អង្គការ សេវខេមបូឌា មិនត្រឹមតែជាអង្គការមិនរកប្រាក់ចំណេញប៉ុណ្ណោះទេ។ គឺជានិមិត្តរូបនៃតម្លៃដែលបំផុសឱ្យមានការរួបរួម និងការពង្រឹងឥទ្ធិពលរបស់ខ្លួនដោយខ្លួនឯង។

មាគ៌ារបស់អង្គការ សេវខេមបូឌា គឺ​កោងបត់បែនដូចនិមិត្តសញ្ញារបស់អង្គការ ប្រៀបដូចជា​ការ​ខិត​ខំ​ប្រឹងប្រែងតស៊ូនៅក្នុង​ជីវិត​របស់​យើង​ដូច្នោះដែរ។ ផ្លូវដើរនេះជាផ្លូវចង្អៀតពោរពេញទៅដោយ​ឧបសគ្គ​ដែល​យើងត្រូវ​ប្រឈម​មុខ​ គឺ​ទាមទារ​ឱ្យ​យើង​ខិតខំ​រួម​គ្នា​ពេល​យើង​ធ្វើដំណើរឈានទៅមុខ។ ដូចគ្នាដែរទៅនឹងផ្លូវកាន់តែតូចចង្អៀតទៅកាន់ប្រាសាទអង្គរវត្ត តែជានិមិត្តរូបនៃភាពស្រស់ស្អាត ជាបេតិកភណ្ឌរបស់ជាតិខ្មែរ ដែលដូនតាយើងខំថែរក្សា ផ្តល់មោទនភាពឱ្យយើងទាំងអស់គ្នា។ គួរចងចាំថា ទោះបីជាចាប់យកការតស៊ូរបៀបណាក៏ដោយ តម្លៃរបស់យើងនឹងដឹកនាំយើងឱ្យដើរតាមផ្លូវត្រូវជានិច្ច។

ក្រុមការងាររបស់យើង

ក្រុមការងាររបស់អង្គការ សេវខេមបូឌា ប្តេជ្ញាបង្កើនឥទ្ធិពល និងបង្រួបបង្រួមជាតិខ្មែរ។ ជាមួយនឹងសមាជិកដែលមានប្រវត្តិចម្រុះ និងជំនាញផ្សេងៗគ្នា។ យើងភ្ជាប់សហគមន៍ខ្មែរជុំវិញពិភពលោក បង្កើនការយល់ដឹង និងបង្កើតយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាព ឆ្ពោះទៅកាន់ការផ្លាស់ប្តូរជាវិជ្ជមាន។ ការប្រកាន់ខ្ជាប់នូវស្តង់ដារ និងគុណភាពខ្ពស់ គឺជាអាទិភាពចម្បងរបស់យើង នៅពេលដែលយើងឈរជាមួយពលរដ្ឋខ្មែរក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌របស់ពួកគាត់។ ចាប់តាំងពីឆ្នាំ ២០១២ មក ក្រុមការងាររបស់យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបេសកកម្មរបស់អង្គការមិនរកប្រាក់ចំណេញរបស់យើង ឱ្យដើរឆ្ពោះទៅមុខ ដោយការរួមចំណែកពេលវេលា និងធនធាន ដើម្បីអនុវត្តយុទ្ធសាស្រ្តដែលមានគោលបំណងធ្វើឱ្យកម្ពុជាមាតុភូមិយើង ក្លាយទៅជាផ្ទះដ៏សុខសាន្តរបស់ខ្មែរយើងម្តងទៀត មួយជំហានម្តង មួយជំហានម្តង។

  • កញ្ញា ស៊ីន ថេវី

    ស្ថាបនិក និងជាប្រធាន

  • លោកស្រី ស្មីត ណាឡែន

    ជំនួយការប្រតិបត្តិទូទៅ

  • លោកស្រី អ៊ុច ចិន្តា

    នាយកហិរញ្ញវត្ថុ

  • លោក ចាសទិន មីណាផេស (Justin Menapace)

    នាយកព័ត៌មានវិទ្យា

  • លោកស្រី ថាម៉ាអារ ឌីផាលីស (Tamaar Depalis)

    នាយកទីផ្សារ និងអ្នកគ្រប់គ្រងគម្រោង

  • លោក នួន នរា

    អ្នកសម្របសម្រួលទំនាក់ទំនងទូទៅ

  • លោក សោម កុលវឌ្ឍន៏

    ប្រធានគណៈកម្មាធិការទំនាក់ទំនងទូទៅ

  • លោក ប៉ែន គាត

    អ្នកត្រួតពិនិត្យកិច្ចការមូលដ្ឋាន

  • លោក ដាវីដ ណាជិល (David Nagel)

    គណនេយ្យករ

  • លោក គាំ សុវណ្ណារិទ្ធ

    អ្នកស្ម័គ្រចិត្ត

  • លោកស្រី ទីគ្ហាហ្សា លីសេន (Tiquasha Lesane)

    អ្នកស្ម័គ្រចិត្ត

  • លោកស្រី ហ្វេលីសីយ៉ា ហ្វូរើ (Felicia Fuehrer)

    ធនធានមនុស្ស

យើងរក្សាខ្លួនយើង ក្រុមការងាររបស់យើង និងសហគមន៍របស់យើងឱ្យមានស្តង់ដារខ្ពស់បំផុត។

បាវចនារបស់យើងគឺ ក្រោកឡើងដើម្បីភាពរុងរឿង (Stand To Rise) ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើង ដើម្បីរួមគ្នាជំនះការភ័យខ្លាច និងឆ្ពោះទៅមុខជានិច្ចក្នុងការស្វែងរកយុត្តិធម៌។ យើងសម្រេចបានតាមរយៈក្រមសីលធម៌ និងគុណតម្លៃដែលមិនអាចកាត់ថ្លៃ ឫចរចារបាន ដែលបង្ហាញគ្រប់ព្រឹត្តិការណ៍ ពីគំនិតផ្តួចផ្តើម និងកម្មវិធីរបស់អង្គការ សេវខេមបូឌា មានដូចតទៅ៖

