លោក ម៉តុន សក្លារ
(១៩៤០-២០២៦)
អ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សលំដាប់អន្តរជាតិ និងជាទីប្រឹក្សាយោបល់ដល់សហគមន៍ខ្មែរ
ដោយការគោរពនិងទទួលស្គាល់ពីសហគមន៍ខ្មែរ
ទំព័រនេះឆ្លុះបញ្ចាំងពីការងាររបស់លោក ម៉តុន សក្លារ ជាមួយសហគមន៍ខ្មែរយើងអស់រយៈពេលជាង ៣ ទស្សវត្សមកហើយ ជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអង្គការ សេវខេមបូឌា បានធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគាត់ ចាប់ផ្តើមតាំងពីឆ្នាំ ២០១៩ មក។
លោក ម៉តុន សក្លារ គឺជាមេធាវីសិទ្ធិមនុស្សអន្តរជាតិ ជាអ្នកជំនាញច្បាប់ និងជាអ្នកតស៊ូមតិ។ គាត់ត្រូវបានគេទទួលស្គាល់ជាទូទៅក្នុងសកលលោក ថាជាអ្នកបង្កើត និងដោះស្រាយសំណុំរឿងសិទ្ធិមនុស្សសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិក និងវេទិកាអន្តរជាតិ និងជាទីប្រឹក្សាផ្នែកច្បាប់ដល់សហគមន៍ដែលប្រឈមមុខនឹងការគាបសង្កត់ នៅពេលដែលដំណោះស្រាយក្នុងប្រទេសនោះមិនអាចធ្វើទៅបាន។
អង្គការ សេវខេមបូឌា រៀបចំទំព័រនេះឡើងក្នុងនាមជាអ្នករក្សាកំណត់ត្រា។ ទោះបីជាការងាររបស់ លោក ម៉តុន សក្លារ ជាមួយសហគមន៍ខ្មែរបានចាប់ផ្តើមឡើងតែប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏អង្គការ សេវខេមបូឌា នៅតែកត់ត្រាប្រវត្តិនៃអាជីពរបស់គាត់តាំងពីមុននេះទៅទៀត ដែលភាគច្រើនគ្មានវត្តមានជាស្នូលនៅលើអ៊ីនធឺណិតទេ ហើយជីវប្រវត្តិរបស់គាត់ជាសាធារណៈ នៅរប៉ាត់រប៉ាយមិននៅកន្លែងតែមួយនោះទេ។ ទំព័រនេះរួមបញ្ចូល និងបង្ហាញពីអាជីពដ៏ទូលំទូលាយរបស់គាត់ និងការងាររបស់គាត់ជាមួយសហគមន៍ខ្មែរ ដើម្បីឱ្យសហគមន៍ដែលគាត់បានបម្រើនេះ អាចមើលឃើញនូវវិសាលភាពពេញលេញនៃជីវិតគាត់ និងការរួមចំណែករបស់គាត់។
ប្រវត្តិ និងអាជីពរបស់គាត់ផ្នែកច្បាប់
លោក ម៉តុន សក្លារ ទទួលបានសញ្ញាបត្យបណ្ឌិតកំរិតជាចៅក្រម ពីសាកលវិទ្យាល័យច្បាប់ យ៉េល នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ព្រមទាំងបរិញ្ញាបត្រផ្នែកសិល្បៈ ពីសាកលវិទ្យាល័យញូវយ៉ក។ គាត់បានចាប់ផ្តើមអាជីពសិទ្ធិមនុស្សរបស់គាត់ នៅពេលដែលចាប់ផ្តើមមានចលនាពលរដ្ឋសហរដ្ឋអាមេរិក ទាមទារសិទ្ធិសេរីភាពស៊ីវិល ដោយធ្វើការលើការការពារសិទ្ធិបោះឆ្នោតនៅរដ្ឋ អាឡាបាម៉ា ក្នុងនាមជាមេធាវីជាន់ខ្ពស់ជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ផ្នែកសិទ្ធិស៊ីវិល។ គាត់បានចូលរួមបាតុកម្មនៅក្នុងទីក្រុង សេលមា រដ្ឋអាឡាបាម៉ា កាលពីឆ្នាំ ១៩៦៥ ដែលដឹកនាំដោយលោក ម៉ារតាំង លូទ័រ ឃីង នៅលើស្ពាន អេដម៉ុន ភីតតឹស។
