Submission to U.S. Trade Officials on Forced Labor Enforcement in Cambodia, April 28–29 Public Hearing
Submitted by Save Cambodia, on behalf of the Khmer community, for consideration in connection with the Public Hearings Regarding Section 301 Investigations Relating to Failures to Take Action on Forced Labor on April 28–29, 2026.
We have been informed that the Office of the United States Trade Representative will convene public hearings on April 28–29, 2026, under Section 301 of the Trade Act, to examine government failures to take effective action against forced labor. This review follows the October 26, 2025 U.S.–Cambodia Reciprocal Trade Agreement, which links market access to concrete obligations related to labor protections and enforcement.
For Cambodia, extensive documentation by in‑country and international organizations over many years has consistently warned against incidental or piecemeal enforcement approaches. The effectiveness of compliance measures depends on sustained follow‑through when obligations are not fully carried out. Without it, reforms risk remaining temporary rather than structural.
Cambodia’s internal political process and accountability mechanisms no longer function. Independent media, political opposition, critics and judicial independence have been dismantled, eliminating the domestic mechanisms that would ordinarily correct non‑compliance and sustain reform. In their absence, enforceable economic and trade‑based leverage remains one of the few mechanisms capable of influencing the Cambodian government.
The U.S.–Cambodia Reciprocal Trade Agreement establishes a framework that links trade relations to concrete obligations related to labor protections and enforcement. The framework also incorporates longstanding governance and sovereignty‑related issues with regional and international consequences, placing Cambodia’s compliance among cases where outcomes are determined by follow‑through when obligations remain unmet.
ការដាក់សំណើជូនមន្ត្រីពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ស្តីពីការអនុវត្តពលកម្មដោយបង្ខំនៅកម្ពុជា ក្នុងឱកាសសវនាការសាធារណៈ នៅថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ២០២៦។
លិខិតដាក់បញ្ជូនទៅដោយអង្គការ សេវខេមបូឌា ក្នុងនាមសហគមន៍ខ្មែរ សម្រាប់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកយកទៅពិចារណា ក្នុងឱកាសសវនាការសាធារណៈនៅថ្ងៃទី ២៨ និង ២៩ ខែមេសា ឆ្នាំ ២០២៦ ទាក់ទងនឹងមាត្រាទី ៣០១ ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងការខកខាននៃសកម្មភាពត្រួតពិនិត្យលើពលកម្មដោយបង្ខំ។
យើងបានទទួលដំណឹងថា ការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នឹងបើកសវនាការជាសាធារណៈនៅថ្ងៃទី ២៨ និង២៩ ខែមេសា ឆ្នាំ ២០២៦ ក្រោមមាត្រាទី ៣០១ នៃច្បាប់ពាណិជ្ជកម្ម ដើម្បីពិនិត្យមើលការខកខានរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងពលកម្មដោយបង្ខំ។ ការពិនិត្យឡើងវិញនេះធ្វើឡើងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករបស់សហរដ្ឋអាមេរិក-កម្ពុជា ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ដែលភ្ជាប់ការប្រើប្រាស់ទីផ្សារទៅនឹងកាតព្វកិច្ចជាក់ស្តែងទាក់ទងនឹងការការពារសិទ្ធិការងារ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។
ក្នុងករណីប្រទេសកម្ពុជា ឯកសារយ៉ាងទូលំទូលាយ កំណត់ត្រាដោយអង្គការក្នុងប្រទេស និងអង្គការអន្តរជាតិជាច្រើន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកបានព្រមានជាបន្តបន្ទាប់ប្រឆាំងនឹងវិធីសាស្រ្តនៃការអនុវត្តស្រាលៗដោយចៃដន្យ ឬបន្តិចបន្តួចគ្រាន់តែជានិមិត្តរូប។ វិធានការនេះអាចមានប្រសទ្ធិបាន អាស្រ័យទៅលើការតាមដានប្រកបដោយនិរន្តរភាព នៅពេលដែលរដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន។ បើគ្មានការតាមដាននោះទេ កំណែទម្រង់ទាំងនោះគ្រាន់តែរូបភាពសំបកក្រៅ បានត្រឹមតែដោះស្រាយជាបណ្តោះអាសន្នបន្លំភ្នែក មិនមែនជាដំណោះស្រាយដែលមានរចនាសម្ព័ន្ធត្រឹមត្រូវនោះទេ។
ដំណើរការនយោបាយផ្ទៃក្នុង និងយន្តការគណនេយ្យភាពទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាលែងដំណើរការទៀតហើយ។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកប្រឆាំងនយោបាយ អ្នករិះគន់ និងឯករាជ្យភាពរបស់តុលាការត្រូវបានបាត់បង់ដោយការរុះរើឬរំលាយចោល ដោយលុបបំបាត់យន្តការក្នុងស្រុកណាដែលជាការធម្មតា វាជាមធ្យោបាយក្នុងការធ្វើកំណែទម្រង់ប្រកបដោយនិរន្តរភាព។ ក្នុងអវត្តមាននៃសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពដូចរៀបរាប់ខាងលើនេះ ឥទ្ធិពលសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលអាចអនុវត្តបាននៅតែជាយន្តការមួយក្នុងចំណោមយន្តការមួយចំនួនដែលមានសមត្ថភាព និងមានឥទ្ធិពលទៅលើរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងកម្ពុជា បង្កើតក្របខ័ណ្ឌដែលភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទៅនឹងកាតព្វកិច្ចជាក់ស្តែងទាក់ទងនឹងការការពារពលកម្ម និងការអនុវត្តសិទ្ធិការងារ។ ក្របខណ្ឌនេះក៏រួមបញ្ចូលផងដែរនូវអភិបាលកិច្ចយូរអង្វែង និងបញ្ហាដែលអធិបតេយ្យភាពពាក់ព័ន្ធជាមួយនឹងផលវិបាកនៅក្នុងតំបន់ រហូតដល់អន្តរជាតិទៀត ដោយដាក់ការអនុលោមឱ្យកម្ពុជាអនុវត្តតាមច្បាប់ នៅក្នុងករណីនៃកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិកអាចតាមដានមើលលទ្ធផលថាតើរដ្ឋាភិបាលកម្ពុជាបានពេញកាតព្វកិច្ចរបស់ខ្លួនដែរឬទេ។