  • បើកចិត្តឱ្យទូលាយ

    ការស្តាប់ភាគីទាំងអស់ធ្វើឱ្យយើងបង្រួបបង្រួមគ្នាបាន បំពាក់ឱ្យយើងនូវចំណេះដឹង និងធ្វើឱ្យដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមាន កាន់តែមានសន្ទុះលឿនថែមទៀត។

  • សុចរិតភាព

    យើងឈរយ៉ាងរឹងមាំ មិនលះបង់ការងារ មិនលះបង់សមាជិកណាមួយនៃសហគមន៍ទេ គឺដើម្បីសម្រេចគោលដៅដ៏ជាក់លាក់មួយ។

  • ភាពក្លាហាន

    យើងមិនប្រើកលល្បិចបំភិតបំភ័យ យើងមានជំហ៊រឹងមាំទៅលើអ្វីដែលយើងជឿច្បាស់ ហើយនិយាយតែការពិតមិនការពារ ទៅកាន់អ្នកមានអំណាច។

  • ភាពមិនទន់ជ្រាយ

    ទោះបីជាមានឧបសគ្គក៏យ៉ាងណាក៏ដោយ យើងនៅតែបន្តដំណើរឆ្ពោះទៅមុខជានិច្ច តាមមាគ៌ាដែលដៅទុក មិនងាករេ មិនមើលរំលង គឺនៅតែយកគោលដៅរបស់យើងជាធំដដែល។

  • ភាពជាការទូត

    យើងដឹកនាំដោយតក្កវិជ្ជា ការពិត និងយុទ្ធសាស្ត្រ ដោយចងចាំថាយើងជាតំណាងឱ្យពលរដ្ឋខ្មែរ គ្រប់ទំនាក់ទំនង និងគ្រប់អន្តរកម្មទាំងអស់។

គណៈកម្មាធិការទំនាក់ទំនងរវាងសហគមន៍ខ្មែរ

The Khmer Community Relations Committee strengthens and enhances communication between the organization and the overseas Khmer community. It is crucial our community is kept fully informed and engaged with Save Cambodia's international advocacy work.គណៈកម្មាធិការទំនាក់ទំនងសហគមន៍ខ្មែរពង្រឹង និងបង្កើនទំនាក់ទំនងរវាងអង្គការ និងសហគមន៍ខ្មែរនៅក្រៅប្រទេស។ គណៈកម្មាធិការនេះមានសារៈសំខាន់ណាស់ ក្នុងតួនាទីផ្សព្វផ្សាយទៅសហគមន៍របស់យើង គ្រប់សកម្មភាពរបស់អង្គការ ព្រមទាំងធានាការចូលរួមរបស់សហគមន៏ ក្នុងការងារតស៊ូមតិលើឆាកអន្តរជាតិរបស់អង្គការ សេវខេមបូឌា។

  • លោក សោម កុលវឌ្ឍន៏ (Kolvath Som)

  • លោក នួន នរា (Norea Nuon)

  • លោកស្រី ស្មីត ណាឡែន (Nalen T. Smith)

ពង្រឹងឥទ្ធិពលសហគមន៍ខ្មែរទាំងអស់គ្នា។

អង្គការ សេវខេមបូឌា រីកចម្រើនតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលម្នាក់ៗ និងដៃគូចម្រុះ ដែលចែករំលែកនូវគោលដៅរួមមួយគឺ៖

ពង្រឹងសិទ្ធិអំណាចបង្កើនឥទ្ធិពលរបស់សហគមន៍ខ្មែរ យកឈ្នះឧបសគ្គ និងថែរក្សាមរតករបស់ខ្លួនឱ្យគង់វង់។

ការលះបង់រួមគ្នាតាមរយៈការសហការ ការតស៊ូមតិ ឬការណែនាំ ធានាថា គ្រប់ជំហានឆ្ពោះទៅមុខ គឺជាជំហានឆ្ពោះទៅរកយុត្តិធម៌ ឯកភាព និងមោទនភាព។

ទីប្រឹក្សា

ការគាំទ្រពីប្រភពអ្នកជំនាញខាងក្រៅអង្គការ មានសារៈសំខាន់សម្រាប់ការប្រកាន់ខ្ជាប់នូវការអនុវត្តល្អបំផុតនៅក្នុងផ្នែកឯកទេស រួមទាំងទីផ្សារ ការលក់ដូរ និងត្រឹមត្រូវតាមប្រព័ន្ធច្បាប់។ ទាំងអស់នេះជាការចាំបាច់ដើម្បីឱ្យអង្គការ សេវខេមបូឌា ដើរលើផ្លូវរីកចំរើនធំធាត់ទៅថ្ងៃមុខ។

  • Stephen D. Adams

    មេធាវីខាងម៉ាកយីហោ (Trademark Attorney)

  • Julia DePasquale

    អ្នកជំនាញផ្នែកទីផ្សារ និងសរសេរចម្លងអត្ថបទ (Copywriter and Marketing Specialist)

  • Inka Juslin

    អ្នកស្រាវជ្រាវ (Researcher)

  • Joshua Mayfield

    អ្នកស្រាវជ្រាវ (Researcher)

  • Morton Sklar

    មេធាវីសិទ្ធិមនុស្សអន្តរជាតិ (International Human Rights Attorney)

  • Laura Solomon

    មេធាវី មិនយកប្រាក់ចំណេញ (Non-Profit Attorney)