អស់រយៈពេលប្រហែលម្ភៃប្រាំឆ្នាំ លោក ម៉តុន បានបង្រៀនច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សក្នុងនាមគាត់ជាសមាជិកមហាវិទ្យាល័យនៅសាកលវិទ្យាល័យកាតូលិកអាមេរិក។ គាត់ត្រូវបានជ្រើសរើសឱ្យបម្រើពីរអាណត្តិនៅក្នុងក្រុមប្រឹក្សាភិបាលនៃអង្គការលើកលែងទោសអន្តរជាតិសហរដ្ឋអាមេរិក នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០។
នៅឆ្នាំ ១៩៩៥ គាត់បានបង្កើតអង្គការវិវាទសិទ្ធិមនុស្ស ដែលដំបូងឡើយដាក់ឈ្មោះថា អង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្មនៅសហរដ្ឋអាមេរិក (ហៅកាត់ថា WOAT USA) ដែលក្រោយមកត្រូវបានគេទទួលស្គាល់ថាជា អង្គការសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។ តាមរយៈអង្គការនេះ គាត់បានបង្កើត និងដោះស្រាយនូវបញ្ជីដ៏វែងនៃសំណុំរឿងសិទ្ធិមនុស្សប្រកបដោយភាពច្នៃប្រឌិត មានកំរឹតខ្ពស់។
កំណត់សញ្ញាសម្គាល់នៃវិវាទ និងសេវាកម្មផ្នែកតុលាការ
លោក ម៉តុន បានបង្កើត និងដោះស្រាយករណីសិទ្ធិមនុស្សជាមូលដ្ឋានមួយចំនួន រួមទាំងការប្រឈមផ្លូវច្បាប់ដែលគាត់ទទួលបានជោគជ័យជាដំបូង និងតែមួយគត់ទៅលើគោលនយោបាយ "ការធ្វើទារុណកម្ម" របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងករណីរបស់លោក អាម៉េដ អាប៊ូ អាលី។ លោក ម៉តុន ក៏បានប្តឹងករណីសិទ្ធិមនុស្សជាលើកដំបូងបង្អស់ទៅតុលាការសហរដ្ឋអាមេរិក នៅក្នុងសំណុំរឿងឆ្នាំ ២០០៥ ប្រឆាំងនឹងលោក ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងតែកាន់អំណាចដឹកនាំរដ្ឋ ដែលលោក ហ៊ុនសែន អះអាងថាគាត់ជាប្រមុខរដ្ឋមានអភ័យឯកសិទ្ធិគ្រប់គ្រាន់។
លោក ម៉តុន បានប្តឹងករណីគណនេយ្យភាពសាជីវកម្មសំខាន់ៗ រួមទាំងករណី វ៉ាង ស៊ាវនីង និង ហ្ស៊ី តាវ ឆ្នាំ ២០០៧ ដែលក្រុមហ៊ុន យ៉ាហ៊ូ (Yahoo!) ទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់រដ្ឋាភិបាលចិន ស្តីពីអ្នកតស៊ូមតិសិទ្ធិមនុស្សរបស់ចិន។ ករណីទាំងនេះកំណត់គំរូសំខាន់ៗលើទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងការគាបសង្កត់តាមបណ្តាញបច្ចេកវិទ្យា ឌីជីថល។
លោក ម៉តុន ក៏បានប្តឹង ក្នុងករណីការពារជនភៀសខ្លួនជាបន្តបន្ទាប់ ដែលរារាំងស្ត្រីកុំឱ្យមានការនិរទេសត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ដែលស្ត្រីទាំងនោះប្រឈមមុខនឹងការគំរាមកំហែងរំលោភបំពានផ្លូវភេទ ដូចជាការកាត់ប្រដាប់ភេទស្ត្រី រួមទាំងករណី ហ្វីឡូម៉េណា នវ៉ាវកូឡូ ផងដែរ។
