ជួយមាតុភូមិកម្ពុជាយើង
ក្រោកឡើងដើម្បីភាពរុងរឿង
វេលាដល់ហើយបងប្អូន រួមគ្នាទាមទារអំណាចឲ្យពលរដ្ឋខ្មែរយើងវិញ
កសាងមាគ៌ាច្បាស់លាស់មួយ ឆ្ពោះទៅកាន់ការសម្រេចជោគវាសនាខ្មែរដោយខ្លួនឯង
ដឹកនាំដោយរដ្ឋាភិបាលអយុត្តិធម៌ ពលរដ្ឋខ្មែរត្រូវតែបន្តក្រោកឡើងរួមគ្នា និងស្វែងរកការពង្រឹងអំណាចដោយខ្លួនឯង បង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានជាចាំបាច់ ដើម្បីធ្វើឱ្យមាតុភូមិកម្ពុជាយើងក្លាយទៅជាផ្ទះរបស់យើងម្តងទៀត។
នេះជាកន្លែងដែលយើងចូលមករួមគ្នាដើម្បី…
កសាងការផ្លាស់ប្តូរជាវិជ្ជមាន
ជាមួយអង្គការ សេវខេមបូឌា
អង្គការ សេវខេមបូឌា ជាអង្គការក្រៅរដ្ឋាភិបាល (NGO) គ្រប់គ្រងដោយបុគ្គល ដែលយល់ច្បាស់ពីបញ្ហាប្រឈមរបស់កម្ពុជា។
ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ពិសេសតែមួយគត់ដែលមានអាជ្ញាប័ណ្ណក្នុងការពិគ្រោះយោបល់ជាមួយអង្គការសហប្រជាជាតិ គឺយើងមាន ធនធាន មានដំណើរការ និងមានសិទ្ធិ ពាំនាំនូវការផ្លាស់ប្តូរជាវិជ្ជមានដ៏មានអត្ថន័យដល់មាតុភូមិកម្ពុជាយើង និងដល់ពលរដ្ឋខ្មែរ។
បេសកកម្មរបស់យើង គឺចង់ឱ្យពលរដ្ឋខ្មែរទាំងអស់មានលទ្ធភាពប្រើប្រាស់ដោយខ្លួនឯង នូវឧបករណ៍ដ៍មានប្រសិទ្ធភាព និងមានសមត្ថភាពពេញលេញជាដៃគូជាមួយអ្នកបង្កើតគោលនយោបាយធំៗ និងជាដៃគូជាមួយអង្គការសំខាន់ៗផ្សេងទៀតដែលជាតម្រូវការក្នុងការកសាងកម្ពុជាមួយ ពោពេញដោយសេរីភាព និងយុត្តិធម៌សង្គមសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
“អង្គការ សេវខេមបូឌា មិនត្រឹមតែមានតួនាទីលេចធ្លោជាអង្គការសំខាន់ជាងគេដែលផ្តោតលើប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺជាអង្គការដែលកំពុង ចង្អុលបង្ហាញពីបញ្ហានិងដំណោះស្រាយ ឱ្យសញ្ញាបំភ្លឺ ហួសពីព្រំដែនកម្ពុជាទៅទៀត។ កិច្ចការរបស់អង្គការ សេវខេមបូឌា គឺធ្វើកំណត់ត្រាតាមដានត្រឹមត្រូវ មានគំនិតផ្តួចផ្តើមប្រកបដោយឥទ្ធិពល និងការប្តេជ្ញាចិត្តធ្វើឱ្យកម្ពុជាមានការផ្លាស់ប្តូរជាវិជ្ជមាន ពង្រឹងជំហររបស់ខ្លួនជាកម្លាំងជួរមុខក្នុងកិច្ចខិតខំប្រឹងប្រែងផ្តោតលើបញ្ហាកម្ពុជា។ គួរឱ្យកត់សម្គាល់ថា មិនចាំបាច់ខ្ញុំបង្អួតទេ មើលតែសកម្មភាពនិងលទ្ធផលរបស់អង្គការនេះទៅដឹងហើយ។”
— លោក ហុង លីម អតីតសមាជិកសភានៃរដ្ឋ វិកតូរីយ៉ា ប្រទេសអូស្ត្រាលី។
យើងមានគោលដៅច្បាស់លាស់៖
បង្រួបបង្រួមពលរដ្ឋខ្មែរដែលរស់នៅជុំវិញពិភពលោក។
លើកកំពស់ចំណេះដឹងជាសកលអំពីមាតុភូមិកម្ពុជា និងការតស៊ូរបស់យើង។
បង្កើតយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកំពស់ជីវភាពពលរដ្ឋខ្មែរ។
សម្រេចជោគវាសនាដោយខ្លួនឯងក្នុងការបម្រើមាតុភូមិកម្ពុជា និងពលរដ្ឋខ្មែរទាំងអស់គ្នា។
តើមានដំណើរការយ៉ាងដូចម្តេច?
