
ដល់ពេលដែលយើងជាខ្មែរទទួលយកនូវទស្សនវិស័យថ្មីមួយនៅកម្ពុជា។
យើងត្រូវតែឈប់រំពឹងរង់ចាំអនាគតដ៏ប្រសើរសម្រាប់កម្ពុជា។ យើងត្រូវតែទាមទារ និងបង្កើតអនាគតនោះ ដោយខ្លួនឯង។
បងប្អូនអាចចូលយកព័ត៌មានពិតដែលបានផ្ទៀងផ្ទាត់រួចហើយ ព្រមទាំងការវិភាគរបស់អ្នកជំនាញ និងប្រើមគ្គុទ្ទេសន៍ដែលត្រៀមរួចជាស្រេចដើម្បីជួយធ្វើឱ្យកម្ពុជាមាតុភូមិយើងក្លាយទៅជាផ្ទះពិតដ៍សុខសាន្តរបស់យើងម្តងទៀត។
ល្អបំផុតសម្រាប់អ្នកគាំទ្រ៖ បងប្អូនណាដែលត្រៀមខ្លួនចូលរួម និងបម្រុងធ្វើឱ្យមានការផ្លាស់ប្តូរ។
ល្អបំផុតសម្រាប់លោកគ្រូអ្នកគ្រូជាអ្នកអប់រំ៖ ប្រើជាឧបករណ៍ក្នុងថ្នាក់រៀន ការបង្រៀន និងកន្លែងរៀនជាមួយនឹងមាតិកាពិត និងទាន់ពេលវេលា។
ល្អបំផុតសម្រាប់អ្នកតស៊ូមតិ៖ បង្កើតសារបញ្ចុះបញ្ចូល យុទ្ធនាការ ឬអន្តរាគមន៍ជាសាធារណៈ។

ព្រឹត្តិការណ៍បច្ចុប្បន្នផ្តោតលើវិបត្តិព្រំដែនកម្ពុជា-ថៃ
ប៉ុន្តែភាពតានតឹងទាំងនេះគ្រាន់តែជាផ្នែកដ៍៏តូចមួយនៃបញ្ហាដ៏ធំជាងនេះ។ វាតម្រូវឱ្យបងប្អូនខ្មែរចូលរួមជាមួយយើង និងចាប់ផ្តើមធ្វើសកម្មភាព។
ឥឡូវនេះ កម្ពុជាកំពុងប្រឈមមុខទៅនឹងការគាបសង្កត់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ ការញុះញង់ផ្នែកយោធា និងការជ្រៀតជ្រែកសេដ្ឋកិច្ចពីសំណាក់មហាអំណាចបរទេស។ ប៉ុន្តែទាំងនេះមិនមែនជាវិបត្តិដាច់ដោយឡែកទេ។ គឺជាផ្នែកមួយនៃគំរូតែមួយដូចគ្នា ដែលយើងជួបប្រទះនៅគ្រប់ជំនាន់អស់រយៈពេលជាង ៤៥ ឆ្នាំកន្លងមកហើយ។
លើសពីនេះ នៅពេលដែលពិភពលោកកំពុងតាមដានទាហានខ្មែរយើងនៅតាមព្រំដែនដែលតស៊ូ ការរស៊ូប្រយុទ្ធដ៏ស្ងប់ស្ងាត់១ធ្វើឡើងនៅតាមផ្ទះទៅវិញ។ អ្នករិះគន់ត្រូវបានគេតាមប្រមាញ់។ គ្រួសាររស់នៅក្នុងភាពភ័យខ្លាច។ ពលរដ្ឋសាមញ្ញធម្មតាត្រូវបានដកហូតសិទ្ធិ ហើយទុកពួកគេចោលដោយគ្មានការការពារ។ ដល់ពេលហើយបងប្អូនដើម្បីបំបែករង្វង់មូលនេះ និងទាមទារអនាគតដល់កម្ពុជាមាតុភូមិយើង ឱ្យក្លាយទៅជាផ្ទះពិតដ៏សុខសាន្តរបស់យើងម្តងទៀត។
សូមបងប្អូនចូលរួម
