន ម៉ាណែត កំពុងតែបន្តគោលនយោបាយរំលោភសិទ្ធិមនុស្សដ៏យូរអង្វែង និងទូលំទូលាយរបស់ឪពុក ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយ រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនអ្នករឹះគន់រដ្ឋាភិបាលពីរនាក់ដាក់ពន្ធនាគារក្នុងសប្តាហ៍នេះ ស្របពេលជាមួយគ្នានឹងសវនាការ UPR លើកម្ពុជា របស់អង្គការសហប្រជាជាតិ។ អ្នកដែលត្រូវចាប់ខ្លួនទាំងពីររូបនេះគឺលោក ម៉ម រិទ្ធី អនុប្រធានសហជីពកម្មករកម្ពុជាពីបទ “គាំទ្រការតវ៉ារបស់កម្មករកាស៊ីណូណាហ្គាវឺល”កាលពីពីរឆ្នាំមុន។ ការចាប់ខ្លួនចុងក្រោយនេះ គឺលោក ស៊ុន ចន្ធី ប្រធានគណបក្សប្រឆាំងនយោបាយ គឺគណបក្សកម្លាំងជាតិ ដោយចោទប្រកាន់ពីបទ “ បង្កឲ្យសង្គមវឹកវររខូចសណ្ដាប់ធ្នាប់សង្គម” តាមរយៈការបង្ហោះតាមបណ្ដាញសង្គម។ ការគាបសង្កត់លើសិទ្ធិការងារ និងសិទ្ធិនយោបាយ តែងតែជាចំណុចសំខាន់នៃរបបលោក ហ៊ុន សែន ហើយឥឡូវនេះ លោក ហ៊ុន ម៉ាណែត រំលោភភ្លាមៗជាភស្តុតាងជាក់ស្តែងមិនញញើត ក្នុងអំឡុងពេលដែល អង្គការសហប្រជាជាតិ កំពុងតែពិនិត្យលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។