ក្រោកឡើងដើម្បីភាពរុងរឿង
អស់រយៈពេលជាង ១១ ឆ្នាំមកហើយដែលប្រព័ន្ធនៃជំហានទាំងបីដូចពន្យល់ខាងក្រោមនេះ បានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពជាមូលដ្ឋានគ្រឹះក្នុងការកសាងគំនិតផ្តួចផ្តើម យុទ្ធនាការ និងព្រឹត្តិការណ៍ដែលបង្រួបបង្រួមសហគមន៍របស់យើង និយាយការពិតមិននិយាយការពារទៅកាន់អ្នកមានអំណាច និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់មាតុភូមិយើង៖
បំផុសគំនិត
យើងដាក់ពង្រាយអ្នកស្ម័គ្រចិត្តតាមដានសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាចេញពីប្រភពផ្ទាល់នៅកម្ពុជាតែម្តង។ វិធីសាស្រ្តរាយការណ៍ចេញពីមូលដ្ឋាននេះ ផ្តល់នូវទិដ្ឋភាពលម្អិតអំពីស្ថានភាពបច្ចុប្បន្នក្នុងប្រទេស ដែលអន្តរជាតិមិនបានដឹងឮ និងជាឱកាសដ៏ល្អដើម្បីធ្វើសកម្មភាព។
អ្វីខ្លះដែលបងប្អូនអាចជួយយើងបាន៖ ចូលរួមជាមួយសហគមន៍របស់យើង ដើម្បីទទួលបាននូវព័ត៌ស្តីពីបញ្ហាសំខាន់ៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការធ្វើសកម្មភាពរបស់បងប្អូន។
ការចូលរួមធ្វើ
អង្គការយើងជាសំឡេងរបស់កម្ពុជាទៅកាន់អង្គការសហប្រជាជាតិ។ ក្នុងនាមយើងជាអង្គការក្រៅរដ្ឋាភិបាលតែមួយគត់តំណាងឱ្យខ្មែរ ដែលមានសិទ្ធិពិសេសពិគ្រោះយោបល់ជាមួយអង្គការសហប្រជាជាតិ គឺយើងមានសិទ្ធិចូលរួមធ្វើការផ្តល់យោបល់ដោយផ្ទាល់ទៅកាន់អ្នកបង្កើតគោលនយោបាយសំខាន់ៗ ដែលធ្វើសកម្មភាពក្នុងនាមសហគមន៍របស់យើង ដោយផ្អែកលើរបាយការណ៍លម្អិត។
តើបងប្អូនអាចអាចជួយយើងបានតាមវិធីណា៖ បរិច្ចាគជាថវិកាដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់យើងជាមួយអង្គការសហប្រជាជាតិ។
ការយល់ដឹង
អង្គការយើងសហការជាមួយអង្គការសហប្រជាជាតិ និងក្រុមតស៊ូមតិផ្សេងៗទៀតដែលមានគំនិតដូចគ្នា ដើម្បីកសាងមាគ៌ា បង្ហាញផ្លូវ និងជំហានទាំងឡាយដែលសហគមន៍ខ្មែរអាចធ្វើបាន ដើម្បីបង្កើនការផ្លាស់ប្តូរជាវិជ្ជមានដែលយើងទាំងអស់គ្នាស្វែងរក។ សកម្មភាពរបស់យើង គឺផ្អែកលើ យុទ្ធសាស្ត្រ យុទ្ធនាការ និងព្រឹត្តិការណ៍របស់សហគមន៍យើង។
អ្វីខ្លះដែលបងប្អូនអាចជួយយើងបាន៖ ចូលរួមសកម្មភាពជាមួយសហគមន៍របស់យើង ដើម្បីយល់ដឹងអំពីបញ្ហាសំខាន់ៗ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការធ្វើសកម្មភាពរបស់អងប្អូន។
”ជាសាក្សីក្នុងការមើលឃើញពីឥទ្ធិពលនៃការផ្លាស់ប្តូរដែលជាផ្លែផ្ការបស់អង្គការ សេវខេមបូឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺមិនមែនកើតឡើងឯកឯងពីបាតុភូតអ្វីឡើយ។ គឺជាការខិតខំប្រឹងប្រែងរបស់អង្គការនេះ មិនត្រឹមតែមិនអាចខ្វះបានសម្រាប់ពលរដ្ឋខ្មែរ និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាសកលផងដែរ។”
— លោកស្រី អារលីន ចេ ឡេដឺមែន តំណាងអង្គការសហប្រជាជាតិ រដ្ឋ ញូ ជឺហ្សុី សហរដ្ឋអាមេរិក។
អំពីអង្គការ សេវខេមបូឌា