បន្ថែមពីលើវិវាទទាំងនោះ លោក ម៉តុន បានបម្រើការចំនួនពីរអាណត្តិ សរុបរយៈពេលប្រាំបួនឆ្នាំ ជាចៅក្រមនៃតុលាការការងារពលករ ក្នុងរដ្ឋបាលនៃអង្គការនៃរដ្ឋ របស់សហរដ្ឋអាមេរិក ដែលត្រូវបានតែងតាំងពីរដងដោយរដ្ឋបាល លោកប្រធានាធិបតី គ្លិនតុន។ ក្នុងតួនាទីនេះ លោកបានវិនិច្ឆ័យសិទ្ធិការងារ និងស្ថាប័នក្នុងក្របខ័ណ្ឌតុលាការអន្តរជាតិ។
នៅឆ្នាំ ១៩៩៧ លោកបានបម្រើការនៅគណៈកម្មការស៊ើបអង្កេតរបស់អង្គការពលកម្មអន្តរជាតិសម្រាប់ប្រទេសភូមា (មីយ៉ាន់ម៉ា) ដោយធ្វើការស៊ើបអង្កេតផ្ទាល់នៅនឹងកន្លែង លើការរំលោភលើការងារពលករដោយបង្ខំ និងការរំលោភសិទ្ធិមនុស្ស និងរំលោភសិទ្ធិការងារជាប្រព័ន្ធ។ ការរកឃើញរបស់គណៈកម្មការនេះបានរួមចំណែកក្នុងការដាក់សម្ពាធ ពីសំណាក់អន្តរជាតិប្រកបដោយនិរន្តរភាព ទៅលើរដ្ឋាភិបាលយោធាប្រទេសភូមា។
ធ្វើការជាមួយសហគមន៍ខ្មែរ
លោក ម៉តុនបានចូលរួមក្នុងការងារផ្នែកច្បាប់ និងតស៊ូមតិពាក់ពាន់នឹងបញ្ហានៅប្រទេសកម្ពុជាជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០០៥ តទៅ។ លោកបានដាក់ពាក្យប្ដឹងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៥ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្រោយមកបានដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងនាមពលរដ្ឋរងគ្រោះ ដោយការបណ្តេញចេញពីដីធ្លីដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សសំខាន់ៗផ្សេងទៀត រួមទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងសាលាក្តីខ្មែរក្រហម។
ចំពោះសហគមន៍ខ្មែរ លោក ម៉តុន បានបម្រើការជាទីប្រឹក្សាផ្នែកច្បាប់ប្រកបដោយនិរន្តរភាព និងគួរឱ្យទុកចិត្តក្នុងរយៈពេលជាច្រើនឆ្នាំ។ គាត់បានធ្វើការជាមួយអ្នកតស៊ូមតិនៅក្នុងប្រទេសកម្ពុជា និងខ្មែរចំណាកស្រុកជាជនភៀសខ្លួន ដោយជួយពួកគាត់ចងក្រងឯកសារនៃការរំលោភបំពានកៀបសង្កត់ ចូលរួមយន្តការអន្តរជាតិ និងទាមទារឱ្យបន្តគណនេយ្យភាព ការទទួលខុសត្រូវ នៅពេលដែលលំហក្នុងស្រុកត្រូវបានបិទ ឬមានគ្រោះថ្នាក់។
លោក ម៉តុន យល់ថា អធិបតេយ្យភាពមិនមែនជាបញ្ហាចំបងរបស់ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែជាកង្វល់ស្នូលដែលជាប់ទាក់ទងនឹងសេចក្តីថ្លៃថ្នូរ សន្តិសុខ និងការសម្រេចចិត្តដោយខ្លួនឯង។ ខណៈពេលដែលតួអង្គអន្តរជាតិជាច្រើនបានជៀសវាងបញ្ហាទាំងនោះ លោក ម៉តុន បានធ្វើការងារដោយប្រុងប្រយ័ត្នដើម្បីធានាថា បញ្ហាទាំងនោះអាចលើកឡើងបានប្រកបដោយប្រសិទ្ធភាពនៅពេលដែលមានក្របខ័ណ្ឌជាក់លាក់ នៅក្នុងស្តង់ដារអន្តរជាតិដែលអាចជឿទុកចិត្តបាន។
