Back to All Events

Community Briefing: Expanding Trade‑Based Leverage and What Comes Next

  • Save Cambodia 4431 Main Street, PO Box 29177 Philadelphia, PA 19127 United States (map)

Over the past two years, the Khmer community has worked to shift international engagement on Cambodia away from symbolic gestures and toward enforceable, trade‑based leverage tied to labor rights, rule of law, and national sovereignty. That critical shift is now taking place and requires the Khmer community to remain informed, aligned, and strategically engaged as international engagement advances.

The Khmer community now has a clear opportunity to expand and build on momentum that is underway. This is no longer a passive moment, nor one that can rely on older methods alone. Attention, discipline and follow‑through will determine whether leverage is reinforced and built upon, or whether momentum slips back into symbolic engagement.

The community briefing will take place live in Khmer language with Nareth Muong on April 25, 2026, at 5:00 PM EST, on Nareth Muong (@narethmuong76) and Save Cambodia’s YouTube channel (@savecambodiaorg).

The United States has heard the Khmer people and is taking action, and the European Union is signaling continued engagement. This makes disciplined and consistent community messaging strategically necessary to strengthen and extend existing leverage, rather than weaken it. The session will also address the limits of current international tools in confronting cybercrime, scam centers and cross‑border criminal networks, and why these measures function as tactical responses rather than reform‑driven solutions, making sustained economic leverage and coordination essential.

During this session, we will be addressing:

  • What has moved forward on the U.S. track, and the attention required from the Khmer community to ensure momentum does not slide back into symbolic engagement.

  • How the European Union is currently engaging, and why coordination with the United States remains critical at this stage.

  • Why international responses to cybercrime and scam centers remain tactical rather than structural, and why this makes continued and sustained economic leverage necessary.

សន្និសីទសង្ខេបរបស់សហគមន៍៖ ការពង្រីកឥទ្ធិពលសំអាងលើពាណិជ្ជកម្ម និងដំណើរការជាបន្តបន្ទាប់

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ សហគមន៍ខ្មែរបានធ្វើកិច្ចការជំរុញឱ្យសហគមន៍អន្តរជាតិងាកចេញពីសកម្មភាពដែលគ្រាន់តែជាសំណើដោយកាយវិការ ឬគ្រាន់តែជានិមិត្តរូបដោយសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងប្តូរឥរិយាបទ ឱ្យទៅជាការអនុវត្ដន៍ជាក់ស្តែងទៅវិញ ដោយប្រើអំណាចពាណិជ្ជកម្ម ភ្ជាប់ទៅនឹងសិទ្ធិការងារ នីតិរដ្ឋ និងអធិបតេយ្យភាពជាតិ។ ការផ្លាស់ប្តូរដ៏សំខាន់នេះកំពុងតែកើតមានឡើងហើយ ដែលតម្រូវឱ្យអង្គការ សេវខេមបូឌា ជូនដំណឹងទៅសហគមន៍ខ្មែរនៅក្នុងពេលនេះ ដើម្បីឱ្យពួកគាត់តម្រឹមតម្រង់ទិសដៅនិងចូលរួមជាយុទ្ធសាស្ត្រក្នុងការតស៊ូ ស្របជាមួយនឹងអន្តរជាតិដែលកំពុងតែចូលរួមធ្វើយ៉ាងសកម្មឆ្ពោះទៅមុខ។

បច្ចុប្បន្នភាពនេះជាឱកាសយ៉ាងល្អ និងច្បាស់លាស់ សម្រាប់សហគមន៍ខ្មែរ ក្នុងការពង្រីក និងកសាងតាមសន្ទុះដែលកំពុងតែមានរួចមកហើយ។ ពេលនេះ​មិន​មែន​ជា​ពេល​ដែលយើងត្រូវអសកម្ម​នោះទេ​ គឺ​មិន​អាច​ពឹង​ផ្អែក​ទៅលើ​វិធានការ​ចាស់​តែ​មួយបាន​ឡើយ។ ការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការតាមដាន នឹងកំណត់បញ្ជាក់ឱ្យដឹងថាតើអានុភាពនោះត្រូវបានស្ថាបនាឡើង និងពង្រឹង ឬផ្ទុយទៅវិញធ្វើឱ្យមានសន្ទុះថយក្រោយទៅរករបៀបដើមដែលបានត្រឹមតែចូលរួមជានិមិត្តរូប។