ការផ្លាស់ប្តូរនឹងអាចកើតមានឡើងនៅពេលដែលយើងឈរជាមួយគ្នា យកការពិតជាមូលដ្ឋានគ្រឹះរួម ហើយជំរុញការសន្ទនាជាយុទ្ធសាស្រ្តកាន់តែច្រើន និងកាន់តែប្រសើរឡើងនៅក្នុងសហគមន៍របស់យើង និង សហគមន៍ខ្មែរផ្សេងៗទៀត។
សំឡេងរបស់បងប្អូនគួរតែទទួលបានការស្តាប់។ ពេលវេលាមកដល់ហើយដែលត្រូវធ្វើសកម្មភាពបន្ទាន់។ សូមបងប្អូនចូលរួមជាមួយពលរដ្ឋខ្មែរគ្រប់ជំនាន់ទាំងអស់ ដែលកំពុងងើបឡើងទាមទារយកអនាគតរបស់កម្ពុជាមាតុភូមិយើងមកវិញដោយផ្តាល់ដៃតែម្តង។
នៅក្នុងមគ្គុទ្ទេសក៏ណែនាំនេះ បងប្អូននឹងរកឃើញទស្សនវិស័យថ្មី ស្តីពីអនាគតរបស់កម្ពុជា និងផ្លូវដើរឆ្ពោះទៅមុខដ៏ច្បាស់លាស់មួយ ដែលគ្រប់ជំហានពោរពេញទៅដោយអត្ថន៍យដែលបងប្អូនអាចចាប់ផ្តើមធ្វើដំណើរបានពីថ្ងៃនេះទៅ។ បងប្អូនអាចពាំនាំយកសារនេះទៅកាន់សហគមន៍របស់របស់បងប្អូន ដែលធ្វើឱ្យសហគមន៍នោះកាន់តែមានជីវិតរស់រវើក និងបញ្ឆេះចលនាសម្រាប់កំណែទម្រង់ពិតប្រាកដ៖ លទ្ធិប្រជាធិបតេយ្យសេរី និងយុត្តិធម៌ ដែលនឹងមានថ្នាក់ដឹកនាំមានសមត្ថភាពគ្រប់គ្រាន់អាចការពារផលប្រយោជន៍របស់ពលរដ្ឋបាន។ ពេលនោះហើយដែលកម្ពុជាមាតុភូមិយើងនឹងក្លាយទៅជាផ្ទះពិតរបស់យើងម្ដងទៀត។

សូមបងប្អូនចូលរួមចលនានេះ
សូមចូលមើលស្ថានភាពពិត និងគំរូនៃសារណែនាំ
ច្បាស់លាស់។ និយាយតែការពិត។ ផ្តោតលើគោលដៅ។
ត្រៀមខ្លួនជាស្រេចក្នុងផ្លូវ១ដែលមានលក្ខណៈសម្រួលក្នុងការប្រើប្រាស់សម្រាប់បងប្អូន។
បងប្អូនអាចចូលយកព័ត៌មានពិតដែលបានផ្ទៀងផ្ទាត់រួចហើយ ព្រមទាំងការវិភាគរបស់អ្នកជំនាញ និងការផ្ញើសារជាក់ស្តែង ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរដ៏មានឥទ្ធិពលប្រកបដោយទំនុកចិត្ត គឺទាំងអស់នេះស្ថិតនៅកន្លែងតែមួយ។ ផ្តាច់មុខ និងទាន់ពេលវេលា វាជាឧបករណ៍បង្ហាញពីគំរូយូរអង្វែងដែលបំផ្លាញអធិបតេយ្យភាព អភិបាលកិច្ច និងការទទួលខុសត្រូវ។ សារនេះត្រូវបានរចនាឡើងមានភាពចម្រុះ អាចអនុវត្តន៍បាននៅទូទាំងផ្នែកស៊ីវិល ការអប់រំ និងវប្បធម៌ ចាប់ពីសន្និបាត និងថ្នាក់រៀន រហូតដល់វេទិកាអនឡាញ និងតាមបណ្តាញសង្គម។
ឯកសារនេះរួមបញ្ចូលសេចក្តីដូចតទៅ៖
