អំពីអង្គការ សេវខេមបូឌា
តើអង្គការ សេវខេមបូឌា ជានរណា ហើយអង្គការនេះមានជំហរអ្វីខ្លះ?
បេសកកម្មរបស់យើង
ពលរដ្ឋខ្មែរជាច្រើនតម្រូវឱ្យខំតស៊ូ ដើម្បីឱ្យមានការរួបរួមគ្នា ក្នុងបំណងបង្កើនឥទ្ធិពលរបស់ខ្លួនដោយខ្លួនឯង ជាឯករាជ្យម្ចាស់ការ។ អង្គការ សេវខេមបូឌា ណែនាំពលរដ្ឋខ្មែរឱ្យពង្រឹងទំនាក់ទំនងក្នុងសហគមន៍ជាតិ និងអន្តរជាតិ ដែលអាចបង្កើតជាឧបករណ៍ និងយុទ្ធសាស្ត្រដើម្បីចាប់ផ្តើមធ្វើឱ្យកម្ពុជាមាតុភូមិយើង ក្លាយទៅជាផ្ទះរបស់ពលរដ្ឋខ្មែរទាំងអស់គ្នាដូចដើមឡើងវិញ។
ភាពខុសគ្នារបស់អង្គការយើង
សេវខេមបូឌា គឺជាអង្គការដំបូងគេបង្អស់ដែលទទួលបានជោគជ័យក្នុងការតស៊ូមតិក្នុងការគាំទ្រសហគមន៍ខ្មែរ ដោយមានកម្រិតអន្តរជាតិខ្ពស់បំផុត។
តំណភ្ជាប់
Over the last 10 years, we've built strong, strategic partnerships with the United Nations, that have the right to intervene in Cambodian government affairs, key policymakers and other ECOSOC members to drive an even bigger impact.ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ យើងបានកសាងចំណងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយអង្គការសហប្រជាជាតិ ដែលអង្គការយើងមានសិទ្ធិធ្វើអន្តរាគមន៍ក្នុងកិច្ចការរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនឥទ្ធិពលទៅលើអ្នកបង្កើតគោលនយោបាយសំខាន់ៗ និងសមាជិក អេកូសក (ECOSOC) ផ្សេងទៀត ដើម្បីជំរុញឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។
ដំណើរការ
អង្គការ សេវខេមបូឌា ជាអង្គការក្រៅរដ្ឋាភិបាលមានតួនាទីជាអ្នកពិគ្រោះយោបល់ពិសេសជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិដែលហៅថា អេកូសក (ECOSOC) ចាប់តាំងពីឆ្នាំ ២០១៨ មក។ អង្គការយើងយល់យ៉ាងច្បាស់អំពីការអនុវត្តល្អបំផុតលើយន្តការតាមដាន និងរាយការណ៍ ការបង្កើត និងអនុវត្តនូវផែនការដើម្បីធ្វើសកម្មភាព និងការផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំដែលធ្វើគោលនយោបាយសំខាន់ៗ។
ធនធានមនុស្ស
ក្រុមអ្នកតស៊ូមតិរបស់អង្គការយើង ជំរុញបេសកកម្មឆ្ពោះទៅមុខដោយរួមបញ្ចូលគ្នានូវការយល់ដឹងពិសេសមួយស្តីពីសហគមន៍ខ្មែរ ជាមួយនឹងចំណេះវិជ្ជា ព្រមទាំងចំណូលចិត្តខាងសិទ្ធិមនុស្ស និងជំនាញផ្នែកច្បាប់។
ហេតុអ្វីប្រើឈ្មោះ សេវខេមបូឌា (សង្គ្រោះកម្ពុជា)?