សន្និសីទសង្ខេបរបស់សហគមន៍ជាភាសាខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៥:00 ល្ងាច ម៉ោងនៅញ៉ូយក ដោយមានលោក មួង ណារ៉េត ជាពិធីករ តាមបណ្តាញ យូធូប របស់គាត់ (@narethmuong76) និង អង្គការសេវខេមបូឌា (@savecambodiaorg)

សហរដ្ឋ​អាមេរិកកំពុងតែ​ចាត់​វិធានការ បន្ទាប់ពីបានទទួលដឹង​ឮពីសាររបស់ពលរដ្ឋ​ខ្មែរ​ ហើយ​សហភាព​អឺរ៉ុបក៏​កំពុង​តែបង្ហាញពីបំណងនៃ​ការ​ចូលរួមដែរ បន្ទាប់ពីសហរដ្ឋអាមេរិក។ ទាំងនេះបង្ហាញថា សារដ៏ត្រឹមត្រូវ ជាប់លាប់ មានវិន័យប្រកបដោយសុភវិនិច្ឆ័យ របស់សហគមន៍ គឺជាយុទ្ធសាស្ត្រចាំបាច់ដើម្បីពង្រឹងពង្រីកអានុភាពដែលមានស្រាប់ គឺមិនធ្វើឱ្យវាចុះខ្សោយឡើយ។ វគ្គនេះក៏នឹងនិយាយផងដែរអំពីដែនកំណត់នៃឧបករណ៍អន្តរជាតិបច្ចុប្បន្នក្នុងការប្រឈមមុខនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត មជ្ឈមណ្ឌលបោកប្រាស់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងកត្តាដែលធ្វើឱ្យវិធានការទាំងនោះមានតួនាទីសំខាន់ជាយុទ្ធសាស្ត្រឆ្លើយតប ជាជាងដំណោះស្រាយផ្ទាល់ក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់។ វិធីថ្មីនេះបង្កើតឱ្យមានឥទ្ធិពលសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលជាការចាំបាច់ក្នុងការសម្របសម្រួលគ្នាទៅវិញទៅមក។

ក្នុងឱកាសប្រជុំនេះ យើងនឹងលើកយក៖

  • ​ផ្លូវ​ដែលសហរដ្ឋ​អាមេរិកយក​ចិត្ត​ទុក​ដាក់ជ្រើសរើស គឺតាមសំណើរបស់​សហគមន៍​ខ្មែរ​។ សហរដ្ឋអាមេរិកកំពុងតែ​ឈាន​ទៅ​មុខតាមផ្លូវនេះ ដូច្នេះសហគមន៍ខ្មែរត្រូវតែបន្តការងារនេះ​ដើម្បី​ធានាឱ្យមានសន្ទុះទៅមុខជានិច្ច​មិន​ថយ​ក្រោយ មិនបក​ទៅរក​ការ​ចូល​រួមដែលគ្រាន់តែជានិមិត្តរូបដូចលើកមុនទៀត។

  • របៀបដែលសហភាពអឺរ៉ុបកំពុងចូលរួមនាពេលបច្ចុប្បន្ន និងហេតុអ្វីបានជាតម្រូវឱ្យសហភាពអឺរ៉ុប តម្រឹមតម្រង់កិច្ចការនេះស្របជាមួយនឹងសហរដ្ឋអាមេរិក ដែលនៅតែជាកត្តាសំខាន់ក្នុងដំណាក់កាលនេះ។

  • ហេតុអ្វីបានជាការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងមជ្ឈមណ្ឌលបោកប្រាស់គ្រាន់តែជាយុទ្ធសាស្ត្រ មិនមែនជារចនាសម្ព័ន្ធដែលយើងត្រូវការ និងហេតុអ្វីបានជាចាំបាច់ត្រូវបន្តដាក់សម្ពាធដែលធ្វើឱ្យមានអានុភាពសេដ្ឋកិច្ច និងនិរន្តរភាព។

Previous
Previous
January 3

Community Briefing: A Major Win for the Khmer Community and What Comes Next for 2026