ក្របខណ្ឌនៃការនិយាយ៖ សាច់រឿងកាន់តែច្បាស់ទូលំទូលាយ និងហេតុអ្វីបានជាពេលនេះ ជាពេលដ៏សំខាន់។
សារស្នូល និងរបៀបវិរៈពេលវេលា៖ សង្ខេបពីសម្ពាធអស់រយៈពេល ៤៥ឆ្នាំ កន្លងមក និងការវិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ននេះ។
ភាពច្បាស់ការនៃការគាំទ្រ៖ ការរកឃើញរបស់អ្នកជំនាញអន្តរជាតិ និងការវិភាគដែលបងប្អូនត្រូវដឹង។
ការផ្ញើសារដែលយើងមើលឃើញទាំងអស់គ្នា៖ បដាដែលផលិតរួចរាល់ និងការបង្ហោះអាចយកទៅចែករំលែកការពិតដែលបានផ្ទៀងផ្ទាត់រួចហើយ។
ចំណុចដែលត្រូវនិយាយ៖ សារខ្លីៗ ជាក់ស្តែងដែលបងប្អូនអាចសរសេរ ឬនិយាយបានក្នុងបរិបទណាមួយ។
សកម្មភាពតស៊ូមតិសាមញ្ញ៖ ជំហានយុទ្ធសាស្ត្រដែលបងប្អូនអាចអនុវត្តភ្លាមៗបានដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរ។
នេះជាឱកាសល្អដែលត្រូវចូលរួម

និមិត្តសញ្ញាថ្មីមួយនៃសេចក្តីសង្ឃឹម
រូបភាពនេះចាប់យកបេះដូងរបស់ចលនា៖ ពលរដ្ឋខ្មែរគ្រប់ជំនាន់ គ្រប់ប្រភេទ រួបរួមគ្នាដេរប៉ះជួសជុលអ្វីដែលខូចបែកស្រាំ ខំប្រឹងស្តារស្មារតី និងទាមទារវិញ្ញាណជាតិយើងមកវិញ និងធ្វើឱ្យអត្តសញ្ញាណខ្មែររស់ឡើងជាថ្មី។
រូបផែនទីនេះឆ្លុះបញ្ចាំងពីទឹកដីរបស់ខ្មែរយើង អធិបតេយ្យភាពដែលបាក់បែកដោយវិបត្តិផ្សេងៗ តផ្សាដេរភ្ជាប់ត្រឡប់មកវិញនៅពេលដែលយើងដណ្តើមអំណាច និងអត្តសញ្ញាណតាមរយៈការរួបរួម។ ម្ជុល និងអំបោះ ជានិមិត្តរូបនៃការទទួលខុសត្រូវរួមរបស់យើង ដែលពួកយើងម្នាក់ៗបានដេរជួសជុលតាមមធ្យោបាយផ្ទាល់ខ្លួន ដើម្បីស្ដារប្រទេសកម្ពុជាឱ្យរឹងមាំជាងមុន។ ឯព្រះអាទិត្យរះវិញ នាំមកនូវពន្លឺនៃក្តីសង្ឃឹម តាមការសន្យាត្រាស់ដឹងក្នុងព្រះពុទ្ធសាសនា៖ ភាពពេញលេញនៃប្រជាជាតិមួយនឹងត្រលប់មកវិញនៅពេលថ្ងៃរះជាថ្មី។
ស្ថានភាពពិតជាក់ស្តែងស្តីពីអធិបតេយ្យភាពកម្ពុជា និងគំរូនៃសារណែនាំ នេះ ជាការចាប់ផ្តើមនៃចក្ខុវិស័យមួយ។ វាគឺជាការណែនាំឱ្យយើងមានសេចក្តីក្លាហាន បោះជំហានរំលងលើការភ័យខ្លាច លើភាពវឹកវរ ដើម្បីឈានទៅរកភាពអត់ធ្មត់ធន់ទ្រាំ និងយកអនាគតរបស់មាតុភូមិកម្ពុជា មកដាក់ក្នុងកណ្តាប់ដៃរបស់យើងដោយផ្ទាល់។