យើងកំពុងប្រឈមនឹងអត្ថន័យនៃពាក្យជាភាសាអង់គ្លេស "សេវ" (សង្គ្រោះ)។ អង្គការរបស់យើងធ្វើការដើម្បីផ្លាស់ប្តូរគំនិតពីការរំពឹងទៅលើគេ ដោយលើកទឹកចិត្តពលរដ្ឋខ្មែរកុំឱ្យពឹងផ្អែកតែទៅលើបុគ្គលម្នាក់ ឬក្រុមណាមួយដើម្បីជួយសង្គ្រោះយើងឱ្យរួចពីហានិភ័យ។ ផ្ទុយទៅវិញ យើងត្រូវពឹងផ្អែកលើខ្លួនឯង និងពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងសហគមន៍ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានមួយដ៏មានឥទ្ធិពល។
ជាមួយនឹងកំណត់ត្រាដែលមិនអាចផ្គូផ្គងជាមួយអ្នកផ្សេងបាន នៃការតស៊ូមតិដោយជោគជ័យពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ស្ថាបនិករបស់យើង គឺកញ្ញា ស៊ីនថេវី ដឹកនាំអង្គការដោយមានគោលបំណងតែមួយគត់ គឺលើកកំពស់សហគមន៍របស់នាង។
កញ្ញា ស៊ីនថេវីប្រើប្រាស់មរតកខ្មែរជាមួយនឹងបទពិសោធន៍ជាច្រើនរបស់នាងនៅក្នុងវប្បធម៌បស្ចិមប្រទេស ដើម្បីកសាងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែរឹងមាំ រួបរួមជាមួយសហគមន៍ និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដ៏មានឥទ្ធិពល។ អស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ កញ្ញា ស៊ីនថេវី មានការពិសោធន៍ ទទួលបានជំនាញក្នុងការតស៊ូមតិដោយធ្វើជាអ្នកតំណាងយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិចំពោះអង្គការ Global Education Motivators ដែលជាអ្នករៀបចំវេទិកាត្រួតពិនិត្យថ្នាក់តំបន់របស់ UN ECE គណៈកម្មាធិការសង្គមស៊ីវិល NGO នៃស្ថានភាពស្ត្រីនៅទីក្រុងប៉េកាំង +២០។ កញ្ញា ស៊ីនថេវី មានតួនាទីជាមួយអ្នកផ្សេងទៀតជាអ្នកសម្របសម្រួល ជាប្រធាន និងជាសហប្រធាននៃវេទិកាសង្គមស៊ីវិលសម្រាប់ការអភិវឌ្ឍន៍សង្គមរបស់អង្គការសហប្រជាជាតិ និងជាវាគ្មឹនក្នុងវេទិកាយុវជន និងការអប់រំ។
”ក្នុងនាមជាអតីតអ្នកសារព័ត៌មានមួយរូប និងបច្ចុប្បន្ននេះជាសកម្មជនសហគមន៍ ខ្ញុំតែងតែបំផុសគំនិតដោយបញ្ចេញសម្លេងក្នុងនាមអ្នកដែលគ្មានលទ្ធភាពនិងឱកាសបញ្ចេញសំឡេង។ អង្គការ សេវខេមបូឌា មិនត្រឹមតែនាំមកនូវការតស៊ូរបស់ពលរដ្ឋខ្មែរទាក់ទងនឹងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងអយុត្តិធម៌សង្គមទៅកាន់ឆាកពិភពលោកប៉ុណ្ណោះទេ ថែមទាំងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីអនាគតដ៏ល្អប្រសើរត្រចះត្រចង់ផងដែរ។ ការប្តេជ្ញាចិត្ត ការចូលរួម និងការពង្រឹងឥទ្ធិពលរបស់យុវជនខ្មែរក្នុងការដឹកនាំរបស់អង្គការ សេវខេមបូឌា គឺជាការលើកទឹកចិត្តជាពិសេសមួយ ដែលគួរឱ្យយកជាគំរូ។”
— លោក មួង ណារ៉េត អតីតអ្នកសារព័ត៌មានអាស៊ីសេរី និងជាអ្នកសារព័ត៌មាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
ឯកសារបញ្ជាក់ពីសកម្មភាពរបស់យើង
២០២០
ក្រុមការងារស្តីពីកម្ពុជា (WGC)