អង្គការក្រៅរដ្ឋាភិបាល (NGO) សេវខេមបូឌា បានកសាងឡើងដោយយុវជនខ្មែរដែលមានវិជ្ជាជីវៈ ធ្លាប់រស់នៅក្នុង និងក្រៅប្រទេស។ យើងធ្វើកិច្ចការដើម្បីបង្កើតកម្មវិធី និងគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលនិងមានតម្លៃ ដោយធ្វើការបង្រួបបង្រួមពលរដ្ឋខ្មែរ ក្នុងគោលដៅ ដែលយើងអាចសម្រេចជោគវាសនាបានដោយខ្លួនឯង។
ក្រុមអ្នកតស៊ូមតិរបស់យើងជំរុញបេសកកម្ម ដែលធ្វើដំណើរឆ្ពោះទៅមុខដោយរួមបញ្ចូលទាំងការយល់ដឹងយ៉ាងច្បាស់ពីសហគមន៍ខ្មែរ ជាមួយនឹងចំណូលចិត្តពីបញ្ហាសិទ្ធិមនុស្ស និងជំនាញផ្នែកខាងច្បាប់។
ឯកសារបញ្ជាក់ពីសកម្មភាពរបស់យើង
គំនិតផ្តួចផ្តើមរបស់យើងកំពុងតែមានសន្ទុះ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានដែលយើងស្វែងរក
២០២០
ក្រុមការងារស្តីពីកម្ពុជា (WGC)
ក្រុមការងារ WGC បានចូលរួមក្នុងយន្តការត្រួតពិនិត្យ និងរបាយការណ៍អន្តរជាតិទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ការរៀបចំផែនការសកម្មភាព និងផ្តល់ចំណេះដឹងដល់បុគ្គលដែលពាក់ព័ន្ធ។
២០២១
គណៈកម្មការស៊ើបអង្កេតកម្ពុជា
ជាទីប្រឹក្សាឯករាជ្យដំបូងគេ ដែលស្វែងរកការពិតផ្អែកលើពលរដ្ឋនៅមូលដ្ឋាន បានធ្វើការរួមគ្នារវាងខ្មែរ និងអ្នកជំនាញខាងសិទ្ធិមនុស្សកម្ពុជា ដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងស្តង់ដារសិទ្ធិមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា។
២០២២
យុទ្ធនាការបង្រួបបង្រួមសហគមន៍ខ្មែរ (Khmunity Campaingn)
ជាវេទិកាមួយដើម្បីក្រោកឡើងជាមួយពលរដ្ឋខ្មែរគ្រប់ស្រទាប់ ក្នុងការបង្កើនឥទ្ធិពលឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដ៏មានឥទ្ធិពលតាមរយៈការតស៊ូមតិ និងការសរសេរលិខិត ដោយយកគំរូ តាមអង្គការលើកលែងទោសអន្តរជាតិ ដែលគេបានធ្វើដោយជោគជ័យ។
២០២៣
កម្មវិធីអង្គការសហប្រជាជាតិ
យើងបានជួយសម្របសម្រួលដល់អ្នកចូលរួមក្នុងកម្មវិធីដែលជាវេទិការបស់អង្គការសហប្រជាជាតិ។ យើងជ្រើសរើសអ្នកចូលរួមដោយអនុញ្ញាតឱ្យពួកគាត់សិក្សាអំពីយន្តការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការបង្កើនចំណេះដឹងក្នុងការតស៊ូមតិ ការទូត និងបណ្តាញជំនាញសំខាន់ៗ។
"ខ្ញុំគាំទ្រអង្គការ សេវខេមបូឌា ព្រោះអង្គការនេះបង្ហាញខ្ញុំពីរបៀបតស៊ូមតិប្រកបដោយប្រសិទ្ធភាព តាមបុព្វហេតុរបស់ខ្ញុំ។ ជាការអប់រំបើកចំហរយ៉ាងជាក់ស្តែង ធ្វើឱ្យមានលក្ខណៈជាថ្នាក់ដឹកនាំ និងកិច្ចសហប្រតិបត្តិការ"។
— លោកស្រី អ៊ឹង នីកូល ស្ថាបនិក និងជាប្រធានមូលនិធិ ម៊ីបួន (Me Buon) រដ្ឋ ហ្លូរីដា សហរដ្ឋអាមេរិក
ប្រកាសសកម្មភាពបន្ទាន់ពីបញ្ហាខ្មែរ
បង្កើនឥទ្ធិពលខ្លួនដោយខ្លួនឯង និងបង្កើនឥទ្ធិពលសហគមន៍ខ្មែរដោយខ្លួនឯង ដោយចាត់វិធានការជាយុទ្ធសាស្ត្រ និងទាន់ពេលវេលា ដើម្បីឱ្យកម្ពុជាមាតុភូមិយើងមានភាពកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនោះដែរ យើងបន្តទទួលព័ត៌មានផ្សេងៗតាមរយៈសេចក្តីរាយការណ៍ពីមូលដ្ឋាន។
យៈការរាយការណ៍ពីមូលដ្ឋាន។