ឆ្នាំចុងក្រោយ និងប្រព័ន្ធដែលបានបង្កើតឡើង
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ លោក ម៉តុន បានសហការបង្កើត និងធ្វើជាទីប្រឹក្សាផ្នែកច្បាប់នៃគណៈកម្មការស៊ើបអង្កេតសម្រាប់ប្រទេសកម្ពុជា ដោយទាញយកបទពិសោធន៍ពីមុនដែលគាត់ធ្លាប់មានជាមួយគណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ អាយឡូ (ILO អង្គការពលកម្មអន្តរជាតិ) សម្រាប់ប្រទេសភូមា។ លោកបាននិពន្ធបង្កើតឡើងជាភាសាសម្រាប់គណៈកម្មាធិការ ដោយកំណត់វាជាការឆ្លើយតបជំរុញដោយសហគមន៍ចំពោះភាពអសកម្មរបស់អន្តរជាតិជានិរន្តរភាព។
តាមរយៈតួនាទីរបស់គាត់ជាមួយគណៈកម្មាការនេះ លោក ម៉តុន បានជួយរៀបចំឯកសារដាក់ស្នើដែលជូនដំណឹងដោយផ្ទាល់អំពីការចូលរួមរបស់អង្គការសហប្រជាជាតិលើប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ២០២៣-២០២៤។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែក ធ្វើឱ្យមានការប្តេជ្ញាចិត្តជាសាធារណៈរបស់អង្គការសហប្រជាជាតិដែលថា ការបោះឆ្នោតជាតិឆ្នាំ ២០២៣ របស់កម្ពុជាមិនអាចចាត់ទុកថាសេរី យុត្តិធម៌ ឬស្របច្បាប់ ទោះបីជាអង្គការសហប្រជាជាតិបានចេញការពង្រឹងផែនការសកម្មភាពនៃវិធានការកំណែទម្រង់យ៉ាងណាក៏ដោយ។
លោក ម៉តុន ក៏បានសហការជាមួយអង្គការលើកលែងទោសអន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីដោះស្រាយបញ្ហានៃការបណ្តេញពលរដ្ឋចេញដោយបង្ខំនៅក្នុងតំបន់អង្គរវត្ត។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ការបណ្តេញចេញដ៏ធំត្រូវបានបញ្ឈប់ ហើយអង្គការយូណេស្កូបានផ្តួចផ្តើមសកម្មភាពស្វែងរកការពិតទាក់ទងនឹងការបណ្តេញចេញនេះ និងការព្រួយបារម្ភអំពីការគ្រប់គ្រងទីតាំងនៃតំបន់ទាំងនោះ។
ក្នុងអំឡុងពេលជាមួយគ្នានោះ លោក ម៉តុន បានដើរតួយ៉ាងសំខាន់ក្នុងការជួយការតស៊ូមតិរបស់សហគមន៍ខ្មែរឱ្យបានដឹងឮទៅដល់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលនាយកដ្ឋានបានរៀបចំកិច្ចប្រជុំតុមូលជាផ្លូវការមួយ ដោយប្រមូលផ្តុំមន្ត្រីសហរដ្ឋអាមេរិក និងអ្នកជំនាញអន្តរជាតិ ឱ្យជួបពិភាក្សាជាមួយសហគមន៍ខ្មែរ។ តុមូលនោះមិនទាន់មានការសន្និដ្ឋានសម្រេចចិត្តនៅឡើយទេ ប៉ុន្តែជាលទ្ធផលនៃគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាព និងការតស៊ូមតិប្រមូលផ្ដុំក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ។
វិធីសាស្រ្ត និងកិច្ចការបន្តទៅមុខទៀត
អស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកហើយដែលលោក ម៉តុន បានជំរុញសហគមន៍ខ្មែរឱ្យទទួលយកនូវគំរូសកម្មភាពបន្ទាន់ដែលមានមូលដ្ឋានចេញពីសហគមន៍ស្រដៀងនឹងសកម្មភាពរបស់អង្គការលើកលែងទោសអន្តរជាតិ ដែរ។ ក្រោមការណែនាំរបស់គាត់ បណ្តាញសកម្មភាពបន្ទាន់របស់សហគមន៍ខ្មែរត្រូវបានអនុវត្តនៅឆ្នាំ ២០២២ ដែលជាយន្តការសម្រាប់ការតស៊ូយូរអង្វែង ដើម្បីឱ្យមានការចូលរួមជាអន្តរជាតិ នឹងធ្វើឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការចាប់ខ្លួន ការគាបសង្កត់ផ្នែកនយោបាយ ការបណ្តេញចេញពីដីធ្លី និងកង្វល់បន្ទាន់ផ្សេងទៀត។
សារដែលជាប់លាប់របស់លោក ម៉តុន គឺនិយាយការពិតទៅកាន់អ្នកមានអំណាច មិននិយាយការពារ ដែលក្លាយជាអំណាចរបស់សហគមន៌ និងអនុវត្តយកការដាក់សម្ពាធជាយុទ្ធសាស្ត្រ។ លោកបានទទូចថា គេតែងតែវិនិច្ឆ័យទៅលើការតស៊ូមតិមានប្រសទ្ធិភាពឬគ្មាន ដោយសង្កេតមើលថាតើមានការបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យល្អ និងប្រសិទ្ធភាពខ្ពស់ ដែរឬទេ? គឺមិនមែនគ្រាន់តែសម្លឹងមើលតាមសកម្មភាពលក្ខណៈជាសំបកក្រៅ ឬសកម្មភាពសម្រាប់តែជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ គាត់បានជំរុញឱ្យមានភាពខ្ជាប់ខ្ជួន ភាពច្បាស់លាស់ និងធ្វើកិច្ចការតាមលំដាប់លំដោយ គឺកសាងតាមយុទ្ធសាស្ត្រដែលបានដំណើរការល្អរួចហើយ ពង្រីកគំរូជោគជ័យ និងបន្តកែលំអយុទ្ធសាស្រ្ត ជាជាងការចាប់ផ្តើមឡើងវិញពីចំណុចដំបូង។
អ្នកដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ម៉តុន បានស្គាល់គាត់ថាជាមនុស្សមានវិន័យ និងមានចិត្តរាបទាបអត់ធ្មត់។ លោក ម៉តុន មិនដែលមានបំណងស្វែងរកការទទួលស្គាល់ទេ ហើយបានស្នើសុំកុំឲ្យមានពិធីបុណ្យធំដុំនៅពេលដែលលោកទទួលមរណភាព។ គាត់ជឿថា យើងមិនចាំបាច់និយាយអួតពីការងារយើងទេ គឺការងារនោះហើយដែលនិយាយប្រាប់ដោយខ្លួនឯង។ គាត់បានលើកទឹកចិត្តឱ្យមានការគិតប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់ដំណាក់កាល ដោយតែងតែជំរុញឱ្យធ្វើតាមវិធីសាស្រ្តដែលមានលក្ខណៈច្នៃប្រឌិត ផ្តោត និងផ្អែកលើឥទ្ធិពលជាក់ស្តែង។
ទំព័រនេះរក្សាកំណត់ត្រារបស់គាត់ មិនមែនត្រឹមតែទុកជាអនុស្សាវរីយ៍ទេ ប៉ុន្តែជាផ្នែកមួយនៃមូលដ្ឋានគ្រឹះនៃការតស៊ូមតិដែលយើងកំពុងតែបន្តសព្វថ្ងៃនេះ។
ការងារនៅតែបន្តទៅមុខទៀត។