ក្រុមការងារ WGC បានចូលរួមក្នុងយន្តការត្រួតពិនិត្យ និងរបាយការណ៍អន្តរជាតិទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ការរៀបចំផែនការសកម្មភាព និងផ្តល់ចំណេះដឹងដល់បុគ្គលដែលពាក់ព័ន្ធ។
២០២១
គណៈកម្មការស៊ើបអង្កេតកម្ពុជា
ជាទីប្រឹក្សាឯករាជ្យដំបូងគេ ដែលស្វែងរកការពិតផ្អែកលើពលរដ្ឋនៅមូលដ្ឋាន បានធ្វើការរួមគ្នារវាងខ្មែរ និងអ្នកជំនាញខាងសិទ្ធិមនុស្សកម្ពុជា ដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងស្តង់ដារសិទ្ធិមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា។
២០២២
យុទ្ធនាការបង្រួបបង្រួមសហគមន៍ខ្មែរ (Khmunity Campaingn)
ជាវេទិកាមួយដើម្បីក្រោកឡើងជាមួយពលរដ្ឋខ្មែរគ្រប់ស្រទាប់ ក្នុងការបង្កើនឥទ្ធិពលឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដ៏មានឥទ្ធិពលតាមរយៈការតស៊ូមតិ និងការសរសេរលិខិត ដោយយកគំរូ តាមអង្គការលើកលែងទោសអន្តរជាតិ ដែលគេបានធ្វើដោយជោគជ័យ។
២០២៣
កម្មវិធីអង្គការសហប្រជាជាតិ
យើងបានជួយសម្របសម្រួលដល់អ្នកចូលរួមក្នុងកម្មវិធីដែលជាវេទិការបស់អង្គការសហប្រជាជាតិ។ យើងជ្រើសរើសអ្នកចូលរួមដោយអនុញ្ញាតឱ្យពួកគាត់សិក្សាអំពីយន្តការរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការបង្កើនចំណេះដឹងក្នុងការតស៊ូមតិ ការទូត និងបណ្តាញជំនាញសំខាន់ៗ។
”អង្គការ សេវខេមបូឌា គឺជាក្រុមមួយក្នុងចំណោមមក្រុមមួយចំនួនតូចដ៏កម្រដែលយល់ពីសារៈសំខាន់នៃពលរដ្ឋខ្មែរនៅមូលដ្ឋាន ហើយជាក្រុមតែមួយគត់ដែលផ្តល់អាទិភាពទៅអ្នកនៅមូលដ្ឋានយ៉ាងសកម្ម។ នៅក្នុងការងាររបស់ សេវខេមបូឌា អង្គការមានមនសិការពិសេស និងផ្តល់សារៈសំខាន់ ដោយការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅជួរមុខ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនៅមូលដ្ឋាន។“
— លោក នួន នរា អតីតទីប្រឹក្សា គណបក្សនយោបាយខ្មែរ ប្រទេសកាណាដា
តើពលរដ្ឋខ្មែរក្នុងប្រទេសមានយោបល់យ៉ាងណា?
”អង្គការ សេវខេមបូឌា ប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់អង្គការ ដោយធានាថា គ្មានគណបក្សនយោបាយ ឬការជ្រៀតជ្រែកពីខាងក្រៅណាមួយប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជាឡើយ ទោះបីជាអង្គការតូចក៏ដោយ ក៏អង្គការនេះឈរយ៉ាងរឹងមាំ មិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ ឬបង្វែអង្គការនេះឱ្យចេញពីគោលដៅរបស់ខ្លួនបានឡើយ។ តម្លៃដ៏រឹងមាំទាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុក និងជនរងគ្រោះ។ អង្គការ សេវខេមបូឌា មានការគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះតម្រូវការរបស់ជនរងគ្រោះ ធ្វើការដោយឧស្សាហ៍និងព្យាយាមដើម្បីលើកកំពស់នៃការយល់ដឹងពីបញ្ហា និងធានាសម្លេងឱ្យនៅតែឮខ្ទរខ្ទារហូត។”
— លោក តាំង សារ៉ាដា ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាន និងជាបង្គោលនៃសារព័ត៌មាន ខេមបូឌា ដេលី វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក