Register Here
សូមចុះឈ្មោះនៅទីនេះ
On October 26, 2025, the United States signed the new U.S.–Cambodia Reciprocal Trade Agreement, directly incorporating the core recommendations the Khmer community raised during the March 2025 U.S. State Department Roundtable. This is a major breakthrough. For the first time, trade benefits are tied to real progress on labor rights, democracy, human rights and sovereignty, giving the community a concrete enforcement mechanism it has been fighting for.
This briefing will walk the Khmer community through what this agreement means, why it represents a historic win, and how it strengthens our position going into the planned 2026 U.S.-EU Roundtable on Cambodia, where coordination with the EU will be essential.
We will also discuss the most recent Urgent Action Alert issued in response to the Kuala Lumpur Peace Accord and the U.S.-Cambodia Trade Agreement as a way to protect Cambodia’s sovereignty, which, while bringing regional stability and sustainable prosperity, still needs strong, continuous, verifiable enforcements, otherwise we risk following history’s patterns where progress is stalled or reversed once international attention fades.
During this session, we will be addressing:
What the new U.S.-Cambodia Trade Agreement actually means for us. Why it is a direct result of community advocacy and how it sets enforcement standards on labor, rule of law and sovereignty.
Why the Kuala Lumpur Accord requires immediate action in connection to the U.S.-Cambodia Trade Agreement.
How the community can take action now through the recently released urgent action alert and model letters, similar to what the youth in South Korea have already done by taking the lead in contacting the U.S. and Cambodian governments.
This is a major step forward and an opportunity for the Khmer community, and it must be followed through and expanded via coordinated efforts among the Khmer community and stakeholders to ensure that these standards are fully realized. This briefing is designed to keep the community informed and involved in the next phase of international advocacy.
To attend the virtual community briefing, sign up here to receive the link-in information.
ជោគជ័យដ៏សំខាន់មួយរបស់ សហគមន៍ខ្មែរ និងសកម្មភាពរបស់យើង ជាបន្តបន្ទាប់សម្រាប់ឆ្នាំ ២០២៦
អង្គការ សេវខេមបូឌា សូមគោរពអញ្ជើញបងប្អូនអ្នកគាំទ្រទាំងអស់ដោយសេចក្តីរាប់អានឱ្យចូលរួមស្តាប់ សេចក្តីសង្ខេបព័ត៌មានរបស់សហគមន៍នាពេលខាងមុខនេះស្តីពី "ជោគជ័យដ៏សំខាន់របស់សហគមន៍ខ្មែរ និងសកម្មភាពរបស់យើងជាបន្តបន្ទាប់សម្រាប់ឆ្នាំ ២០២៦" ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ ខាងមុខនេះ វេលាម៉ោង ៤ល្ងាច ម៉ោងនៅអាមេរិកខាងកើត (EST)។
កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកជាថ្មីមួយរវាងសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកម្ពុជា ដោយបញ្ចូលដោយផ្ទាល់នូវអនុសាសន៍ស្នូលរបស់សហគមន៍ខ្មែរដែលបានលើកឡើងនៅខែមីនា ឆ្នាំ ២០២៥ ក្នុងឱកាសកិច្ចប្រជុំតុមូល រវាងអង្គការ សេវខេមបូឌា និងក្រសួងការបរទេសសហរដ្ឋអាមេរិក។ នេះគឺជាការរកឃើញដំណោះស្រាយដ៏សំខាន់មួយ។ ជាលើកទីមួយហើយដែលអត្ថប្រយោជន៍ពាណិជ្ជកម្មត្រូវបានផ្សារភ្ជាប់ទៅនឹងវឌ្ឍនភាពពិតប្រាកដ ផ្តោតលើសិទ្ធិការងារ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអធិបតេយ្យភាព ដែលផ្តល់ឱ្យសហគមន៍ខ្មែរនូវ យន្តការអនុវត្តជាក់ស្តែង ដែលយើងទាំងអស់គ្នាកំពុងតែប្រយុទ្ធតស៊ូទាមទារ។
សេចក្តីសង្ខេបនេះនឹងពន្យល់បង្ហាញដល់សមាជិកសហគមន៍យើង ពីអត្ថន័យនិងមូលហេតុនៃកិច្ចព្រមព្រៀងនេះដែលជាជ័យជំនះដ៏ធំជាប្រវត្តិសាស្ត្រ និងវិធីដែលបានប្រើក្នុងការពង្រឹងជំហររបស់យើង ឆ្ពោះទៅរកការគ្រោងទុក ដើម្បីកិច្ចប្រជុំតុមូលជាលើកទី២ទៀត រវាងអង្គការ សេវខេមបូឌា និងសហរដ្ឋអាមេរិក-សហភាពអឺរ៉ុប នៅឆ្នាំ ២០២៦ នេះ ដែលសារៈសំខាន់គឺការសម្របសម្រួលជាមួយ សហភាពអឺរ៉ុប ដែលមិនបានចូលរួមកាលពីកិច្ចប្រជុំតុមូលលើកទី១។
ព្រមជាមួយគ្នានោះ យើងក៏នឹងពិភាក្សាអំពីសកម្មភាពបន្ទាន់បំផុតដែលយើងបានបញ្ចេញផ្សព្វផ្សាយក្នុងពេលថ្មីៗនេះជាការឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដែលជាមធ្យោបាយមួយដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា ដែលនាំមកនូវស្ថិរភាពក្នុងតំបន់ និងវិបុលភាពប្រកបដោយនិរន្តរភាព តម្រូវឱ្យមានការអនុវត្តដ៏រឹងមាំ បន្ត និងអាចផ្ទៀងផ្ទាត់បាន។ បើមិនដូច្នេះទេ យើងនឹងដើរជាន់ដានគំរូប្រវត្តិសាស្ត្របរាជ័យដដែលៗ ដែលតែងតែជាប់គាំង គ្មានវឌ្ឍនភាព ឬដើរថយក្រោយ ព្រោះរដ្ឋាភិបាលកម្ពុជាមិនដែលបានអនុវត្តពិតប្រាកដ។
ក្នុងសម័យប្រជុំនោះ យើងនឹងលើកយកមកពិភាក្សា៖
១. តើកិច្ចព្រមព្រៀងថ្មីនៃពាណិជ្ជកម្មអាមេរិក-កម្ពុជា មានន័យ និងមានការផ្លាស់ប្តូរយ៉ាងណាខ្លះសម្រាប់យើង។ ហេតុអ្វីបានជាកិច្ចព្រមព្រៀងនេះជាលទ្ធផលផ្ទាល់នៃការតស៊ូមតិរបស់សហគមន៍ និងហេតុអ្វីបានជាកិច្ចព្រមព្រៀងនេះកំណត់ស្តង់ដារអនុវត្តលើការងារ នីតិរដ្ឋ និងអធិបតេយ្យភាព។
២. ហេតុអ្វីបានជាកិច្ចព្រមព្រៀង ទីក្រុងគូឡាឡាំពួ ទាមទារឱ្យមានសកម្មភាពភ្លាមៗទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា។
៣. វិធីដែលសហគមន៍យើងអាចចាត់វិធានការបាននៅពេលនេះ តាមរយៈសារជូនដំណឹងអំពីសកម្មភាពបន្ទាន់ និងលិខិតគំរូដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដែលស្រដៀងទៅនឹងសកម្មភាពដែលយុវជននៅប្រទេសកូរ៉េខាងត្បូង បាននាំមុខធ្វើរួចហើយ ក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា។
នេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់ និងជាឱកាសដ៏ល្អមួយសម្រាប់សហគមន៍ខ្មែរ ដែលត្រូវតែអនុវត្តតាមនិងពង្រីកតាមរយៈកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងសហគមន៍ខ្មែរ សហគមន៍ផ្សេងៗទៀតនិងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាស្តង់ដារទាំងនេះត្រូវបានសម្រេចដល់គោលដៅយ៉ាងពេញលេញ។ អង្គការសេវខេមបូឌា រៀបចំធ្វើការសង្ខេបនេះក្នុងគោលបំណងរក្សាការជូនដំណឹងដល់សហគមន៍ និងចូលរួមនៅក្នុងដំណាក់កាលជាបន្តបន្ទាប់នៃការតស៊ូមតិអន្តរជាតិនៅពេលខាងមុខ។
ក្នុងពេលដែលបងប្អូនរង់ចាំចូលរួមនេះ សូមបងប្អូនតាមដានមើលសាររបស់យើងដែលជាសកម្មភាពបន្ទាន់ថ្មីៗបំផុត។ សកម្មភាពបន្ទាន់ទាំងនោះរៀបរាប់អំពីសំណើសំខាន់ៗចំនួនបីទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកម្ពុជា ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមជាមួយនឹងលិខិតគំរូដែលបងប្អូនអាចចូលរួមផ្ញើ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនេះ។
ដើម្បីចូលរួមក្នុងការសង្ខេបរបស់សហគមន៍ តាមបណ្តាញនិម្មិត សូមបងប្អូនចូលចុះឈ្មោះនៅទីនេះដើម្បីទទួលបានព័ត៌មានភ្ជាប់។